newsare.net
ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃចន្ទទី ២០មេសា បានចេញមុខដោយកម្រមកនិយាយពីច្រកសមុលោកស៊ី ជីនពីង ថា ច្រកសមុទ្រអកមូហ្សត្រូវតែបើកឲ្យចរាចរ ជាធម្មតា
ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីថ្ងៃចន្ទទី ២០មេសា បានចេញមុខដោយកម្រមកនិយាយពីច្រកសមុទ្រអកមូហ្ស ដែលអ៊ីរ៉ង់បិទចាប់តាំងពីរងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរាជបុត្រស្នងរាជ្យ អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃចន្ទទី ២០មេសា ប្រមុខដឹកនាំចិនបាននិយាយថា ច្រកសមុទ្រអកមូហ្សត្រូវតែបើកឲ្យដំណើរការ ចរាចរធម្មតា ដើម្បីប្រយោជន៍របស់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ បន្ទាប់ពីប្រកាសបើកឲ្យដំណើរការបានប៉ុន្មានម៉ោងប៉ុណ្ណោះ កាលពីថ្ងៃសុក្រទី ១៧មេសា អ៊ីរ៉ង់បានសម្រេចបិទច្រកសមុទ្រអកមូហ្សវិញ នៅព្រឹកថ្ងៃសៅរ៍ទី ១៨មេសា ក្នុងហេតុផលថា អាមេរិករំលោភបទឈប់បាញ់ ដោយនៅតែបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់។ Read more











