តើការបិទក្រុមហ៊ុនស្លាកយីហោថៃជាបន្តបន្ទាប់ បង្ហាញពីជោគជ័យនៃការធ្វើពហិការរបស់ពលរដ្ឋខ្មែរ?

km.rfi.fr · world

ក្រុមហ៊ុនបុត្រសម្ព័ន្ធ CP ALL Plc ប្រកាសបញ្ឈប់ប្រតិបត្តិការហាងទំនិញយីហោ 7 Eleven ទាំងអស់នៅ កម្ពុជា ចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារតែរងផលប៉ះពាល់ ពីការធ្វើពហិការ មិនប្រើប្រាស់ផលិតផលថៃពីសំណាក់ពលរដ្ឋខ្មែរ ក្រោយមានជម្លោះព្រំដែននៃប្រទេសទាំងពីរ។ ការបិទហាងទំនិញយីហោ 7 Elevenពីកម្ពុជា ធ្វើឡើងស្របពេលដែលស្ថានីយ៍ប្រេងឥន្ធនៈរបស់ថៃ PTT បានដួលជាបន្តបន្ទាប់ស្ទើរអស់។ អ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា នេះជាជោគជ័យរបស់ពលរដ្ឋខ្មែរ ក្នុងការធ្វើពិហការទំនិញថៃ។ តែទន្ទឹមគ្នានេះ អ្នកវិភាគសេដ្ឋកិច្ចខ្លះទៀតយល់ថា ការបិទអាជីវកម្មរបស់ថៃនៅកម្ពុជា គឺមានទាំងគុណសម្បត្តិ និងគុណវិបត្តិ៕

Read full article → Compare