newsare.net
តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកដល់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ ដើមក្រុមហ៊ុនធំៗរបស់បារាំងស្វែងរកឱកាសវិនិយោគនៅកម្ពុជា
តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកដល់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ ដើម្បីសម្លឹងមើលឱកាសវិនិយោគថ្មីៗ ក៏ដូចជាការពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ នេះជាការគូសបញ្ជាក់របស់ស្ថានទូតបារាំងនៅថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៥។ ស្ថានទូតបារាំងបានឱ្យដឹងទៀតថា ក្រៅពីការវិនិយោគ កម្ពុជានៅក្នុងឆ្នាំ២០២៥នេះ បានទទួលជំនួយហិរញ្ញប្បទានពីប្រទេសបារាំងដែលមានទឹកប្រាក់សរុបជាង១,៥ពាន់លានអឺរ៉ូ ឬប្រមាណជា ១,៧ពាន់លានដុល្លារអាមេរិក។ ជំនួយហិរញ្ញប្បទាននោះត្រូវបានចាត់ចែង និងចំណាយទៅលើវិស័យកសិកម្ម ថាមពល ទឹកស្អាត និងបម្រែបម្រួលអាកាសធាតុ។ Read more