newsare.net
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ធន់ សារ៉ាយ បានលើកឡើងថា ការគោរពសិទ្ធិមនុស្ស និងលទ្ធប្រធានសមាគមអាដហុក ថាការធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជារឿងអាម៉ាស់បំផុតសម្រាប់ជាតិក្នុងប្រវត្តិសាស្ត្រកម្ពុជា
ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ធន់ សារ៉ាយ បានលើកឡើងថា ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឱ្យបានត្រឹមត្រូវ ពុំមែនជាការធ្វើឱ្យបាត់បង់អធិបតេយ្យភាព ឯករាជ្យរបស់ជាតិ ឬជាការអោនក្បាលដាក់បរទេសនោះឡើយ។ ប៉ុន្តែលោកថាការគោរពសិទ្ធិមនុស្ស និងដើរលើផ្លូវគន្លងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ យ៉ាងពិតប្រាកដ ដែលមានចែងតាំងពីឆ្នាំ១៩៩៣មកម្លេះ។ តែយ៉ាងណាលោក ធន់ សារ៉ាយ ថា ការដឹកនាំប្រទេសដែលធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ដោយសារតែការអនុវត្តមិនបានត្រឹមត្រូវនូវគោលការណ៍គោរពសិទ្ធិមនុស្ស សិទ្ធិការងារ និងលទ្ធិប្រជាធិបតេយ្យ ដែលជាការអនុវត្តច្បាប់កម្ពុជាទៅវិញទេ ដែលជារឿងអាម៉ាស់ និងសោកស្តាយបំផុតសម្រាប់ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ប្រធានសមាគមសិទ្ធិមនុស្សរូបនេះ ថា ប្រសិនបើ EBA បាត់បង់ ផលប៉ះពាល់ សេចក្តីឈឺចាប់នឹងកើតមានចំពោះពលរដ្ឋក្រីក្រ ពលរដ្ឋទន់ខ្សោយដែលមានចំនួនយ៉ាងច្រើននៅកម្ពុជានាពេលបច្ចុប្បន្ន។ លោកធន់ សារ៉ាយ បានចោទជាសំណួរថាអ្នកដឹកនាំនឹងមានការឈឺចាប់ជាមួយពលរដ្ឋដែលមានឈាមជ័រជាខ្មែរដែរឬទេ ? ឬ ទាល់តែប៉ះពាល់សាច់ឈាមរបស់ខ្លួនឯង ទើបអស់លោកអ្នកដឹកនាំនយោបាយទាំងនោះមានការឈឺចាប់? លោកថា ពិតណាស់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមិនប៉ះពាល់អ្នកមានអំណាចឬ សែស្រឡាយអ្នកធំ អ្នកមាន ព្រោះពួកគេមានប្រាក់ មានទ្រព្យសម្បត្តិវាល់លានទៅហើយ ប៉ុន្តែសំណួរមួយទៀតនោះ លោកថា តើអស់លោកអ្នកដឹកនាំនយោបាយអាចសប្បាយរីករាយលើគំនរទុក្ខវេទនារបស់ពលរដ្ឋទន់ខ្សោយឬ ក្រីក្រកើតដែរឬទេ? ឬ ក៏យករាស្ត្រគ្រាន់តែជាឧបករណ៍ ឬ ជាឈ្នាន់ដើម្បីសម្រេចបំណងប្រាថ្នាក្តោបក្តាប់អំណាច និងទ្រព្យសម្បត្តិមហាសាលរបស់ខ្លួនប៉ុណ្ណោះទេ? លោក […] The post ប្រធានសមាគមអាដហុក ថាការធ្វើឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជារឿងអាម៉ាស់បំផុតសម្រាប់ជាតិក្នុងប្រវត្តិសាស្ត្រកម្ពុជា appeared first on The Cambodia Daily Khmer. Read more