អ្នកឃ្លាំមើលថាកិច្ចព្រមព្រៀងកងទ័ពជើងគោកកម្ពុជា-ចិនគឺដើម្បីគ្រប់គ្រងកម្ពុជាគ្រប់វិស័យ
newsare.net
ក្រុមអ្នកឃ្លាំមើល សម្ដែងការព្រួយបារម្ភថា ការចុះកិច្ចព្រមព្រៀងផ្នែកយោធារវាងកងអ្នកឃ្លាំមើលថាកិច្ចព្រមព្រៀងកងទ័ពជើងគោកកម្ពុជា-ចិនគឺដើម្បីគ្រប់គ្រងកម្ពុជាគ្រប់វិស័យ
ក្រុមអ្នកឃ្លាំមើល សម្ដែងការព្រួយបារម្ភថា ការចុះកិច្ចព្រមព្រៀងផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញារវាងកម្ពុជា និងវៀតណាម កាលពីឆ្នាំ១៩៧៩។ អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកិច្ចពិភាក្សាក្នុងកម្មវិធី Idea Talk កាលពីរាត្រីថ្ងៃទី៤ ខែមេសា ថា ការចុះអនុស្សរណៈនៃការយោគយល់ផ្នែកយោធារវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកចិន មានលក្ខណៈស្រដៀងគ្នាទៅនឹងការចុះសន្ធិសញ្ញាឧបសម្ពន្ធរវាងកម្ពុជាជាមួយវៀតណាម។ លោក សុខ សុគន្ធ អះអាងថា សន្ធិសញ្ញារវាងកម្ពុជា-វៀតណាម បានផ្តល់ឱកាសឱ្យវៀតណាមបន្តឥទ្ធិពលគ្រប់គ្រងកម្ពុជាទាំងផ្នែកយោធា សេដ្ឋកិច្ច និងនយោបាយរហូតដល់សព្វថ្ងៃនេះ ខណៈចិននឹងប្រើរូបមន្តបែបនេះគ្រប់គ្រងកម្ពុជាបន្តិចម្តងៗ ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងដែនសមុទ្រចិនខាងត្បូង ស្របពេលដែលវៀតណាមកំពុងព្រួយបារម្ភអំពីបញ្ហានេះយ៉ាងខ្លាំង។ អ្នកតាមដានស្ថានការណ៍កម្ពុជារូបនេះសម្ដែងការព្រួយបារម្ភថា ការចុះកិច្ចព្រមព្រៀងកងទ័ពជើងគោករវាងកម្ពុជា និងចិន នេះ ប្រសិនបើគ្រាន់តែដើម្បីជាឧបករណ៍ឱ្យចិនយកកម្ពុជាទៅប្រើប្រាស់ក្នុងគោលបំណងសម្រាប់ភូមិសាស្ត្រនយោបាយ ការពារសន្តិសុខជាតិរបស់ចិនភាគខាងត្បូង និងដើម្បីគ្រប់គ្រងសភាពការណ៍សមុទ្រចិនខាងត្បូងនោះ នឹងបង្កហានិភ័យធំណាស់សម្រាប់កម្ពុជាទៅថ្ងៃមុខ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពជើងគោកកម្ពុជា-ចិន បានចុះអនុស្សរណៈនៃការយោគយល់ផ្នែកយោធា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរកាលពីពេលថ្មីៗនេះ។ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ កងទ័ពជើងគោកកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា មេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោក ហ៊ុន ម៉ាណែត និងមេបញ្ជាការកងទ័ពជើងគោកចិន លោក លីវ […] The post អ្នកឃ្លាំមើលថាកិច្ចព្រមព្រៀងកងទ័ពជើងគោកកម្ពុជា-ចិនគឺដើម្បីគ្រប់គ្រងកម្ពុជាគ្រប់វិស័យ appeared first on The Cambodia Daily Khmer.