newsare.net
ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានអះអាងថា លោកមិនអាចទទួលយកបានទាល់តែសោះចំពោះការឈ្លានពលោក កឹម សុខា ស្អប់ខ្ពើមចំពោះអំពើឈ្លានពាន និងត្រួតត្រាពីបរទេស
ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា បានអះអាងថា លោកមិនអាចទទួលយកបានទាល់តែសោះចំពោះការឈ្លានពាន និងត្រួតត្រាពីបរទេសទោះបីស្ថិតក្នុងរូបភាពណាក៏ដោយ។ ការលើកឡើងនេះ ស្របគ្នាទៅនឹងព្រឹត្តិការណ៍ថ្មីៗនេះដែលមានការបោះមូលដ្ឋានទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជាពីសំណាក់ភាគីវៀតណាមក្រោមលេសបង្ការជំងឺកូវីដ១៩ រហូតដល់ទៅ២៥៦ទីតាំង ដោយមន្ត្រីជាន់ខ្ពស់នគរបាលទទួលបន្ទុកព្រំដែនបញ្ជាក់ថាជាការបោះតង់យោធានៅតំបន់មិនទាន់ឯកភាពគ្នាឡើយ។ បញ្ហានេះចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហៅថាជាការឈ្លានពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាទាំងស្រុងពីសំណាក់យោធាវៀតណាម។ លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្នុងឱកាសខួបកំណើតគម្រប់ ៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ របស់លោកកាលពីថ្ងៃទី ២៧ ខែមិថុនា មេបក្សប្រឆាំងរូបនេះលើកឡើងថា ទោះបីតាមរូបភាពណាក៏ដោយ គឺជារឿងមិនអាចទទួលយកបានឡើយចំពោះការឈ្លានពាន ត្រួតត្រាពីបរទេស។ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានលើកឡើងថា លោកមានការឈឺចាប់នៅពេលដែលខ្មែរបែកបាក់គ្នា និងទទួលការប្រមាថពីជាតិសាសន៍ដទៃ។ ក្រៅពីបង្ហាញទឹកចិត្តគោរពនិងស្រលាញ់ចំពោះឪពុកម្តាយ ដែលជាអ្នកមានគុណ របស់លោកនោះ លោកក៏បានបង្ហាញទឹកចិត្តស្រលាញ់ជាតិ ប្រជាពលរដ្ឋខ្មែរ ដែលជាទីកន្លែងផ្តល់ជម្រកដល់លោកនិងបានគាំទ្រលោកកន្លងមក។ លោកកឹម សុខា នៅតែបន្តលើកឡើងទៀតថាលោកចង់ឃើញមាតុភូមិកម្ពុជា មានសេចក្តីសុខ សន្តិភាពពិតឋិតឋេរ និងមានការរីកចម្រើនសម្រាប់ខ្មែរគ្រប់គ្នា។ ជាមួយគ្នានេះ លោកអះអាងថា គ្មានហេតុផលអ្វីទៅបំផ្លាញ ឬនាំអ្នកដទៃ ឬគាំទ្រអ្នកណា មកបំផ្លាញប្រទេសកម្ពុជា ដែលជាជម្រកតែមួយគត់សម្រាប់ជីវិតលោកនោះឡើយ។ លោកថា ការបំផ្លាញប្រទេសកម្ពុជា ប្រៀបដូចជាដុតផ្ទះរបស់លោកអញ្ចឹងដែរ។ លោក កឹម សុខា […] The post លោក កឹម សុខា ស្អប់ខ្ពើមចំពោះអំពើឈ្លានពាន និងត្រួតត្រាពីបរទេស appeared first on The Cambodia Daily Khmer. Read more