newsare.net
នៅសហរដ្ឋអាមេរិក ប្រធានាធិបតីលោកដូណាល់ ត្រាំបានប្រកាសក្នុងថ្ងៃសៅរ៍ ទី២៦ កញ្ញាពីកសហរដ្ឋអាមេរិក៖លោកដូណាល់ ត្រាំសម្រេចតែងតាំងលោកស្រីអេម៉ី ខូនី បារ៉េតជាចៅក្រមនៅតុលាការកំពូល
នៅសហរដ្ឋអាមេរិក ប្រធានាធិបតីលោកដូណាល់ ត្រាំបានប្រកាសក្នុងថ្ងៃសៅរ៍ ទី២៦ កញ្ញាពីការតែងតាំងលោកស្រីអេម៉ី ខូនី បារ៉េតជាចៅក្រមនៅតុលាការកំពូលជំនួសកន្លែងលោកស្រី Ruth Bader Ginsburg ដែលបានទទួលមរណៈភាពកាលពីសប្តាហ៍មុន។ លោកត្រាំសង្ឃឹមថា ព្រឹទ្ធសភាដែលគណបក្សសាធារណរដ្ឋកំពុងមានសំឡេងភាគច្រើននឹងអនុម័តលើការតែងតាំងលោកស្រីអេម៉ី ខូនី បារ៉េតនាពេលឆាប់ៗខាងមុខ។ តែគណបក្សប្រជាធិបតេយ្យបានបន្តចេញមុខប្រឆាំងដោយចង់ឲ្យមានការតែងតាំងរូបចៅក្រមថ្មីនៅតុលាការកំពូលនៅក្រោយការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣ វិច្ឆិកា។ លោកចូ បៃដិនដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យក៏ដូចជាអតីតប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ាបានអំពាវនាវឲ្យព្រឹទ្ធសភាកុំឲ្យសម្រេចចិត្តនៅមុនថ្ងៃទី៣ វិច្ឆិកា។ Read more