លោក​ ស៊្រុន ពៅ​៖ អាជ្ញា​ធរ​តាម​ព្រំដែន​ត្រូវ​ប្តេជ្ញា​ទប់ស្កាត់​ការ​​នាំ​ចូល​សត្វ​ជ្រូក​រស់​ខុសច្បាប់ពីប្រទេស​ជិត​ខាង

km.rfi.fr · world
Full story

A letter dated October 28, 2026 from the General Directorate of Animal Health and Production says smuggling live animals into Cambodia for slaughter has happened repeatedly across the country. The announcement calls on border authorities to commit to preventing illegal imports of live pigs from neighboring countries.

អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​កម្ម​សត្វនៃក្រសួងកសិកម្ម រក​ឃើញ​ថា​ កា​រ​លួច​នាំ​ចូល​សត្វ​រស់​មក​ពិឃាត​នៅកម្ពុជា ​​បានកើតឡើង​ជា​រឿយ​ៗ​នៅ​ទូ​ទាំង​ប្រទេ​សកម្ពុជា។​ នេះបើតាម​លិខិត​ចុះ​ថ្ងៃ​ទី​២៨​ ខែ​តុលា​ ឆ្នាំ២០២៦ របស់អគ្គនាយក​ដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​ និងបញ្ជាក់ថា ​​ការ​លួច​នាំ​​សត្វជ្រូ​ករស់ចូល​មក​ទឹក​ដីកម្ពុជា ​​ធ្វើ​ឡើងដោយ​គ្មាន​ការ​អនុញ្ញាតពី​សមត្ថ​កិច្ច​ជំនាញ ខណៈជ្រូកដែល​នាំ​ចូល​នោះ​ គ្មាន​ប្រភពច្បាស់​លាស់​ និង​អាច​បង្ក​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លងពី​សត្វ​ទៅមនុស្ស​។ ថ្លែង​ប្រាប់វិទ្យុបារាំងអន្តរជាតិ​ RFI នៅថ្ងៃ​ទី​៣០​តុលា​ ឆ្នាំ២០២៦នេះ លោក​ ស៊្រុន ពៅ​ ប្រធាន​សមាគមអ្នក​ចិញ្ចឹម​សត្វ​កម្ពុជាលើក​ឡើង​ថា កម្ពុជា​មិន​ខ្វះ​ជ្រូក​ ដើម្បី​ផ្គត់​ផ្គង់​ទីផ្សា​រ​ទេ​ ប៉ុន្តែ​ឈ្មួញ​មួយ​ចំនួនមាន​ល្បិច និង​​ចង់​ចំណេញ​ច្រើន​ ទើប​នាំ​ចូ​លជ្រូក​​ពីប្រទេ​សជិត​ខាង។​ ​ដើម្បីលើកតម្កើងកសិករ និងអ្នកចិញ្ចឹមសត្វក្នុងស្រុក លោក ស៊្រុន ពៅ ចង់​ឃើញអាជ្ញាធរ​តាមព្រំ​ដែនប្តេជ្ញា និង​ទប់​ស្កាត់​កា​រ​នាំ​ចូល​ជ្រូក​រស់​ពី​ក្រៅ​ប្រទេ​ស។​

Read full article → Compare