តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ?
newsare.net
គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ?
គណៈវិស្វករកម្ពុជាបានសម្រេចលុបឈ្មោះបុគ្គលម្នាក់ចេញពីបញ្ជី ក្រោយរកឃើញថា បុគ្គលម្នាក់នោះបានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករចេញពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីរត់ការឯកសារចុះបញ្ជីឈ្មោះនៅគណៈវិស្វករកម្ពុជា។ បុគ្គលម្នាក់នោះបានចេញមកបកស្រាយតាមបណ្តាញសង្គមថា ខ្លួនដែលជាជាងម៉ៅការសំណង់បានជួលគេឲ្យធ្វើសញ្ញាបត្រផ្នែកវិស្វករតាមប្រព័ន្ធអនឡាញ។ គួររម្លឹកជូនថា ករណីស្រដៀងគ្នានេះធ្លាប់កើតមាននៅកម្ពុជានាពេលកន្លងមក។ ជាក់ស្តែង ការប្រឡងជំនួស ឬការប្រើសញ្ញាបត្របាក់ឌុបក្លែងក្លាយដើម្បីប្រឡងចូលរៀនពេទ្យជាដើម។ តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់នឹងការក្លែងបន្លំសញ្ញាបត្រ?














