newsare.net
ការិយាល័យអង្គការសហប្រជាជាតិ ស្តីពី គ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UN Office on Drugs and Crimes) របាយការណ៍ UNODC៖ កាស៊ីណូនៅកម្ពុជា អាចជាកន្លែងលាងលុយកខ្វក់ពីឧក្រិដ្ឋកម្មគ្រឿងញៀន
ការិយាល័យអង្គការសហប្រជាជាតិ ស្តីពី គ្រឿងញៀន និង ឧក្រិដ្ឋកម្ម (UN Office on Drugs and Crimes) កាលពីថ្ងៃទី ១៨ កក្កដា បានចេញផ្សាយរបាយការណ៍ស្តីពី «បណ្តាញឧក្រិដ្ឋកម្មនៅអាស៊ីអាគ្នេយ៍៖ ការវិវឌ្ឍន៍ ទំហំរីកចំរើន និងផលប៉ះពាល់ (Transnational Organized Crime in Southeast Asia : Evolution, Growth and Impact)»។ ជារបាយការណ៍ ដែលបានលើកឡើងពីឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស និងសត្វព្រៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែតាមរយៈរបាយការណ៍ដែលមានកម្រាស់ជិត២០០ទំព័រនេះ បានលើកឡើងពីការព្រួយបារម្ភថា ការកើនឡើងនៃចំនួនកាស៊ីណូនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជាផង ថាអាចជាកន្លែងលាងលុយកខ្វក់ ពីជំនួញខុសច្បាប់ទាំងនោះ។ Read more