newsare.net
សន្និសីទអន្តរជាតិស្តីពីមជ្ឈិមបូព៌ារយៈពេល ២ថ្ងៃបានចាប់ផ្តើមពីថ្ងៃពុធដល់ថ្ងៃពអ៊ីរ៉ង់បរិហារលើសន្និសីទអន្តរជាតិស្តីពីមជ្ឈិមបូព៌ារៀបចំដោយសហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញ
សន្និសីទអន្តរជាតិស្តីពីមជ្ឈិមបូព៌ារយៈពេល ២ថ្ងៃបានចាប់ផ្តើមពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ ទី១៤ កុម្ភៈ។ សន្និសីទដែលបានផ្តួចផ្តើមឡើងដោយសហរដ្ឋអាមេរិក និងប្រទេសប៉ូឡូញនេះបានរៀបចំធ្វើក្នុងទីក្រុងវ៉ាសូវី និងមានប្រមាណ ៦០ប្រទេសចូលរួម។ កម្មវត្ថុនៃសន្និសីទ គឺនិយាយពីសន្តិភាព និងសន្តិសុខនៅតំបន់មជ្ឈិមបូព៌ា។ តែភាគីអាមេរិកហាក់បានបង្វែរកម្មវត្ថុរបស់សន្និសីទដោយបង្កើនគំនាបកាន់តែខ្លាំងលើប្រទេសអ៊ីរ៉ង់ទៅវិញ។ អ៊ីរ៉ង់ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរចុះហត្ថលេខាឆ្នាំ ២០១៥។ ទីក្រុងតេហេរ៉ង់តាមរយៈប្រមុខការទូតលោកម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីហ្វបានបរិហារខ្លាំងៗលើសន្និសីទដែលលោកចាត់ទុកថា សហរដ្ឋអាមេរិកមានឆន្ទៈកែនប្រមូលប្រទេសផ្សេងឲ្យប្រឆាំងអ៊ីរ៉ង់។ Read more