newsare.net
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា កម្ពុជា កំពុងពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសCzech ដែលប្លោក ហ៊ុន សែន ថា កម្ពុជា គ្រោងទិញយន្តហោះស៊ើបការណ៍និងអាវុធបន្ថែម ពីប្រទេស Czech
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា កម្ពុជា កំពុងពិភាក្សាជាមួយរដ្ឋាភិបាលប្រទេសCzech ដែលប្រទេសសម្ព័ន្ធមិត្តចាស់របស់ខ្លួន ក្នុងការទិញ យន្តហោះស៊ើបការណ៍សម្ងាត់ និងអាវុធបន្ថែមពីរដ្ឋាភិបាលមួយនេះ ដើម្បីពង្រឹងវិស័យសន្តិសុខ និងការពារជាតិ។ ថ្លែងក្នុងពិធីសិន្និសីទកាសែតរួមគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរកាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែនបញ្ជាក់ថា កម្ពុជាកំពុងពិភាក្សាជាមួយភាគីរដ្ឋាភិបាលឆែក ដើម្បីសិក្សាលើលទ្ធភាពទិញយន្តហោះ និងអាវុធទាំងនោះបន្ថែមទៀត។ លោកឱ្យដឹងថា កាលពីពេលមុននេះ កម្ពុជាបានទិញយន្តហោះស៊ើបការណ៍សម្ងាត់ ធន់ L-39 ចំនួន៦គ្រឿងរួចទៅហើយ។ លោកបង្ហើបទៀតថា កាលពីថ្ងៃម្សិលមិញ លោកក៏បានស្នើសុំពិភាក្សាអំពីលទ្ធភាពកម្ពុជា អាចទិញនូវយន្តហោះស៊ើបការណ៍ L-39 ប្រភេទថ្មី ៣ ទៅ ៤គ្រឿងបន្ថែមទៀត រួមទាំងអាវុធមួយចំនួន ដែលកម្ពុជាកំពុងនាំចូល ដូចជាអាវុធធុនស្រាល ដើម្បីពង្រឹងក្នុងវិស័យទំនាក់ទំនងសន្តិសុខ និងការពារជាតិរបស់កម្ពុជា។ ក្នុងដំណើរទស្សនៈកិច្ចនៅប្រទេស Czech រដ្ឋាភិបាលប្រទេសទាំងពីរ ក៏បានចុះហត្ថលេខាលើ ឯកសារសំខាន់ៗចំនួនពីររួមមានអនុស្សារណៈនៃការយោគយល់គ្នា ឬ MOU ស្តីពីកិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាលកម្ពុជា និងទីភ្នាក់ងារអនុវត្តគម្រោងសុខាភិបាល Czech និង MOU រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មឆែក។ លោក ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសនានានៅតំបន់អឺរ៉ុបខាងកើតរយៈពេល៥ថ្ងៃគឺ ចាប់ថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ខែតុលា។ ក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូកម្ពុជា ជួបជាមួយមេដឹកនាំសាធារណរដ្ឋ Czech ហុងគ្រី និងសាធារណរដ្ឋប៊ុលការីផងដែរ។ កាលពីឆ្នាំ២០១៧កន្លងមក ផលិតផលសរុបក្នុងស្រុក GDPរបស់សាធារណរដ្ឋឆែកមានចំនួន ៣៧៥,៩ ពាន់លានដុល្លាអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ ៣៥,៥០០ […] The post លោក ហ៊ុន សែន ថា កម្ពុជា គ្រោងទិញយន្តហោះស៊ើបការណ៍និងអាវុធបន្ថែម ពីប្រទេស Czech appeared first on The Cambodia Daily Khmer. Read more