newsare.net
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាអះអាងថា ថៃបានបំពានលើអត្តសញ្ញាណ និងព្រលឹងរដ្ឋមន្ត្រីវប្បធម៌ថា ប្រាសាទមួយក្នុងប្រទេសថៃ បានលួចចម្លងប្លង់ប្រាសាទអង្គរវត្តខ្មែរ
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជាអះអាងថា ថៃបានបំពានលើអត្តសញ្ញាណ និងព្រលឹងវប្បធម៌ខ្មែរតាមរយៈការលួចចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរ ទៅសាងសង់ជាប្រាសាទមួយមានសណ្ឋានដូចគ្នា ដោយដាក់ឈ្មោះសីហនគរ ក្នុងវត្តភូម៉ានហ្វា ខេត្តបុរីរម្យ។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយដោយអាជ្ញាធរជាតិអប្សរានាព្រឹកថ្ងៃទី២១ មិថុនា។ ការលួចចម្លងប្លង់ប្រាសាទអង្គរវត្តរបស់ខ្មែរបែបនេះ ត្រូវបានលោកស្រីរដ្ឋមន្ត្រីចាត់ទុកថា ថៃបានបំពានទាំងស្រុងទៅលើកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ១៩៧២។ Read more