newsare.net
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា អាមេរិកតាមរយៈសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភអាមេរិកនឹងផ្តល់កម្ចីមានអត្រាការប្រាក់ទាបដើម្បីជួយដល់វិស័យ ឯកជននៅកម្ពុជា
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា អាមេរិកតាមរយៈសាជីវកម្មហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍអន្តរជាតិសហរដ្ឋអាមេរិកហៅកាត់ថា DFC នឹងផ្តល់ហិរញ្ញប្បទាន ឬកម្ចី ដែលមានអត្រាការប្រាក់ទាបដល់វិស័យឯកជននៅកម្ពុជា ពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលហៅកាត់ថា SME ដើម្បីជួយសម្រាលការលំបាកដោយសារបញ្ហាប្រឈមនៃជំងឺកូវីដ១៩។ ក្រសួងសេដ្ឋកិច្ចបានអះអាងថា ទាំងនេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Parick Murphy ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយលោក Parick Murphy កាលពីថ្ងៃទី២៣កញ្ញា ។ ប៉ុន្តែមានការអះអាងថា ពួកគេនៅមិនទាន់ដឹងថាអាមេរិកនឹងផ្តល់កម្ចីប៉ុន្មាននៅឡើយទេ។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចលើកឡើងថា ក្រៅពីការផ្តល់កម្ចីការប្រាក់ទាបដល់វិស័យ SEM នៅកម្ពុជា លោក Parick Murphy អះអាងថាសហរដ្ឋអាមេរិក ក៏ជំរុញនិងលើកទឹកចិត្តដល់ធុរជនអាមេរិក ឱ្យបោះទុនវិនិយោគនៅកម្ពុជា កាន់តែច្រើនក្នុងគោលបំណង ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ រួមចំណែកជួយដល់ជីវភាពរបស់ពលរដ្ឋកម្ពុជាផងដែរ។ សម្រាប់ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ការផ្តល់ហិរញ្ញប្បទានរបស់អាមេរិកបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ពិសេសក្នុងវិស័យសុខាភិបាល អប់រំ កសិកម្ម បរិស្ថាន និងអភិបាលកិច្ច។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដដែល ថាសហរដ្ឋអាមេរិក ក៏ដូចដៃគូអភិវឌ្ឍដទៃទៀតបានរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កាលពីថ្ងៃទី១៤ ខែកញ្ញា […] The post អាមេរិកនឹងផ្តល់កម្ចីមានអត្រាការប្រាក់ទាបដើម្បីជួយដល់វិស័យ ឯកជននៅកម្ពុជា appeared first on The Cambodia Daily Khmer. Read more