newsare.net
គិតចាប់តាំងពីប្រជាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ អាជ្ញាធរកម្ពុជាបានបន្តរកឃើតើការពហិការទំនិញថៃកំពុងជំរុញឲ្យមានការក្លែងបន្លំទំនិញដាក់លក់នៅលើទីផ្សារកម្ពុជា?
គិតចាប់តាំងពីប្រជាពលរដ្ឋខ្មែរធ្វើពហិការមិនប្រើប្រាស់ទំនិញថៃ អាជ្ញាធរកម្ពុជាបានបន្តរកឃើញ និងរឹបអូសបានទំនិញថៃ ដែលត្រូវបានវេចខ្ចប់ឡើងវិញជាទំនិញផលិតនៅកម្ពុជា ឬប្រទេសជិតខាងកម្ពុជាផ្សេងទៀតជាហូរហែ។ ការពហិការរបស់ពលរដ្ឋខ្មែរចំពោះទំនិញថៃបានកើតឡើងបន្ទាប់ពីកម្ពុជា និងថៃ មានជម្លោះព្រំដែននឹងគ្នាចាប់តាំងពីឆ្នាំ២០២៥មក។ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកធុរកិច្ចមួយចំនួន បានជំរុញឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យឯកជនបង្កើនការផលិតទំនិញប្រើប្រាស់ក្នុងស្រុក ដែលមានគុណភាព និងបានអំពាវនាវឲ្យឈ្មួញឈប់នាំចូលទំនិញថៃ មកបន្លំលក់លើទីផ្សារ ដើម្បីគាំទ្រផលិតផលក្នុងស្រុក។ តើការពហិការរបស់ពលរដ្ឋខ្មែរមិនប្រើទំនិញថៃបាន និងកំពុងជំរុញឲ្យមានការក្លែងបន្លំទំនិញនៅលើទីផ្សារកម្ពុជា ឬយ៉ាងណា? Read more











