newsare.net
នៅថ្ងៃទី២៧ មេសា អតិថិជនក្រុមហ៊ុន Huione Pay ដែលភាគច្រើនមានចម្រុះជនជាតិបាននាំគ្នាតវ៉ាជាថ្មីនៅពីមតើធនាគារជាតិកម្ពុជាគួរបញ្ចប់បញ្ហារបស់អតិថិជនក្រុមហ៊ុន Huione Pay ដោយរបៀបណា?
នៅថ្ងៃទី២៧ មេសា អតិថិជនក្រុមហ៊ុន Huione Pay ដែលភាគច្រើនមានចម្រុះជនជាតិបាននាំគ្នាតវ៉ាជាថ្មីនៅពីមុខធនាគារជាតិកម្ពុជា។ អ្វីជាការកត់សម្គាល់ ការតវ៉ាលើកនេះបានបង្កឲ្យមានអំពើហិង្សារហូតបណ្តាលឲ្យជនជាតិចិន២នាក់រងរបួស។ គួរបញ្ជាក់ជូនថា អតិថិជនក្រុមហ៊ុន Huione Pay កំពុងស្វះស្វែងរកកិច្ចអន្តរាគមន៍ពីធនាគារជាតិកម្ពុជាដើម្បីឲ្យពួកគេអាចទទួលបានប្រាក់ដែលបានតម្កល់ទុកក្នុងគណនីក្រុមហ៊ុន Huione Pay ដែលលែងដំណើរការនោះមកវិញ។ សេដ្ឋវិទូក្នុងស្រុកមួយចំនួនយល់ថា ស្ថាប័នពាក់ព័ន្ធគួរជួយរកវិធីបញ្ចប់រឿងរ៉ាវមួយនេះដើម្បីកាត់បន្ថយផលប៉ះពាល់លើវិស័យធនាគារ ឬប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ តើធនាគារជាតិកម្ពុជាគួរបញ្ចប់បញ្ហារបស់អតិថិជនក្រុមហ៊ុន Huione Pay ដោយរបៀបណា? Read more











