newsare.net
មេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បើកជំនួបកំពូលនៅថ្ងៃចន្ទ ទី១៦ មិថុនានេះនៅរមណីយដ្ឋានជំនួបកំពូលក្រុមប្រទេសហ្សេ៧ គ្របដណ្តប់ដោយជម្លោះបង្ហូរឈាមគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់
មេដឹកនាំរបស់ប្រទេសមហាអំណាចឧស្សាហកម្ម G7 បើកជំនួបកំពូលនៅថ្ងៃចន្ទ ទី១៦ មិថុនានេះនៅរមណីយដ្ឋានទេសចរណ៍ Kananakis ស្ថិតភាគខាងលិចប្រទេសកាណាដា។ ជាគោលការណ៍ ជំនួបកំពូលក្រុមប្រទេស G7 ត្រូវផ្តោតសំខាន់ទៅលើបញ្ហាសេដ្ឋកិច្ច ប៉ុន្តែសង្រ្គាមកាន់តែដាបខ្លាំងនៅអ៊ុយក្រែន និងការផ្ទុះសង្រ្គាមថ្មីៗនៅដើមបូព៌ា ដោយសារអ៊ីស្រាអែលបើកការវាយប្រហារទៅលើអ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមប្រទេសមហាឧស្សាហកម្មចៀសមិនផុតពីការពិភាក្សាដោះស្រាយជាចំបងលើវិបត្តិភូមិសាស្រ្តនយោបាយដ៏ស្មុគស្មាញ។ Read more