newsare.net
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាលើសពីសង្គ្រាមដោយអាវុធ លោកដូណាល់ ត្រាំនិងអ៊ីរ៉ង់ធ្វើសង្គ្រាមដាក់គ្នាដោយរូបភាព និងការឃោសនា
សង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ មិនមែនធ្វើឡើងតែតាមរយៈគ្រឿងសព្វាវុធបណ្ណោះទេ តែរូបភាពនិងការឃោសនា ក៏ជាមធ្យោបាយមួយដែរ ដែលភាគីទាំង២បានប្រើ ដើម្បីគំរាម និងសើចចំអកដាក់គ្នាទៅវិញទៅមក។ នៅលើបណ្តាញសង្គម Truth Social លោកដូណាល់ ត្រាំបានបង្ហោះរូបថត និងវីដេអូ បង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បង្ហាញឲ្យឃើញលោក ត្រៀមចុចប៊ូតុងក្រហម បញ្ជាគ្រាប់បែកបរមាណូកម្ទេចអ៊ីរ៉ង់។ ចំណែកអ៊ីរ៉ង់វិញ មិនថានៅតាមទីសាធារណៈឬតាមទូរទស្សន៍រដ្ឋ របបអ៊ីរ៉ង់បានផ្សព្វផ្សាយឃោសនា នូវជ័យជំនះរបស់អ៊ីរ៉ង់ ក៏ដូចជាការសាមគ្គីជាធ្លុងមួយរបស់ប្រជាជនអ៊ីរ៉ង់ នៅពីក្រោយថ្នាក់ដឹកនាំ។ Read more











