នាយករដ្ឋមន្ត្រីថៃបញ្ជាក់ជាថ្មីពីការបន្តបិទព្រំដែនជាមួយកម្ពជា តែកម្ពុជាមិនភ្ញាក់ផ្អើល
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគូន បានលើកឡើងជាថ្មីថា ថៃនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាទេ ប្រសិនបើបញ្ហាព្រំដែនគោក បញ្ហាដែនទឹក និងបញ្ហាឆបោកអនឡាញនៅមិនទាន់ត្រូវបានដោះស្រាយ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ហាក់មិនបានភ្ញាក់ផ្អើល និងថាកម្ពុជានៅតែប្រកាន់ជំហរមិនបើកច្រកព្រំដែន ល្គឹកណាថៃមិនបើកច្រកព្រំដែនមុន។