newsare.net
មេដឹកនាំចលនាក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជក្រុមប្រដាប់អាវុធហេសបូឡាបានបដិសេធយ៉ាងដាច់អហង្ការ មិនចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល
មេដឹកនាំចលនាក្រុមហេសបូឡាបានបញ្ជាក់សាជាថ្មីនៅថ្ងៃចន្ទ ទី២៧ មេសា ថាមិនព្រមចរចាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ជាដាច់ខាត ហើយក៏បានបដិសេធមិនគាំទ្រឲ្យលីបង់ចរចាជាមួយអ៊ីស្រាអែលដែរ។ ប្រមុខដឹកនាំហេសបូឡាថែមទាំងបានដាស់តឿនលីបង់ថា ការចរចានៅពេលនេះ នឹងនាំឲ្យប្រទេសលីបង់ ធ្លាក់ចូលក្នុងភាពវឹកវរ និងអស្ថិរភាព។ ចំណែក ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា ការចរចាជាមួយអ៊ីស្រាអែល គឺដើម្បីបិទបញ្ចប់សង្រ្គាមនៅលីបង់។ ប្រមុខដឹកនាំលីបង់បានចាត់ទុកទង្វើរបស់ក្រុមហេសបូឡា ថាជាចេតនាមិនស្មោះត្រង់ ដែលនឹងអូសបន្លាយសង្គ្រាមនេះ បន្តយូរទៅមុខទៀត។ Read more











