newsare.net
ក្រុមគ្រួសារជនរងគ្រោះក្នុងសំណុំរឿង ស្រី ស៊ីណា បានអះអាងថា ពួកគេនៅមិនទាន់ទទួលបានសំណងអ្វីឡើសំណុំរឿង ស្រី ស៊ីណា៖ ក្រុមគ្រួសារជនរងគ្រោះមិនទាន់ទទួលបានសំណងនៅឡើយ
ក្រុមគ្រួសារជនរងគ្រោះក្នុងសំណុំរឿង ស្រី ស៊ីណា បានអះអាងថា ពួកគេនៅមិនទាន់ទទួលបានសំណងអ្វីឡើយ ថ្វីបើតុលាការកំពូលបានប្រកាសតម្កល់សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែលកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ Rfi នៅរសៀលថ្ងៃទី៨ មេសានេះ ម្តាយស្ត្រីរងគ្រោះបានឱ្យដឹងថា មេធាវីការពារក្តីឱ្យភាគីជនរងគ្រោះបានអូសបន្លាយពេលវេលាស្នើសុំការអនុវត្តសាលក្រមជាង ៧ខែដែលជាហេតុធ្វើឱ្យនីតិវិធីទាមទារសំណងមានភាពយឺតយ៉ាវ។ បើតាមម្តាយជនរងគ្រោះ ភាពយឺតយ៉ាវនេះហើយ ទើបធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះព្យាយាមស្វះស្វែងរកអ្នកច្បាប់ដើម្បីជួយរៀបចំនីតិវិធីស្នើសុំការអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។ Read more











