newsare.net
ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud DARC បានទទួលស្គាល់ថា ប្រព័ន្ធអនុគ្រោះពន្ធប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាជំរុញឲ្យគ្រប់គ្នាផ្ញើលិខិតទៅពន្យល់សហភាពអឺរុប ពីសារៈសំខាន់នៃ EBA ចំពោះកម្ពុជា
ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា លោក Arnaud DARC បានទទួលស្គាល់ថា ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ ហៅកាត់ថា EBA ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា និងវិនិយោគិនបរទេស។ លោក DARC ពិតជាបារម្ភមែនទែនប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ ត្រូវដកចេញពីកម្ពុជា។ ដូច្នេះ លោកបានស្នើសុំឲ្យគ្រប់ភាគីទាំងអស់ នៅកម្ពុជា ទាំងរដ្ឋាភិបាល វិស័យឯកជន និងពលរដ្ឋ ត្រូវតែសរសេរលិខិតទៅកាន់ទីក្រុងព្រុចសែល ដើម្បីពន្យល់ពីសារៈសំខាន់របស់ EBA លើកម្ពុជា។ ការស្នើសុំនេះ បានធ្វើឡើងក្នុងពេលលោក DARC ចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាស្តីពីការប្រកាសដំណើរការនីតិវិធីព្យួរជាបណ្តោះអាសន្ននៅ EBA ពីកម្ពុជា របស់គណៈកម្មការអឺរ៉ុប ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃសុក្រនេះ។ Read more