newsare.net
និស្សិតខ្មែរប្រមាណ ៤២៣នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយបានសម្រេចចាកចេញពីប្រទេសថៃ បនិស្សិតខ្មែរជាង៤០០នាក់បានត្រឡប់ពីប្រទេសថៃ ខណៈ ១៧២នាក់បន្តអាហារូករណ៍នៅកម្ពុជា
និស្សិតខ្មែរប្រមាណ ៤២៣នាក់ បានវិលត្រឡប់មកកាន់មាតុភូមិវិញ ក្រោយបានសម្រេចចាកចេញពីប្រទេសថៃ បន្ទាប់ពីការឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងថា និស្សិតចំនួន ១៧២នាក់ក្នុងចំណោម ៤២៣នាក់ បានទទួលអាហារូបករណ៍របស់ប្រធានព្រឹទ្ធសភាកម្ពុជាលោក ហ៊ុន សែន ដើម្បីបន្តការសិក្សានៅគ្រឹះស្ថានឧត្តមសាធារណ និងឯកជនក្នុងប្រទេសកម្ពុជា។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI បន្ថែមថាក្រសួងនឹងបន្តធ្វើការសម្របសម្រួលដល់និស្សិត ដែលចង់វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ និងផ្តល់អាហារូបករណ៍ទៅតាមជំនាញរៀងៗខ្លួន។ សូមស្តាប់ការលើកឡើងរបស់លោកស្រី ឃួន វិច្ឆិកា ដែលជាការរៀបចំឡើងដោយ សើ ដាវី៖ Read more