newsare.net
អ្នកតស៊ូមតិ ប្រតិកម្មថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ គឺបណ្តាលមកពីលោក ហ៊ុន សែន ទាំងស្រុង ពីព្រោអ្នកវិភាគថា ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ គឺបណ្តាលមកពីលោក ហ៊ុន សែន
អ្នកតស៊ូមតិ ប្រតិកម្មថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ គឺបណ្តាលមកពីលោក ហ៊ុន សែន ទាំងស្រុង ពីព្រោះ នាយករដ្ឋមន្ត្រីកម្ពុជាចង់បានលុយរបស់បរទេជាជាង គិតសុខទុក្ខ និងអាយុជីវិតរបស់ពលរដ្ឋខ្លួន។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥ កុម្ភៈ នេះថា វិធានការបឋមនានា ដែលដាក់ចេញដោយប្រមុខរដ្ឋាភិបាលកម្ពុជា ពិតជាមិនខុសនោះទេ ប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាពទប់ស្កាត់កូវីដ១៩ គឺទាល់លោក ហ៊ុន សែន ខ្លួនឯង មានវិន័យប្រតិបត្តិមុនគេ។ លោក រិះគន់ថា ដោយសារឥទ្ធិពលលុយនាយករដ្ឋមន្ត្រីខ្លួនឯង បំពានវិន័យប្រតិបត្តិ យ៉ាងធ្ងន់ធ្ងរ ដូចជា បើកដៃឲ្យកូនក្មួយ និងឧកញ៉ាក្បែរខ្លួន បើកក្លឹបកម្សាន្តរាត្រីឈូឆរ នៅពេលដែលកូវីដកំពុងតែរាតត្បាតខ្លាំង ក្នុងទម្រង់បម្លែងថ្មី ដែលអាចឆ្លងសម្លាប់មនុស្សយ៉ាងលឿន។ លោកថា ការបើកក្លឹបកម្សាន្តធំៗទាំងនេះ មានគោលដៅ ចាំត្រងលុយចៅកែចិន ដែលហូរចូលកម្ពុជា ដូចទឹកបាក់ទំនប់ដែលនាំគ្នាស្វែងរកការសប្បាយ។ លោក អះអាងថា ដើម្បីលុយរបស់ថៅកែចិនទាំងនោះ រដ្ឋាភិបាលកម្ពុជាមិនហ៊ានដាក់ចេញ នូវវិធានការវេជ្ជសាស្ត្រតឹងរ៉ឹងលើជនជាតិចិនដែលចូលទៅកម្ពុជា ទោះបីជាការឆ្លងនៅចិនធ្លាក់ចុះខ្លាំងក៏ដោយ ក៏គួរគិតថា ចិនជាប្រភពដើមនៃការចម្លង […] The post អ្នកវិភាគថា ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ គឺបណ្តាលមកពីលោក ហ៊ុន សែន appeared first on The Cambodia Daily Khmer. Read more