newsare.net
នៅក្នុងប្រទេសលីប៊ី រដ្ឋាភិបាលសហភាពជាតិរបស់នាយករដ្ឋមន្រ្តីលោកហ្វាយេ អាល់ សារ៉ាដែលរដ្ឋាភិបាលសហភាពជាតិលីប៊ីបានចោទបារាំងពីបទគាំទ្រឧត្តមសេនីយហាវតារ តែទីក្រុងប៉ារីសបានបដិសេធ
នៅក្នុងប្រទេសលីប៊ី រដ្ឋាភិបាលសហភាពជាតិរបស់នាយករដ្ឋមន្រ្តីលោកហ្វាយេ អាល់ សារ៉ាដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិបានចោទបារាំងពីបទបានគាំទ្រសេនាប្រមុខខាលីហ្វា ហាវតារ។ បទចោទប្រកាន់នេះបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងមហាផ្ទៃលីប៊ីចេញផ្សាយក្នុងថ្ងៃព្រហស្បតិ៍ ទី១៨ មេសា។ តែបារាំងបានច្រានចោល និងទុកជាការចោទប្រកាន់គ្មានភស្តុតាង។ គួររម្លឹកថា ឧត្តមសេនីយហាវតារដែលកាន់កាប់តំបន់ប៉ែកខាងកើតបានបើកការវាយប្រហារដណ្តើមយកទីក្រុងទ្រីប៉ូលីតាំងពីថ្ងៃទី៤ មេសា។ លោកហ្កាសសាន សាឡាម៉េ ប្រេសិតរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសំណុំរឿងលីប៊ីបានព្រមានពីហានិភ័យនៃភាពវឹកវរ និងចលាចលទូទៅនៅក្នុងប្រទេស។ ដោយឡែក លោកយ៉ាលែល ហារស្ហាវី អ្នកជំនាញប្រទេសលីប៊ីបានមើលឃើញផលវិបាកធំចំនួន ៣ ដែលនឹងកើតមានឡើង។ Read more