newsare.net
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានចាត់វិធានការចំពោះភាពមិនប្រក្រតី ដែលកើតឡើងដោយការឃុបឃិតគលោក ហ៊ុន សែន ព្រមានចាត់វិធានការក្តៅចំពោះអាជ្ញាធរណាដែលឃុំឃិតគ្នាបញ្ចូលសាច់ញាត្តិដើម្បីយកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរបស់លោក
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានចាត់វិធានការចំពោះភាពមិនប្រក្រតី ដែលកើតឡើងដោយការឃុបឃិតគ្នារបស់អាជ្ញាធរក្នុងការដាក់បញ្ចូលសាច់ញាត្តិរបស់ខ្លួនដើម្បីទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលដល់ជនក្រីក្រ និងជនងាយរងគ្រោះដោយវិបត្តិកូវីដ១៩។ ការប្រកាសនេះ ក្រោយពេលរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិតាមរយៈការប្រកាសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជួយដល់ជនក្រីក្រ និងជនងាយរងគ្រោះប្រមាណ៦០ម៉ឺនគ្រួសារដោយសារវិបត្តិជំងឺកូវីដ១៩ កាលពីថ្ងៃទី ២៤ ខែមិថុនា ដែលត្រូវចំណាយថវិកាប្រមាណ២៥លានដុល្លារក្នុងមួយខែ ហើយកញ្ចប់ទឹកប្រាក់នោះគ្រោងនឹងចំណាយជាង១រយលានដុល្លារ។ លោកហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ដើម្បីធានាថាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះ គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។ លោកបន្តថា ការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ ឬសង្កាត់ ត្រូវធ្វើការងារនេះអោយបានច្បាសលាស់ និងហ្មត់ចត់បំផុត ។ លោកអះអាងថា ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់នូវសេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ លោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត ហើយត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិ បងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រ នឹងជនងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ។ ជាមួយគ្នានេះ លោកនឹងចាត់វិធានការណ៍ក្តៅហើយនឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុងភូមិ និងឃុំឬសង្កាត់មួយណាមានករណីមិនប្រក្រតីនេះកើតមានឡើង។ សង្គមស៊ីវិលដែលធ្វើការងារស្និតជាមួយពលរដ្ឋ យល់ឃើញថាដើម្បីធានាថាកញ្ចប់ថវិកាទាំងនេះប្រើប្រាស់ចំគោលដៅ រដ្ឋាភិបាលត្រូវបើកទូលាយឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសសង្គមស៊ីវិលនិងអ្នកសារព័ត៌មានជាដើម។ លើសពីនេះត្រូវមានប្រព័ន្ធត្រួតពិនិត្យ និងតាមដាន ហើយក៏ត្រូវហ៊ានអនុវត្តទោសទណ្ឌ ដល់មន្ត្រីរាជការទាំងឡាយណា ដែលរកឃើញថាប្រព្រឹត្តអំពើឃុបឃិតគ្នាដើម្បីយកប្រាក់ឧបត្ថម្ភរបស់ជាតិ កុំបានតែត្រឹមការព្រមាននោះ។ ក្រៅពីពលរដ្ឋក្រីក្រ […] The post លោក ហ៊ុន សែន ព្រមានចាត់វិធានការក្តៅចំពោះអាជ្ញាធរណាដែលឃុំឃិតគ្នាបញ្ចូលសាច់ញាត្តិដើម្បីយកប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរបស់លោក appeared first on The Cambodia Daily Khmer. Read more