newsare.net
រុស្ស៊ី តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសបានរិះគន់ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែលថCLONE - រុស្ស៊ីជម្លៀសជនជាតិខ្លួនចេញពីរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ដែលរងការវាយប្រហាររបស់អាមេរិក
រុស្ស៊ី តាមរយៈអ្នកនាំពាក្យរបស់ក្រសួងការបរទេសបានរិះគន់ខ្លាំងៗ អាមេរិក និងអ៊ីស្រាអែលថា បានមើលស្រាល ប្រមាថជីវិតមនុស្ស ដោយការវាយប្រហារទៅលើរោងចក្រផលិតអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរ Bouchehr ដែលស្ថិតនៅភាគខាងត្បូងប្រទេស។ នៅថ្ងៃសៅរ៍ទី ៤មេសា រុស្ស៊ីបានប្រកាសជម្លៀសជនជាតិរបស់ខ្លួន ចេញពីរោងចក្រនុយក្លេអ៊ែរBouchehr។ ការដៅវាយប្រហារលើរោងចក្រនុយក្លេអ៊ែរស៊ីវិល នឹងបង្កឲ្យមានហានិភ័យ លេចធ្លាយសារធាតុវិទ្យុសកម្ម ដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតមនុស្ស។ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់បានព្រមានហើយថា គ្រោះមហន្តរាយ ដែលបណ្តាលមកពីការរីកសាយភាយសារធាតុវិទ្យុសកម្ម គ្រោះថ្នាក់មុនដំបូងគេដល់សម្ព័ន្ធមិត្តរបស់អាមេរិកដូចជាបារ៉ែន កាតា និងកូវ៉ែតជាដើម ដែលស្ថិតនៅជិតរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ជាងប្រជាជនអ៊ីរ៉ង់ដែលជាម្ចាស់ផ្ទះ។ Read more











