newsare.net
រដ្ឋាភិបាលប្រទេសសាធារណរដ្ឋ Czech តាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួនគឺ លោក Andrej Babis បានប្រាប់រដ្ឋាភិបាលប្រទេសសាធារៈណរដ្ឋ Czech ថាបញ្ហា EBA ជារឿងសំខាន់សម្រាប់កម្ពុជា
រដ្ឋាភិបាលប្រទេសសាធារណរដ្ឋ Czech តាមរយៈនាយករដ្ឋមន្ត្រីរបស់ខ្លួនគឺ លោក Andrej Babis បានប្រាប់នាយករដ្ឋមន្ត្រីកម្ពុជាថា បញ្ហាដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុប គឺជាបញ្ហាសំខាន់សម្រាប់ប្រទេសកម្ពុជា។ ការអះអាងថ្នាក់ដឹកនាំ Czech នេះ ធ្វើឡើងក្នុងធ្វើសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅទីក្រុង Prague កាលពីថ្ងៃម្សិលមិញ។ នាយករដ្ឋមន្ត្រីឆែក លោក Andrej Babis បានឱ្យដឹងតាមរយៈអ្នកបកប្រែថា បញ្ហា EBA គឺជាឧបករណ៍ដ៏មានសារសំខាន់ ដែលកម្ពុជាគប្បីបង្ហាញនូវជំហរវិជ្ជមានពាក់ព័ន្ធបញ្ហានេះ ហើយលោកនឹងលើកឡើងបញ្ហានេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអឺរ៉ុប ក្នុងកម្រិតក្រុមប្រឹក្សារដ្ឋ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីដដែល បានប្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ការលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាបញ្ហាអាទិភាពនៃគោលនយោបាយការបរទេសរបស់សាធារណរដ្ឋCzech ផងដែរ។ ក្រៅពីថ្លែងអំណគុណដល់ប្រទេស Czech លោក ហ៊ុន សែន ក៏សង្ឃឹមថានឹងទទួលបានយុត្តិធម៌ពីសហភាពអឺរ៉ុបពាក់ព័ន្ធទៅនឹងវិធានការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលលោកធ្លាប់អះអាងជាច្រើនសារថាមិនបារម្ភ និងមិនអោនក្បាលចំពោះបរទេសឡើយ ដើម្បីជាថ្នូរនឹងការអនុគ្រោះអ្វីនោះទេ។ លើសពីនេះទៅទៀត លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រៀមកម្ទេចរចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិឱ្យសាបសូន្យ មិនឱ្យក្រុមនេះអាចចូលរួមការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ ២០២៣បានឡើយ ប្រសិនបើទណ្ឌកម្មសេដ្ឋកិច្ចរបស់អឺរ៉ុបបានដាក់មកលើកម្ពុជាមែន។ ទោះបីជាទណ្ឌកម្មសេដ្ឋកិច្ចបរទេសមិនទាន់ដាក់មកលើកម្ពុជាក្តី ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុន សែន កំពុងកម្ទេចរចនាសម្ព័ន្ធគណបក្សសង្រ្គោះជាតិកាន់តែខ្លាំងឡើយ គឺ តាមរយៈចាប់ចង ចោទប្រកាន់ លើអតីតសកម្មជន និងមន្ត្រីជាប់ឆ្នោតគណបក្សប្រឆាំងនេះជាបន្តបន្ទាប់ និងមានសភាពកាន់តែខ្លាំងក្លាឡើង ក្រោមហេតុផលអនុវត្តច្បាប់ បញ្ចៀសការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។ ទាំងសហរដ្ឋអាមេរិក និង […] The post រដ្ឋាភិបាលប្រទេសសាធារៈណរដ្ឋ Czech ថាបញ្ហា EBA ជារឿងសំខាន់សម្រាប់កម្ពុជា appeared first on The Cambodia Daily Khmer. Read more