newsare.net
នៅថ្ងៃអាទិត្យ ទី២១ តុលា លោកអាដែល អាល់ យូប៊ែរ ប្រមុខការទូតអារ៉ាប៊ីសាអូឌីតបានផ្តល់បទលោកអាដែល អាល់ យូប៊ែរថា មរណភាពលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ីជា « កំហុសឆ្គងដ៏អស្ចារ្យ »
នៅថ្ងៃអាទិត្យ ទី២១ តុលា លោកអាដែល អាល់ យូប៊ែរ ប្រមុខការទូតអារ៉ាប៊ីសាអូឌីតបានផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍អាមេរិកាំង Fox News។ នៅក្នុងបទសម្ភាសន៍នោះ លោកយូប៊ែរបានបញ្ជាក់ច្បាស់ៗថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតមិនដឹងថា តើអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ីត្រូវបានសម្លាប់យ៉ាងម៉េច ហើយក៏មិនដឹងសាកសពរបស់គាត់នៅឯណាដែរ។ ការអះអាងរបស់លោកយូប៊ែរបានធ្វើឡើង បន្ទាប់ពីទីក្រុងរីយ៉ាដបានទទួលស្គាល់មរណភាពលោកខាស្ហូហ្ស៊ីក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ូល ប្រទេសតួកគីកាលពីថ្ងៃទី២ តុលា។ តែលោកយូប៊ែរបានគូសបញ្ជាក់បន្ថែមថា រាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ានមិនបានដឹងពីប្រតិបត្តិការសម្លាប់លោកខាស្ហូហ្ស៊ីទេ និងថា មរណភាពលោកខាស្ហូហ្ស៊ីជា « កំហុសឆ្គងមួយដ៏អស្ចារ្យ »។ Read more