newsare.net
នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតលោក ហង្ស ពុទ្ធា៖ការចាប់ខ្លួនលោក ស៊ុន ចន្ធី មិនប៉ះពាល់ដល់ការបោះឆ្នោតក្រុមប្រឹក្សាទេ
នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤។ គណបក្សចំនួន៥ បានចុះឈ្មោះប្រកួតប្រជែង រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ។ នៅក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃសុក្រទី១០ ខែឧសភា ឆ្នាំ២០២៤នេះ លោក ហង្ស ពុទ្ធា ប្រធានក្រុមអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិកាលពីថ្ងៃទី០៩ ខែឧសភា មិនប៉ះពាល់ដល់ការបោះឆ្នោតអសកលមួយនេះទេ។ Read more