newsare.net
ការនាំចេញរបស់ប្រទេសចិនកាលពីខែឧសភាបានធ្លាក់ថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងខែសង្រ្គាមពាណិជ្ជកម្មចាប់ផ្តើមបោក អង្រួនសេដ្ឋកិច្ចមហាអំណាចចិន
ការនាំចេញរបស់ប្រទេសចិនកាលពីខែឧសភាបានធ្លាក់ថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងខែមេសា។ យោងតាមស្ថិតិផ្លូវការដែលនាយកដ្ឋានគយចិនចុះផ្សាយនៅថ្ងៃចន្ទទី៩មិថុនានេះ កំណើននៃការនាំចេញរបស់ចិន នៅខែឧសភាមានតែ៤,៨% ពោលគឺតិចជាងការព្យាករទុក ដែលអ្នកសេដ្ឋកិច្ចបានដៅកំណត់ដល់ទៅ៦%។ ការនាំចេញទំនិញរបស់ចិនទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះខ្លាំង ដោយសារតែសង្រ្គាមពាណិជ្ជកម្ម រនាំងពន្ធគយរបស់រដ្ឋបាលអាមេរិក។ ចិនបង្ហាញរបាយការណ៍ស្តីពីការនាំចេញរបស់ខ្លួន នៅថ្ងៃចន្ទទី ៩ ចំថ្ងៃដែលភាគីចិនកំពុងបើកការចរចាពាណិជ្ជកម្មជុំទី២ជាមួយអាមេរិកនៅទីក្រុងឡុងដ៍ នៅក្នុងគោលដៅបន្ថយភាពតានតឹង ដោយសារសង្រ្គាមដំឡើងពន្ធដាក់គ្នា ដែលផ្តើមឡើងដោយរដ្ឋបាលលោកដូណាល់ ត្រាំ។ Read more