newsare.net
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងសប្តាហ៍នេះ បានផ្តល់លេខទូរស័ព្ទចំនួន ៣ប៉ូលីសក្រុងភ្នំពេញ ផ្តល់លេខទូរស័ព្ទ ឲ្យពលរដ្ឋរាយការណ៍ភ្លាមៗពីករណីកកស្ទះចរាចរណ៍
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងសប្តាហ៍នេះ បានផ្តល់លេខទូរស័ព្ទចំនួន ៣ខ្សែ ដើម្បីឲ្យប្រជាពលរដ្ឋ ទូរស័ព្ទមករាយការណ៍ ប្រសិនបើជួបករណីកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ឬ ការចតគ្មានសណ្តាប់ធ្នាប់ជាដើម។ ក្រោយការផ្តល់ និងទាក់ទងទៅកាន់លេខទូរស័ព្ទទាំងនេះ ក្រុមការងារប្រតិកម្មរហ័ស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពិតជាចុះទៅអន្តរាគមន៍ភ្លាមៗមែន។ ប៉ុន្តែអ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោក លើកឡើងថា វិធានការផ្តល់លេខទូរស័ព្ទ និងរាយការណ៍បន្ទាន់នេះ អាចមានប្រសិទ្ធភាព ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ព្រោះបញ្ហាចរាចរណ៍ក្នុងរាជធានីភ្នំពេញ ត្រូវទាមទារឲ្យមានការដោះស្រាយលើកត្តាច្រើនជាងនេះ។ Read more