newsare.net
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស៥នាក់ស្លាប់ និងរងរបួស៤មនុស្ស៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងសន្ទួចនៅក្រុងប៉ោយប៉ែត
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់ មានមនុស្ស៥នាក់ស្លាប់ និងរងរបួស៤នាក់ផ្សេងទៀត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់មួយកន្លែងក្នុងក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១២ខែសីហានេះ។ទំព័រហ្វេសប៊ុករដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងដែរថា ព័ត៌មានបឋម គឺមានមនុស្ស០៥នាក់បានស្លាប់ភ្លាម និង៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍បាក់ដងសន្ទួច នៅការដ្ឋានមួយនៅ ក្រុងប៉ោយប៉ែត ។ ប្រភពដដែលបន្តថា ភ្លាមៗក្រោយកើតហេតុ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី បានដឹកនាំកម្លាំងចុះទៅដល់ទីតាំង រួមជាមួយអាជ្ញាធរក្រុង កងកម្លាំង ដើម្បីជួយសង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋក្នុងហេតុការណ៍នោះ។ ករណីបាក់រលំដងសន្ទួច ឬអគារសាងសង់មិនមែនកើតឡើងជាលើកទី១ឡើយ សម្រាប់កម្ពុជាចាប់តាំងពីឆ្នាំ២០១៩មក ដោយមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលបញ្ហានេះ យល់ថាករណីបែបនេះកើតឡើងដដែលៗ ដោយសារភាពធ្វេសប្រហែស គ្មានបច្ចេកទេសសាងសង់ត្រឹមត្រូវ គ្មានការយន្តការជាក់លាក់ពីរដ្ឋាភិបាល និងអំពើពុករលួយជាដើម។ កាលពីថ្ងៃទី២២ ខែមិថុនា ករណីបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុ បណ្តាលឱ្យកម្មករសំណង់ជាជនជាតិខ្មែរចំនួន ២៨នាក់ស្លាប់ និង ២៦នាក់ទៀតរងរបួស។ ដោយឡែក ការបាក់រលំអគារកម្ពស់៧ជាន់នៅខេត្តកែប កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ បណ្ដាលឱ្យកម្មករសំណង់ជាជនជាតិខ្មែរចំនួន ៣៦នាក់ ស្លាប់ ហើយកម្មករចំនួន ២៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល។សោកនាដកម្មធំៗទាំងពីរនេះ ជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌ នៅឡើយ ក្រៅពីទទួលបានសំណងពីរដ្ឋាភិបាលមួយចំនួនតែប៉ុណ្ណោះ៕ […] The post មនុស្ស៥នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងហេតុការណ៍បាក់ដងសន្ទួចនៅក្រុងប៉ោយប៉ែត appeared first on The Cambodia Daily Khmer. Read more