អ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់
newsare.net
ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសចអ្នកលក់មងត្អូញត្អែររឿងលក់មិនដាច់ ដោយសារការលុបបឹង និងការប្រើឧបករណ៍ខុសច្បាប់
ឧបរណ៍នេសាទត្រីដូចជា មងនិងសំណាញ់ចាប់ផ្តើមថយចុះចំនួនបន្តិចម្តងៗ ដោយសារកំណើននៃការនេសាទខុសច្បាប់ដោយប្រើវិធីសាស្រ្តឆក់ជាដើម រួមផ្សំនឹងការលុបបឹងដែលធ្វើឱ្យទិន្នផលត្រីធ្លាក់ថយចុះស្ទើរជារៀងរាល់ឆ្នាំ។ លោក អែល យ៉ាន អ្នកលក់ម៉ងនិងសំណាញ់នៅកណ្តាលក្រុងតាខ្មៅ លើកឡើងថា របរនេះលក់ដាច់តែអំឡុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើនប៉ុណ្ណោះ ដ្បិតសព្វថ្ងៃនេះ ការនិយមនេសាទដោយប្រើឧបករណ៍នេសាទលក្ខណៈប្រពៃណីកាន់តែមានចំនួនតិច។ របរលក់ មងនិងសំណាញ់មិនអាចធ្វើឱ្យលោកអែល យ៉ានមានបានអ្វីឡើយ គឺបានត្រឹមតែដោះទាល់ ជីវភាពមួយគ្រាប៉ុណ្ណោះឯង។