newsare.net
ក្រុមសកម្មជនព្រៃឈើ និងបរិស្ថាន នៅតែបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីមកទល់ពេលនេះ រដ្ឋាភិបាល តាមសកម្មជនព្រៃឈើថារដ្ឋាភិបាលនៅតែគ្មានចំណាត់ការផ្លូវច្បាប់លើឧកញ៉ា ទ្រី ភាព និងឧកញ៉ា លីម ប៊ុណ្ណា
ក្រុមសកម្មជនព្រៃឈើ និងបរិស្ថាន នៅតែបង្ហាញការងឿងឆ្ងល់ថា ហេតុអ្វីមកទល់ពេលនេះ រដ្ឋាភិបាល តាមរយៈគណៈកម្មការជាតិរបស់លោក សៅ សុខា ព្រមទាំងតុលាការផងនៅមិនទាន់បង្ហាញរបាយការណ៍ ឬចំណាត់ការផ្លូវច្បាប់ណាមួយប្រឆាំងទៅលើក្រុមឧកញ៉ាគ្រាក់ៗ មួយចំនួនជាពិសេសឧកញ៉ា ទ្រី ភាព និង ឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា នោះ។ ការសម្តែងភាពងឿងឆ្ងល់នេះ ធ្វើឡើងក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី ៧១ ក្រោមប្រធានបទ ឧក្រិដ្ឋកម្មព្រៃឈើឆ្នាំ២០១៩ ។ ពិធីនេះ រៀបចំឡើងនៅផ្ទះសាមគ្គី រាជធានីភ្នំពេញ នារសៀលនេះ ដោយមានការចូលរួមពីមន្ត្រីអង្គការ សមាគមក្រៅរដ្ឋាភិបាល សកម្មជនព្រៃឈើ និងព្រះសង្ឃដែលបានបំពេញការងារ ពាក់ព័ន្ធការការពារព្រៃឈើ ធនធានធម្មជាតិ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ សកម្មជនព្រៃឈើ បានលើកឡើងថាបទល្មើសព្រៃឈើនៅកម្ពុជានៅតែជាក្តីបារម្ភ ត្បិតព្រៃឈើចេះតែវិនាស រីឯឧក្រិដ្ឋជនធំៗជាច្រើនទៀត នៅតែអាចរួចផុតពីសំណាញ់ច្បាប់។ នាឱកាសនោះ សកម្មជនព្រៃឈើក៏បានបង្ហាញពីរបាយការណ៍នៃឧក្រិដ្ឋកម្មព្រៃឈើ ដែលបង្កឡើងដោយក្រុមឧកញ៉ាមួយចំនួន ដែលកំពុងជាប់ពន្ធនាគារ និងកំពុងរត់គេចខ្លួន ព្រមទាំងអ្នកមានឥទ្ធិពលនៅក្នុងជួររដ្ឋាភិបាលជាច្រើនទៀត។ កាលពីខែកក្កដា គណៈកម្មការជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិរបស់លោក សៅ សុខា បានចេញប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើមួយប្រាវ […] The post សកម្មជនព្រៃឈើថារដ្ឋាភិបាលនៅតែគ្មានចំណាត់ការផ្លូវច្បាប់លើឧកញ៉ា ទ្រី ភាព និងឧកញ៉ា លីម ប៊ុណ្ណា appeared first on The Cambodia Daily Khmer. Read more