newsare.net
នៅពេលដែលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០ បង្ហាញថា អតីតអ្នកលេងច្របុរសខ្លាំងចង់ក្រាញអំណាច ចង់ក្លាយជនផ្ដាច់ការ មិនអាចទៅរួចទេ សម្រាប់ប្រទេសមាននីតិរដ្ឋមិនក្លែងក្លាយ
នៅពេលដែលលទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣វិច្ឆិកា ឆ្នាំ២០២០ បង្ហាញថា អតីតអ្នកលេងច្របាប់ ឬកីឡាកាស លោក ដូណាល់ត្រាំ ចាញ់គូប្រកួត អ្នកនយោបាយជើងចាស់ មានចរឹកស្លូតបូត បុរស វ័យ៧៨ឆ្នាំ ចូលបៃដិន គឺលោកត្រាំ ប្រកាសថា ការរាប់សន្លឹកឆ្នោត មានករណីលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋមួយចំនួន។ អ្វីដែលលោកត្រាំចោទដូចនេះ គឺការរាប់សន្លឹកឆ្នោត នៃសន្លឹកឆ្នោត ដែលបានបោះតាមប្រអប់ប្រៃសណីយ៍។ លោកត្រាំចោទថា មានភាពមិនប្រក្រតីដែលនាំអោយលោក ទាត់ចោល លទ្ធផលបោះឆ្នោតរបស់រដ្ឋទាំងនោះ។ តែគ្រាប់រដ្ឋទាំងអស់ដែលក្រុមយុទ្ធនាការឃោសនា បោះឆ្នោតរបស់លោកត្រាំ ប្ដឹងរាប់ឡើងវិញ ត្រូវបានតុលាការ របស់រដ្ឋនោះ បញ្ជាអោយរាប់ឡើងវិញទាំងអស់ ដោយរាប់នៅចំពោះមុខ ដើមបណ្ដឹងទៀតផង។ តែទីបំផុតលទ្ធផលនៅតែដដែល គឺត្រាំនៅតែចាញ់លោកបៃដិន។ បែបណាលោកត្រាំមិនបានទាត់ចោទលទ្ធផលបោះឆ្នោតទាំងស្រុងនោះ ទេ។ តែឥរិយាបទរបស់លោកត្រាំ វ័យ៧៤ គឺលោក បានបង្ហាញ ពីភាពរឹងរុស មិនចង់ចុះចេញពីតំណែង ហើយមិនចង់ផ្ទេរអំណាច ទៅអោយរដ្ឋការរបស់អ្នកឈ្នះឆ្នោតឡើយ ដែលមជ្ឈដ្ឋានខ្លះ ជាពិសេសអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ចោទលោកត្រាំថា ព្យាយាមក្រាញអំណាច។ ករណីនេះដែលនាំអោយមានកុប្បកម្មផ្ទុះនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៦មករា ដោយបណ្ដាលអោយស្លាប់កុប្បករ៤នាក់ និងប៉ូលិស ម្នាក់។ ក្រោយព្រឹត្តិការណ៍នេះ ក្រុមអ្នកប្រជាធិបតេយ្យដែលប្រតិកម្មខ្លាំងនឹងលោក ត្រាំ […] The post បុរសខ្លាំងចង់ក្រាញអំណាច ចង់ក្លាយជនផ្ដាច់ការ មិនអាចទៅរួចទេ សម្រាប់ប្រទេសមាននីតិរដ្ឋមិនក្លែងក្លាយ appeared first on The Cambodia Daily Khmer. Read more