newsare.net
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យលោក ហ៊ុន ម៉ាណែត ជំរុញឱ្យមន្ត្រីពង្រឹងការត្រួតពិនិត្យទំនិញគេចពន្ធ និងទំនិញហាមឃាត់ចូលមកកម្ពុជា
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងឆែកឆេរទំនិញនាំចូលខុសច្បាប់តាមច្រកដើមខ្សែ ច្រកចល័ត និងតាមឃ្លាំងទំនិញធំៗ ដោយអនុលោមទៅតាមច្បាប់កំណត់។ ក្នុងសារសំឡេងដែលត្រូវបានបង្ហោះចែកចាយលើបណ្តាញសង្គមនៅថ្ងៃទី២០មិថុនា លោក ហ៊ុន ម៉ាណែត ក៏បានប្រាប់ឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធត្រូវប្រុងប្រយ័ត្នចំពោះការអនុវត្តលើគោលការណ៍ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋជាអាជីវករលក់រាយ។ Read more











