ជនជាតិបារាំងស្រាក់ដៃគ្នារៃអង្គាសថវិកាជួយអង្គការដើម្បីភាពញញឹមនៃកុមារ PSE នៅកម្ពុជា
The PSE organization, which works for children's smiles, is marking its 30th anniversary. It was founded by Christian and Marie-France des Pallières. Staff and volunteers in France are continuing efforts to raise funds to support the organization in Cambodia.
នៅខួប៣០ឆ្នាំរបស់អង្គការដើម្បីភាពញញឹមនៃកុមារ PSE ដែលបង្កើតឡើងដោយលោក Christian និង Marie-France des Pallières បុគ្គលិក អ្នកស្ម័គ្រចិត្តនៅប្រទេសបារាំងបន្តសកម្មភាពដើម្បីស្វែងរកថវិកាជួយអង្គការមួយនេះនៅប្រទេសកម្ពុជា។ នៅខែវិច្ឆិកានេះ ពួកគេបានស្រាក់ដៃគ្នារៀបចំការជួបជុំជាច្រើនលើក ដោយមានការចូលរួមពីអតីតកុមារនៅទីលានចាក់សំរាមនៅទីក្រុងភ្នំពេញ។ ជាគ្រូពេទ្យ អ្នកថតកុន ប្រធានកម្មវិធីសង្គម និងបុគ្គលិកធនាគារ អតីតកុមារPSE បានធ្វើដំណើរមកប្រទេសបារាំង ដើម្បីប្រាប់អ្នកផ្តល់ជំនួយបារាំងថា ការបរិច្ចាគរបស់ពួកគេបានជួយផ្លាស់ប្តូរអនាគតរបស់កុមារកម្ពុជា។