newsare.net
នៅថ្ងៃពុធ ទី១៦ តុលានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាថ្មីតាតួកគី-ស៊ីរី៖ក្រុមប្រឹក្សាសន្តិសុខកោះប្រជុំជាថ្មីតាមសំណើរបស់ក្រុមប្រទេសសមាជិកមកពីអឺរ៉ុប
នៅថ្ងៃពុធ ទី១៦ តុលានេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំជាថ្មីតាមសំណើរបស់ក្រុមប្រទេសសមាជិកមកពីអឺរ៉ុប គឺបែលហ្ស៊ិក អាល្លឺម៉ង់ បារាំង ប៉ូឡូញ និងប្រទេសអង់គ្លេស។ កម្មវត្ថុនៃកិច្ចប្រជុំជាថ្មីពេលនេះក៏ដូចជាកិច្ចប្រជុំលើកទី១ មិនបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ ទី១០ តុលាដែរ គឺស្វែងរកសេចក្តីសម្រេចមួយដើម្បីទាមទារឲ្យតួកគីបញ្ឈប់ការវាយប្រហារលើកម្លាំងគួដឌីស្ថានស៊ីរីនៅប៉ែកខាងជើងស៊ីរីដែលបានផ្តើមតាំងពីថ្ងៃពុធ ទី៩ តុលា។ ទន្ទឹមនឹងការព្យាយាមដាក់សម្ពាធលើតួកគីដោយប្រើវេទិកាក្រុមប្រឹក្សាសន្តិសុខ ប្រទេសបស្ចិមលោកខ្លះក៏បានចាត់វិធានការដាច់ដោយឡែករបស់ខ្លួនដែរ។ ជាក់ស្តែង អាមេរិកប្រកាសដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយបង្កកទ្រព្យសម្បត្តិលើរដ្ឋមន្រ្តីតួកកី ៣នាក់ រួមទាំងដំឡើងពន្ធផលិផលដែកថែបតួកគីនាំចូលអាមេរិក។ ចំណែកសហភាពអឺរ៉ុបក៏អាចអនុម័តទណ្ឌកម្មសេដ្ឋកិច្ចស្រដៀងគ្នាដាក់តួកគីនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនាថ្ងៃព្រហស្បតិ៍ ទី១៧ និងថ្ងៃសុក្រ ទី១៨ តុលាខាងមុខដែរ។ តើទណ្ឌកម្មទាំងអស់នេះអាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចតួកគីកម្រិតណាដែរ និងថា តើវិធានការទាំងអស់នេះអាចធ្វើឲ្យតួកគីបារម្ភដែរ ឬទេ?។ Read more