newsare.net
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជអ្នកវិភាគ៖ រដ្ឋាភិបាលត្រូវមានច្បាប់ដើម្បីរក្សាកន្លែងការងាររបស់យុវជនដែលបំពេញកាតព្វកិច្ចយោធា
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ថា ក្រុមហ៊ុនឯកជនត្រូវរក្សាកន្លែងការងារសម្រាប់យុវជនដែលទៅបំពេញកាតព្វកិច្ចយោធាដោយពួកគេនឹងអាចបន្តធ្វើការងារក្នុងតួនាទីដដែលនៅក្នុងក្រុមហ៊ុនដដែល បន្ទាប់ពីបញ្ចប់កាតព្វកិច្ចយោធា។ បើតាមលោកនាយករដ្ឋមន្ត្រី អំឡុងពេលបំពេញកាតព្វកិច្ចយោធា រដ្ឋាភិបាលនឹងគិតគូរលើការបណ្តុះបណ្តាល សេវាសុខាភិបាល ការស្នាក់នៅបរិភោគ របបឯកសណ្ឋាន និងគ្រឿងបំពាក់ ព្រមទាំងប្រាក់ឧបត្ថម្ភ តែពួកគេនឹងមិនទទួលបានប្រាក់បៀវត្សរ៍ឡើយ។ អ្នកវិភាគសង្គមមួយចំនួនយល់ស្របតាមការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត តែទាមទារឲ្យមានការធានាច្បាស់លាស់ តាមរយៈការចែងនៅក្នុងច្បាប់។ Read more











