Cambodia



កម្ពុជា​ស្នើ​អ្នក​រាយការណ៍​ពិសេស​ពី​សិទ្ធិមនុស្ស​បញ្ជូន​របាយការណ៍​ឱ្យ​មាន​តុល្យភាព​ទៅ UN

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាត
The Cambodia Daily

កម្ពុជា​ស្នើ​អ្នក​រាយការណ៍​ពិសេស​ពី​សិទ្ធិមនុស្ស​បញ្ជូន​របាយការណ៍​ឱ្យ​មាន​តុល្យភាព​ទៅ UN

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ស្នើ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បញ្ជូន​របាយការណ៍​ទៅ​ទីក្រុង​ហ្សឺណែវ ឱ្យ​មាន​លក្ខណៈ​តុល្យភាព ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ស្មើ​គ្នា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចំពោះ​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ថា តួនាទី​របស់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស មិន​ត្រូវ​រាយការណ៍​បញ្ហា​សិទ្ធិមនុស្ស​ដោយ​មិន​ខ្វល់​ពី​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​នោះ​ទេ។ លោក​បន្ត​ថា របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស​ដែល​ទទួល​បាន​ពី​ប្រភព​ណា ក៏​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​មិន​ខ្វល់​ដែរ ប៉ុន្តែ​ត្រូវ​ដាក់​របាយការណ៍​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ទៅ​ទីក្រុង​ហ្សឺណែវ ផង ដើម្បី​ឱ្យ​មាន​តុល្យភាព​ក្នុង​ការ​ជជែក​គ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ​មិនមែន​ឱ្យ​អ្នក​រាយការណ៍​ពិសេស​ធ្វើជា​អ្នក​នាំពាក្យ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទេ តែ​ជា​ការ​ធ្វើ​ឱ្យ​មាន​តុល្យភាព​ក្នុង​របាយការណ៍​ដែល​ដាក់​ទៅកាន់​អង្គការ​សហប្រជាជាតិ។ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ជាមួយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វីទិត មុនតាប៊ន ដោយ​ពិភាក្សា​លើ​ការ​បង្កើត​ស្ថាប័ន​សិទ្ធិមនុស្ស​ជាតិ លំហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការ​ដឹកនាំ​ស្ថាប័ន​សិទ្ធិមនុស្ស​អាស៊ាន។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៥ មីនា ថា​ការ​សរសេរ​របាយការណ៍​ឱ្យ​មាន​តម្លាភាព គឺ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​ទៅវិញ​ទេ​ដែល​ត្រូវ​ពិនិត្យ និង​កែតម្រូវ​លើ​របាយការណ៍​របស់​ខ្លួន​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​នេះ។ លោក​បន្ត​ថា […] The post កម្ពុជា​ស្នើ​អ្នក​រាយការណ៍​ពិសេស​ពី​សិទ្ធិមនុស្ស​បញ្ជូន​របាយការណ៍​ឱ្យ​មាន​តុល្យភាព​ទៅ UN appeared first on The Cambodia Daily Khmer.

សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​មន្ត្រី​អាហុដក​៥​រូប​ដោយសារ​មេធាវី​ជាប់​ធ្វើ​ចត្តាឡីស័ក

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​អ្នក​ការពារ​សិទ្ធិមនុស្ស​អា
The Cambodia Daily

សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​មន្ត្រី​អាហុដក​៥​រូប​ដោយសារ​មេធាវី​ជាប់​ធ្វើ​ចត្តាឡីស័ក

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ដោយសារ​មេធាវី​មួយ​រូប​ជាប់​ធ្វើ​ចត្តាឡីស័ក។ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន ៤​រូប និង​មេធាវី​ការពារ​ក្ដី​ឱ្យ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា បាន​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នក​ទាំង ៥​រូប​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ​ពី​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្រោយ​ពី​ដាក់​បណ្ដឹង​ជិត ៥​ឆ្នាំ សាលាឧទ្ធរណ៍​បាន​យក​បណ្ដឹង​ដែល​ក្រុម​មេធាវី​បាន​ដាក់​នោះ​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ មីនា ប៉ុន្តែ​សវនាការ​នេះ​ត្រូវ​ពន្យារ​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ។ ប្រធាន​ក្រុមប្រឹក្សា​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក ស៊ិន វិសាល លើកឡើង​ក្នុង​បន្ទប់​សវនាការ​ថា មូលហេតុ​ដែល​ចៅក្រម​សម្រេច​លើក​ពេល​សវនាការ​នៅ​ថ្ងៃ​នេះ ដោយសារ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក នី ចរិយា គឺ​លោក សំ សុគង់ បាន​ដាក់​ពាក្យ​ស្នើសុំ​ពន្យារ​ពេល​ក្រោយ​ពី​លោក​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូវីដ-១៩។ លោក​បន្ត​ថា ករណី​របស់​ពួកគាត់​ស្ថិតនៅ​ក្នុង​សំណុំរឿង​ជាមួយ​គ្នា ហើយ​ជា​រឿង​ព្រហ្មទណ្ឌ ដូច្នេះ​មេធាវី​ចាំបាច់​ត្រូវ​ចូលរួម មិន​អាច​ខាន​បាន​ឡើយ ទោះបីជា​មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន ៤​រូប​ទៀត​មាន​វត្តមាន​ក៏ដោយ។ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​មុខ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​ថា ពួកគាត់​បាន​ដាក់​បណ្ដឹង​សារទុក្ខ​តាំងពី​ឆ្នាំ​២០១៨ មក​ម្ល៉េះ ប៉ុន្តែ​តុលាការ​ទើប​ដំណើរ​នីតិវិធី​ក្នុង​ខែ​មីនា […] The post សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​មន្ត្រី​អាហុដក​៥​រូប​ដោយសារ​មេធាវី​ជាប់​ធ្វើ​ចត្តាឡីស័ក appeared first on The Cambodia Daily Khmer.

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិកតារ​ឡើងវិញ​ដើម្បី​ផ្ដល់​ជម្រក​និង​បង្កើន​ធនធាន​ត្រី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង
The Cambodia Daily

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិកតារ​ឡើងវិញ​ដើម្បី​ផ្ដល់​ជម្រក​និង​បង្កើន​ធនធាន​ត្រី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ឡើងវិញ ក្រោយ​ពី​រឹបអូស​បាន​ពី​មន្ត្រី និង​ពលរដ្ឋ​ដែល​បាន​ទន្ទ្រាន​ដី​ព្រៃលិចទឹក​ដោយ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប ដើម្បី​ផ្ដល់​ជម្រក និង​បង្កើន​ធនធាន​ត្រី។ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អភិបាល​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ដាំ​កូនឈើ​លើ​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ​ដែល​បាន​រឹបអូស​ពី​ពលរដ្ឋ មន្ត្រី និង​ឈ្មួញ​ដែល​បាន​កាប់​ទន្ទ្រាន​ខុសច្បាប់​នៅ​ជុំវិញ​បឹង​ទន្លេសាប​នា​ពេល​កន្លងមក។ លោក​បន្ត​ថា ការ​បញ្ជា​ឱ្យ​ដាំ​កូនឈើ​ក្នុង​ផ្ទៃដី​ជាង ៦​ម៉ឺន​ហិកតារ គឺ​ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ទៅជា​ព្រៃលិចទឹក និង​ផ្ដល់​ជម្រក និង​បង្កើន​ធនធាន​ត្រី​ជុំវិញ​បឹង​ទន្លេសាប។ លោក ហ៊ុន សែន បន្ត​ថា ប្រសិនបើ​មិន​បង្ក្រាប​បទល្មើស​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នេះ​ទេ វា​នឹង​ធ្វើ​ឱ្យ​បាត់បង់​ផល​ប្រយោជន៍​ជាតិ ខណៈ​ព្រៃលិចទឹក​ជា​ជម្រក​ធនធាន​ត្រី។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ឱ្យ​ដឹង​ថា មក​ដល់​ពេលនេះ​មាន​ពលរដ្ឋ​ជាង ១​ម៉ឺន ៤​ពាន់​គ្រួសារ​បាន​ស្ម័គ្រ​ប្រគល់​ដី​ជូន​រដ្ឋ​វិញ​ក្នុង​ទំហំ​ជាង ៦​ម៉ឺន​ហិកតារ និង​បាន​ដាំ​កូនឈើ​ព្រៃលិចទឹក​ចំនួន​ជាង ៤​ម៉ឺន ៤​ពាន់​ដើម និង​ឫស្សី​ជិត […] The post លោក ហ៊ុន សែន បញ្ជា​ឱ្យ​ដាំ​ដើមឈើ​លើ​ផ្ទៃដី​ជាង​៦​ម៉ឺន​ហិកតារ​ឡើងវិញ​ដើម្បី​ផ្ដល់​ជម្រក​និង​បង្កើន​ធនធាន​ត្រី appeared first on The Cambodia Daily Khmer.

ចិន​បង្ហាញ​ចរិត​ជា​អ្នក​ការពារ​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

នៅ​ទីបំផុត ចិន​ដែល​ត្រូវ​បាន​ចោទ​ជា​ប្រទេស​អនុត្តរភាព​នា​សតវត្ស​ទី​២១ ចាប់ផ្ដើម​ចេញ​មុខ
The Cambodia Daily

ចិន​បង្ហាញ​ចរិត​ជា​អ្នក​ការពារ​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន

នៅ​ទីបំផុត ចិន​ដែល​ត្រូវ​បាន​ចោទ​ជា​ប្រទេស​អនុត្តរភាព​នា​សតវត្ស​ទី​២១ ចាប់ផ្ដើម​ចេញ​មុខ​យ៉ាង​ច្បាស់​ក្រឡែត​ហើយ​នៅ​ពេលនេះ ជា​អ្នក​ការពារ​រុស្ស៊ី ដែល​បង្ក​សង្គ្រាម​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​ក្នុង​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ កាលពី​ថ្ងៃ​ទី​២៣ មីនា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ទាត់ចោល​សំណើ​របស់​រុស្ស៊ី ដែល​សុំ​ឱ្យ​មាន​ដំណោះស្រាយ​មួយ​ជាបន្ទាន់​ជួយ​ផ្នែក​មនុស្សធម៌​ដែល​រងគ្រោះ​ដោយសារ​សង្គ្រាម​នៅ​អ៊ុយក្រែន។ សំណើ​របស់​ប្រទេស​រុស្ស៊ី ត្រូវ​បាន​ប្រទេស​១៣​ទៀត​មិន​គាំទ្រ ដោយ​ត្រូវ​ចោទ​ថា​ជា​ល្បិច​របស់​រុស្ស៊ី​ទាញ​ឲ្យ​ចេញពី​សំណើ​របស់​អាមេរិក អង់គ្លេស និង​បារាំង ដែល​ទាមទារ​ឲ្យ​រុស្ស៊ី បញ្ចប់​សង្គ្រាម និង​ដក​ទ័ព​ចេញពី​អ៊ុយក្រែន។ ក្រុម​អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា រុស្ស៊ី​ចង់​ធ្វើ​ឱ្យ​រាំង​ស្ទះ​នូវ​អ្វី​ដែល​ជា​ការ​បង្ខំ​ឱ្យ​មហាអំណាច​មួយ​នេះ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់ ហើយ​ប្រទេស​ទាំង​១៣ នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​មិន​គាំទ្រ​សំណើ​របស់​រុស្ស៊ី យល់​ថា​រុស្ស៊ី​គិត​ថា​វិបត្តិ​ជនភៀសខ្លួន និង​មនុស្សធម៌​នៅ​អ៊ុយក្រែន គឺជា​រឿង​អាសន្ន គឺ​ត្រូវ​បញ្ចប់​សង្គ្រាម​ជាបន្ទាន់ ប៉ុន្តែ​រុស្ស៊ី​ច្រានចោល។ អ្វី​ជា​ការ​កត់សម្គាល់​របស់​អ្នក​សារព័ត៌មាន គឺ​ចិន​តែ​មួយ​គត់​បាន​គាំទ្រ​សំណើ​របស់​រុស្ស៊ី ខណៈ ១៣​ប្រទេស​ទៀត​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​បោះឆ្នោត​ជំទាស់។ នេះ​បើ​យោង​តាម Radio Free Europe ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៤ មីនា។ ការ​ដែល​ចិន​ម្នាក់​គត់​គាំទ្រ​សំណើ​រុស្ស៊ី ដែល​ភាគច្រើន​ចោទ​ថា​របប​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន កំពុង​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន ដោយ​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី គឺជា​ការ​ចេញ​មុខ​ជា​ចំហ​ការពារ​របប​លោក ពូទីន។ ជាក់ស្ដែង កាលពី​ថ្ងៃ​ពុធ ទី​២៣ មីនា ចិន​បាន​ចាត់ទុក​រុស្ស៊ី​ថា​ជា​សមាជិក​ដ៏​សំខាន់​មួយ​របស់​ក្រុម​ប្រទេស​មហា​ឧស្សាហកម្ម G20 និង​ជំទាស់​មិន​ឲ្យ​ដក​សមាជិកភាព​របស់​រុស្ស៊ី​ចេញពី​ក្រុម​នេះ​ឡើយ។ ជំហរ​ការពារ​របស់​ចិន ដែល​ចេញ​មុខ​ដូចនេះ គឺ​ក្រោយ​ពី​សហរដ្ឋ​អាមេរិក​លើកឡើង​ពី​លទ្ធភាព​នៃ​ការ​ដក​សមាជិកភាព​រុស្ស៊ី​ចេញពី​ក្រុម […] The post ចិន​បង្ហាញ​ចរិត​ជា​អ្នក​ការពារ​រុស្ស៊ី​ដែល​បង្ក​សង្គ្រាម​សម្លាប់​រង្គាល​នៅ​អ៊ុយក្រែន appeared first on The Cambodia Daily Khmer.

អគ្គលេខាធិការ​ណាតូ​ព្រមាន​វាយបក​រុស្ស៊ី​ភ្លាមៗ​បើ​ដែនដី​សមាជិក​ខ្លួន​រង​ការ​វាយប្រហារ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg ទទូច​ទៅ​មេដឹកនាំ​ណាតូ ថា​ត្រូវ​ដោះស្រាយ​វិបត
The Cambodia Daily

អគ្គលេខាធិការ​ណាតូ​ព្រមាន​វាយបក​រុស្ស៊ី​ភ្លាមៗ​បើ​ដែនដី​សមាជិក​ខ្លួន​រង​ការ​វាយប្រហារ

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg ទទូច​ទៅ​មេដឹកនាំ​ណាតូ ថា​ត្រូវ​ដោះស្រាយ​វិបត្តិ​សន្តិសុខ​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស​ណាតូ​ត្រូវតែ​សម្រេច​វាយបក​ភ្លាមៗ ប្រសិនបើ​សមាជិក​របស់​ខ្លួន​រង​ការ​វាយប្រហារ​ពី​សំណាក់​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី។ ក្នុង​កិច្ចប្រជុំ​កំពូល​វិសាមញ្ញ​របស់​អង្គការ​យោធា​ណាតូ ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​បែលហ្សិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ដែល​ធ្វើឡើង​នៅ​ចំពោះ​មេដឹកនាំ​កំពូលៗ​របស់​ណាតូ លោក Jens Stoltenberg បាន​បញ្ជាក់​ថា ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ជាប់​នឹង​ព្រំដែន​នៃ​ប្រទេស​រុស្ស៊ី ដូចជា​ប្រទេស​ប៉ូឡូញ ហុងគ្រី ប៊ុលហ្គារី រូម៉ានី ស្លូវើនៀ សាធារណរដ្ឋ​ឆេក និង​ក្រុម​ប្រទេស​នៅ​បាល់ទិច ជាដើម គឺជា​ក្រុម​ប្រទេស​ផុយ​ស្រួយ​រង​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​រុស្ស៊ី ដែល​ចាំបាច់​ណាតូ​ត្រូវ​ការពារ​ប្រទេស​ទាំងនេះ ហើយ​ត្រូវ​ធ្វើការ​វាយបក​ភ្លាមៗ​ទៅលើ​ប្រទេស​រុស្ស៊ី។ លោក​ថា ណាតូ​បើ​ទោះ​ជា​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ក្ដី តែ​ណាតូ​មិន​បណ្ដោយ​ឲ្យ​សមាជិក​ណា​មួយ​រង​ការ​ឈ្លានពាន​ឡើយ។ នេះ​បើ​យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Independent ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៥ មីនា។ នៅ​ក្នុង​ជំនួប​កំពូល​នេះ ប្រធានាធិបតី លោក ចូ បៃដិន អះអាង​ថា សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ថែម​ទៀត​ទៅលើ​បុគ្គល និង​អង្គភាព​ជាង ៤០០ រួម​ទាំង​សមាជិក​សភា​រុស្ស៊ី មហាសេដ្ឋី និង​ក្រុមហ៊ុន​ការពារ​ជាតិ​ជាង ៣០០ របស់​ប្រទេស​មួយ​នេះ […] The post អគ្គលេខាធិការ​ណាតូ​ព្រមាន​វាយបក​រុស្ស៊ី​ភ្លាមៗ​បើ​ដែនដី​សមាជិក​ខ្លួន​រង​ការ​វាយប្រហារ appeared first on The Cambodia Daily Khmer.

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ដំណើរការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ​ដ
The Cambodia Daily

IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ដំណើរការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «ភាព​ចម្រូងចម្រាស​នៃ​ដំណើរការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច»។ The post IDEA TALK៖ ភាព​ចម្រូងចម្រាស​នៃ​ដំណើរការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច appeared first on The Cambodia Daily Khmer.

ឫសគល់​នៃ​វិបត្តិ​វត្តអារាម​នៅ​អាមេរិក​ភាគច្រើន​កើត​ចេញពី​បញ្ហា​ជម្លោះ​កាន់កាប់​អចលវត្ថុ​និង​ហិរញ្ញវត្ថុ

សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​សឹង​គ្រប់​រដ្ឋ​ទៅ​ហើយ តែង​រស់នៅ​ញាំញី​ទៅ​ដោយ​ជម្លោះ​ដ
The Cambodia Daily

ឫសគល់​នៃ​វិបត្តិ​វត្តអារាម​នៅ​អាមេរិក​ភាគច្រើន​កើត​ចេញពី​បញ្ហា​ជម្លោះ​កាន់កាប់​អចលវត្ថុ​និង​ហិរញ្ញវត្ថុ

សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​សឹង​គ្រប់​រដ្ឋ​ទៅ​ហើយ តែង​រស់នៅ​ញាំញី​ទៅ​ដោយ​ជម្លោះ​ដណ្តើម​កាន់កាប់​គ្រប់គ្រង​វត្តអារាម ទាំង​ផ្នែក​អចលវត្ថុ និង​ផ្នែក​ហិរញ្ញវត្ថុ ដែល​នាំ​ឲ្យ​វិស័យ​ព្រះពុទ្ធសាសនា​របស់​ខ្មែរ​ធ្លាក់​ចុះ និង​រង​នូវ​ភាព​អាម៉ាស់​ជាច្រើន​ដល់​ជាតិសាសន៍​ដទៃ​ទៀត។ ជាក់ស្តែង វិបត្តិ​ក្នុង​វត្ត​កម្ពុជាក្រោមធម្មរង្សី នៅ​ក្រុង​ម៉ាណាសាស់ រដ្ឋ​វើជីនីញ៉ា កំពុង​មាន​ភាព​ចម្រូងចម្រាស​ជា​ខ្លាំង ខណៈ​គណៈកម្មការ​វត្ត​មួយ​នេះ​មួយ​ភាគី​កំពុង​ស្វែងរក​លទ្ធភាព​មិន​ធានា​ផ្លូវច្បាប់​ឲ្យ​ព្រះ​ភិក្ខុ​មួយ​អង្គ​អាច​គង់​បន្ត​នៅ​ក្នុង​អារាម​មួយ​នេះ​តទៅទៀត។ ពុទ្ធបរិស័ទ​ប្រុស​ស្រី​ចំណុះ​ជើងវត្ត​កម្ពុជាក្រោមធម្មរង្សី នៅ​ក្រុង​ម៉ាណាសាស់ រដ្ឋ​វើជីនីញ៉ា ប្រមាណ​ជិត ១០០​នាក់ រួម​ទាំង​ព្រះសង្ឃ​និមន្ត​ពី​ទី​ជិត​ឆ្ងាយ​ចំនួន​ជាង ១០​អង្គ ជួបជុំ​គ្នា​កាលពី​ថ្ងៃ​អាទិត្យ ទី​២០ ខែ​មីនា ឆ្នាំ​២០២២ មាន​សភាព​ខុស​ពី​ធម្មតា គឺ​ពុំ​មាន​ប្រារព្ធ​ពិធី​បុណ្យ​អ្វី​មួយ​ទេ។ វត្តមាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ទាំងអស់​នេះ គឺ​គេ​នាំគ្នា​ទៅ​សម្ដែង​ការ​គាំទ្រ​ព្រះ អង្វរ​សុំ​ឲ្យ​គណៈកម្មការ​វត្ត​ជួយ​បំពេញ​ភារកិច្ច​តាម​ផ្លូវច្បាប់ ប្រគេន​ព្រះ​ភិក្ខុ ថេរសីលោ គិម អ៊ុក មាន​សិទ្ធិ​គង់​ប្រចាំ​អារាម​ស្រប​តាម​ផ្លូវច្បាប់ ហើយ​សូម​ឲ្យ​ព្រះ​បន្ត​គង់​ក្នុង​ទីអារាម​តទៅទៀត​ដើម្បី​កសាង​បង្ហើយ​គម្រោង​ស្ថាបនា​ធម្មសាលា ដែល​ពុទ្ធបរិស័ទ​បាន​ប្រមូល​បច្ច័យ​ទាន​ជួយ​ឧបត្ថម្ភ។ ធម្មសាលា​នេះ​កសាង​បាន​ជាង ៦០% ហើយ ហើយ​ទាយក​ទាយិកា​ប្ដេជ្ញា​ចិត្ត​ថា នឹង​កសាង​ឲ្យ​ចប់​រួចរាល់​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០២២ នេះ។ អារាម ឬ​វត្ត​កម្ពុជាក្រោមធម្មរង្សី កសាង​និង​គង់​ថែរក្សា​ពី​ថ្ងៃ​ចាប់​បដិសន្ធិ​មក​ដោយ​លោកគ្រូ​ចៅអធិការ ថាច់ សួន និង​ព្រះតេជព្រះគុណ ឈាន។ វត្ត​នេះ​ក្រោយ​ពី​លោក​ចៅអធិការ ថាច់ សួន សុគត​ទៅ ធ្លាប់​មាន​រឿង​អាស្រូវ​ទាក់ទិន​នឹង​លុយកាក់​គ្រប់គ្រង​ដោយ​គណៈកម្មការ​វត្ត ដែល​មាន​សមាសភាព ៥​រូប […] The post ឫសគល់​នៃ​វិបត្តិ​វត្តអារាម​នៅ​អាមេរិក​ភាគច្រើន​កើត​ចេញពី​បញ្ហា​ជម្លោះ​កាន់កាប់​អចលវត្ថុ​និង​ហិរញ្ញវត្ថុ appeared first on The Cambodia Daily Khmer.

បើ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣ ដោយសារ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន តើ​អាច​ស្រដៀង​នឹង​សង្គ្រាម​លោក​លើក​ទី​១ និង​ទី​២​ឬ​ទេ?

ពិភពលោក​បាន​ឆ្លងកាត់​សង្គ្រាម​លោក​ចំនួន​ពីរ​លើក​មក​ហើយ។ សង្គ្រាម​លើក​ទី​១ ផ្ទុះឡើង​នៅ​អ
The Cambodia Daily

បើ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣ ដោយសារ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន តើ​អាច​ស្រដៀង​នឹង​សង្គ្រាម​លោក​លើក​ទី​១ និង​ទី​២​ឬ​ទេ?

ពិភពលោក​បាន​ឆ្លងកាត់​សង្គ្រាម​លោក​ចំនួន​ពីរ​លើក​មក​ហើយ។ សង្គ្រាម​លើក​ទី​១ ផ្ទុះឡើង​នៅ​អឺរ៉ុប​នៅ​រវាង​ឆ្នាំ​១៩១៤-១៩១៨។ សង្គ្រាម​លោក​លើក​ទី​១ គឺជា​សង្គ្រាម​រវាង​មហាអំណាច​ក្នុង​ទ្វីប​អឺរ៉ុប និង​អាស៊ី​ប៉ាស៊ីហ្វិក កើតឡើង​ចាប់ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​១៩១៤ ដល់​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ ទើប​បាន​បិទ​បញ្ចប់។ តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​ប្រវត្តិសាស្ត្រ គឺ​សង្គ្រាម​លោក​លើក​ទី​១ កើតឡើង​បន្ទាប់ពី​ការ​ធ្វើ​ឃាត​ព្រះអង្គម្ចាស់ Franz Ferdinand ដែល​ជា​ពូជពង្ស​ស្តេច​នៃ​អាណាចក្រ Austro-Hungary ដែល​សព្វថ្ងៃ​អាណាចក្រ​នេះ​បាន​ក្លាយ​ទៅ​ជា​ប្រទេស​អូទ្រីស និង​ប្រទេស​ហុងគ្រី។ ព្រះអង្គម្ចាស់ Franz Ferdinand ត្រូវ​បាន​ធ្វើ​ឃាត​ដោយ​ជនជាតិ Serbia។ តាម​ពិត អាណាចក្រ Austro-Hungary មាន​ផែនការ​វាយ​យក​ប្រទេស Serbia យូរ​មក​ហើយ​ដើម្បី​ឱ្យ​នៅ​ក្រោម​ចំណុះ​របស់​ខ្លួន។ ការ​ធ្វើ​ឃាត​ព្រះអង្គម្ចាស់ Franz Ferdinand បាន​ក្លាយ​ទៅ​ជា​លេស​មួយ​សម្រាប់​អាណាចក្រ Austro-Hungary ឈ្លានពាន​ប្រទេស Serbia។ ក្នុង​ស្ថានការណ៍​បែប​នេះ អាណាចក្រ Austro-Hungary បាន​ដាក់​ឱសានវាទ​ទៅលើ​ប្រទេស Serbia ឱ្យ​ទទួល​នូវ​កិច្ចព្រមព្រៀង ១០​ប្រការ និង​ត្រូវ​ផ្តល់​ចម្លើយ​ត្រឹម​រយៈពេល ៤៨​ម៉ោង បើ​ពុំ​ដូចនោះ​ទេ ប្រទេស Serbia នឹង​ត្រូវ​ប្រឈមមុខ​នឹង​សង្គ្រាម។ មេដឹកនាំ​ប្រទេស Serbia […] The post បើ​ផ្ទុះ​សង្គ្រាម​លោក​លើក​ទី​៣ ដោយសារ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន តើ​អាច​ស្រដៀង​នឹង​សង្គ្រាម​លោក​លើក​ទី​១ និង​ទី​២​ឬ​ទេ? appeared first on The Cambodia Daily Khmer.

កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា​កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​
The Cambodia Daily

កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា​កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​អូស្ត្រាលី ឱ្យ​ជួយ​បន្សាប​សារធាតុ​គីមី​សម្រាប់​ផ្សំ​ធ្វើជា​គ្រឿងញៀន​ជាង ៣០០​តោន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន បន្ទាប់ពី​សមត្ថកិច្ច​រឹបអូស​បាន​កាលពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង ថ្លែង​ថា កន្លងមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រក​ឃើញ​ទីតាំង​ធំៗ​មួយ​ចំនួន​ដែល​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ក្នុង​ការ​នាំចូល​សារធាតុ​គីមី​មក​ផ្សំ​ធ្វើជា​គ្រឿងញៀន ដើម្បី​យក​មក​កែច្នៃ និង​ផលិត​ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់។ លោក​បន្ត​ថា បច្ចុប្បន្ន គ្រឿងញៀន​ដែល​ហៅថា​អាភៀន​នោះ​គ្មាន​ឡើយ ប៉ុន្តែ​គ្រឿងញៀន​សំយោគ​ដែល​ផ្សំ និង​ផលិត​ចេញពី​សារធាតុ​គីមី សមត្ថកិច្ច​រឹបអូស​បាន​ជាង ៣០០​តោន ដោយ​មិន​រាប់​បញ្ចូល​គ្រឿងញៀន​ដែល​រឹបអូស​បាន​កំពុង​រក្សាទុក​ក្នុង​ឃ្លាំង​ឡើយ។ លោក ស ខេង បន្ត​ថា សារធាតុ​គីមី​ជាង ៣០០​តោន​នេះ សមត្ថកិច្ច​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​អូស្ត្រាលី ដើម្បី​មក​ជួយ​បន្សាប​មុន​នឹង​កប់​ចោល ហើយ​ថា​ប្រសិនបើ​មិន​បន្សាប​ទេ វា​នឹង​បង្ក​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន​ផង​ដែរ។ កាលពី​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ស្វែងរក​អ្នក​ទទួល​ខុសត្រូវ ចំពោះ​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​មួយ​នាំចូល​សារធាតុ​ផ្សំ​ជា​គ្រឿងញៀន​ជាង ១០០​តោន ចូល​មក​កម្ពុជា​ដោយ​ស្រប​ច្បាប់។ […] The post កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ appeared first on The Cambodia Daily Khmer.

លោក ហ៊ុន សែន បញ្ជា​ប្រើ​ឧទ្ធម្ភាគចក្រ​ចុះ​បង្ក្រាប​និង​វាយ​ខ្នោះ​ឈ្មួញ​នេសាទ​ត្រី​ខុសច្បាប់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ​សម្រាប់​ដេញ​ចាប
The Cambodia Daily

លោក ហ៊ុន សែន បញ្ជា​ប្រើ​ឧទ្ធម្ភាគចក្រ​ចុះ​បង្ក្រាប​និង​វាយ​ខ្នោះ​ឈ្មួញ​នេសាទ​ត្រី​ខុសច្បាប់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ទៅ​សមត្ថកិច្ច​ឱ្យ​ត្រៀម​ឧទ្ធម្ភាគចក្រ​សម្រាប់​ដេញ​ចាប់​ឈ្មួញ​ទុច្ចរិត​ដែល​នេសាទ​ត្រី​ខុសច្បាប់​នៅ​លើ​បឹង​ទន្លេសាប ក្រោយ​ពេល​លោក​មើល​ឃើញ​ថា សមត្ថកិច្ច​ចាប់​បាន​តែ​ប្រជានេសាទ​តូចតាច ខណៈ​អ្នក​ប្រព្រឹត្តិ​បទល្មើស​ធំៗ​មិន​ដែល​ចាប់​បាន​នោះ។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​ស្រប​ពេល​ដែល​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​រិះគន់​ទូក​នេសាទ​ជនជាតិ​វៀតណាម ថា​ពួកគេ​មិន​ត្រឹម​តែ​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ទេ ហើយ​ថែមទាំង​កម្ទេច​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប​របស់​កម្ពុជា​ថែម​ទៀត។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២២ របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​រសៀល​ថ្ងៃ​ទី​២៣ មីនា បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ចាប់​ឈ្មួញ​ទុច្ចរិត​នេសាទ​ត្រី​ខុសច្បាប់​នៅ​លើ​បឹង​ទន្លេសាប។ មេដឹកនាំ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ចាប់ពី​ពេល​នេះ​ទៅ អាជ្ញាធរ​គ្រប់​ខេត្ត​ទាំងអស់​ដែល​នៅ​ជាប់​ជុំវិញ​បឹង​ទន្លេសាប ត្រូវតែ​តាម​ចាប់​ពួក​ឈ្មួញ និង​ពួក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ធំៗ​ឱ្យ​ទាល់តែ​បាន ទោះ​ក្នុង​វិធី​ណា​ក៏ដោយ។ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​ឱ្យ​ចាប់​ដាក់​គុក ប្រសិនបើ​អ្នក​ណា​នៅតែ​ហ៊ាន​ប្រឆាំង​ចំពោះ​បទបញ្ជា​របស់​លោក។ លោក​បាន​រិះគន់​ចំពោះ​អាជ្ញាធរ​មួយ​ចំនួន​ថា បាន​គប់គិត​គ្នា​ជាមួយ​ពួក​ប្រព្រឹត្តិ​បទល្មើស​ទាំងនោះ ដោយសារ​ពេល​ចុះ​បង្ក្រាប ពួក​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ​តែងតែ​ដឹង​មុន ហើយ​គេច​ខ្លួន​បាត់។ លោក ហ៊ុន សែន ក៏​បាន​ណែនាំ​ទៅ​កងកម្លាំង​សមត្ថកិច្ច​ឱ្យ​ប្រើ​ឧទ្ធម្ភាគចក្រ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ពួក​ល្មើស​នេសាទ និង​បញ្ជា​ឱ្យ​វ៉ៃ​ខ្នោះ​លើ​ជនល្មើស​នេសាទ​ដោយ​មិន​ចាំបាច់​មាន​គោល​នយោបាយ​អ្វី​នោះ​ឡើយ។ បើ​តាម លោក ហ៊ុន […] The post លោក ហ៊ុន សែន បញ្ជា​ប្រើ​ឧទ្ធម្ភាគចក្រ​ចុះ​បង្ក្រាប​និង​វាយ​ខ្នោះ​ឈ្មួញ​នេសាទ​ត្រី​ខុសច្បាប់ appeared first on The Cambodia Daily Khmer.

តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា ទៅ​ប្រជុំ​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ក្នុង​ការ​
The Cambodia Daily

តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា ទៅ​ប្រជុំ​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បដិសេធ​សំណើ​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ក្នុង​ការ​ស្នើសុំ​ចេញ​ទៅ​ចូលរួម​កិច្ចប្រជុំ​ក្នុង​វេទិកា​ស្ដីពី​គោល​នយោបាយ​ពិភពលោក​របស់​អង្គការ Global Solution ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ ប៉ុន្តែ​ចៅក្រម​បាន​បង្គាប់​ឲ្យ​លោក កឹម សុខា ចូលរួម​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជំនួស​វិញ។ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​សវនាការ​នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ថា តុលាការ​បាន​ច្រានចោល​នូវ​សំណើ​របស់​មេធាវី​ការពារ​ក្តី​ប្រធាន​បក្ស​ប្រឆាំង ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក កឹម សុខា ទៅ​ចូលរួម​ក្នុង​វេទិកា​រក​ដំណោះស្រាយ​សកល​នៅ​ប្រទេស​អាល្លឺម៉ង់ នោះ​ទេ ប៉ុន្តែ​តុលាការ​បង្វែរ​ឱ្យ​លោក កឹម សុខា ចូលរួម​កិច្ចប្រជុំ​នេះ​តាម​ប្រព័ន្ធ​វីដេអូ​ជំនួស​វិញ។ មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា រូប​នេះ​បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​តុលាការ​បែប​នេះ ព្រោះ​ថា​ក្នុង​លិខិត​អញ្ជើញ​ដែល​មេធាវី​បាន​ដាក់​ជូន​តុលាការ​កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា កន្លងទៅ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា អគ្គលេខាធិការ​របស់​អង្គការ Global Solution បាន​អញ្ជើញ​លោក កឹម សុខា ឱ្យ​ទៅ​ចូលរួម​កិច្ចប្រជុំ​នេះ​ដោយ​ផ្ទាល់ ដើម្បី​ផ្តល់​អនុសាសន៍​ទៅកាន់​ពិភពលោក និង​មាន​កម្មវិធី​ជួបជុំ​ក្រុម​ពិភាក្សា​តូចៗ​ជាមួយ​មេដឹកនាំ​ប្រទេស​ជាច្រើន​ទៀត​ផង​ដែរ។ នៅ​ថ្ងៃ​ទី​២៣ […] The post តុលាការ​បដិសេធ​សំណើ​លោក កឹម សុខា ទៅ​ប្រជុំ​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក appeared first on The Cambodia Daily Khmer.

អ្នក​តស៊ូ​មតិ​យល់ស្រប​ចំពោះ​ការ​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​មក​នៅ​លើ​គោក

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ឯកភាព​នូវ​គោលការណ៍​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុ
The Cambodia Daily

អ្នក​តស៊ូ​មតិ​យល់ស្រប​ចំពោះ​ការ​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​មក​នៅ​លើ​គោក

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក ឯកភាព​នូវ​គោលការណ៍​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ដែល​កំពុង​រស់នៅ​លើ​ទូក​ក្នុង​បឹង​ទន្លេសាប មក​រស់នៅ​លើ​គោក ប៉ុន្តែ​ត្រូវ​ដោះស្រាយ​ស្រប​តាម​គោលការណ៍​សកល​ស្ដីពី​សិទ្ធិ​ជន​អន្តោប្រវេសន៍។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២២ មីនា ថា ការ​ផ្លាស់​ឱ្យ​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​កំពុង​រស់នៅ​លើ​ទឹក​ក្នុង​បឹង​ទន្លេសាប មក​រស់​នៅ​លើ​គោក គឺជា​គោលការណ៍​ល្អ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ ឬ​ផ្តល់​សិទ្ធិ​ឱ្យ​អ្នក​ទាំងនោះ​រស់នៅ​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា​បន្ត​ទៀត ឬ​ត្រូវ​បញ្ជូន​ពួកគេ​ទៅកាន់​ប្រទេស​ទី​បី។ នេះ គឺជា​បញ្ហា​ដែល​កម្ពុជា​ត្រូវ​ដោះស្រាយ​ជាបន្ទាន់។ លោក ទូច វិបុល លើក​ជា​សំណួរ​ថា ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម​មិនព្រម​ទទួល​យក​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​ដោយ​របៀប​ណា? ហើយ​បើ​សិន​ជន​អន្តោប្រវេសន៍​ទាំងនោះ​មាន​កូន​ចៅ​កើត​នៅ​លើ​ទឹកដី​ខ្មែរ តើ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ដោះស្រាយ​ដូចម្តេច? លោក​សួរ​បន្ថែម​ទៀត​ថា នៅ​ពេល​ដែល​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងនោះ​មក​រស់នៅ​លើ​ទឹកដី​ខ្មែរ​ជាង ៣០-៤០​ឆ្នាំ​ហើយ រដ្ឋាភិបាល​កម្ពុជា​រក​ឃើញ​ថា​ពួកគាត់​ពុំ​មាន​ឯកសារ​ស្រប​ច្បាប់ តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​អនុវត្ត​ច្បាប់​មួយ​ណា? បញ្ហា​នេះ តើ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​អន្តោប្រវេសន៍ អាច​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ពួក​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ទៅកាន់​ប្រទេស​ទី​បី​បាន​ដែរ​ឬ​ទេ? លោក​បន្ថែម​ថា ជាង​នេះ​ទៀត ប្រសិនបើ​គ្មាន​ជម្រើស​អ្វី​ទាំងអស់ តើ​រដ្ឋាភិបាល​កម្ពុជា​គួរ​យក​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ទាំងនោះ​ឱ្យ​រស់នៅ​ទីណា​នៅ​ពេល​ដែល​រដ្ឋាភិបាល​វៀតណាម​ក៏​មិន​ទទួល​យក ចំណែក​ប្រទេស​ទី​បី​ក៏​បដិសេធ​ដែរ​នោះ? ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​រូប​នេះ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ជន​អន្តោប្រវេសន៍​ទាំងនោះ​ស្រប​តាម​ច្បាប់​ជាតិ និង​គោលការណ៍​សកល​ស្ដីពី​សិទ្ធិមនុស្ស និង​ច្បាប់​អន្តោប្រវេសន៍ ព្រោះ​ថា​នេះ​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​កម្ពុជា។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ហូរ​ចូល​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​មក​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន ខណៈ​អាជ្ញាធរ​ខ្មែរ​មិន​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​ឱ្យ​បាន​ហ្មត់ចត់​នៅឡើយ។ កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជម្លៀស​ជន​អន្តោប្រវេសន៍​ខុសច្បាប់​វៀតណាម​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​តាម​ដងទន្លេ ក្នុង​ខណ្ឌ​ជ្រោយចង្វារ ឱ្យ​ទៅ​រស់នៅ​ខណ្ឌ​ព្រែកព្នៅ […] The post អ្នក​តស៊ូ​មតិ​យល់ស្រប​ចំពោះ​ការ​ផ្លាស់​ជន​អន្តោប្រវេសន៍​វៀតណាម​មក​នៅ​លើ​គោក appeared first on The Cambodia Daily Khmer.

អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ផល​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​និង​អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ធ្វើ​ឱ្យ​កម្ពុជ
The Cambodia Daily

អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ផល​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​និង​អាមេរិក

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​ទៅ​នឹង​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប និង​អាមេរិក ដែល​កម្ពុជា​ទទួល​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​មីនា ថា ការ​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន មិនមែន​ជា​រឿង​អាក្រក់​នោះ​ទេ ប៉ុន្តែ​បញ្ហា​គឺ​ស្ថិតនៅ​ត្រង់​ថា កម្ពុជា​មិន​មាន​ផលិតផល​សម្រាប់​ការ​នាំចេញ​ទៅ​ប្រទេស​ចិន​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ផល​ចំណេញ​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ នឹង​ទទួល​បាន​តិចតួច​សម្រាប់​កម្ពុជា ប៉ុន្តែ​ចិន​នឹង​ទទួល​បាន​ផល​ចំណេញ​ធំធេង​លើ​ការ​សហការ​នេះ។ លោក សុខ សុគន្ធ លើកឡើង​ថា សព្វថ្ងៃ​នេះ​កម្ពុជា​ពឹង​លើ​ផល​ចំណេញ​ពី​ពាណិជ្ជកម្ម ៣​ធំៗ៖ ទី​១ គឺ​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន (ASEAN China Free Trade Area) ដែល​ចិន​បាន​បន្ធូរបន្ថយ​ពន្ធ​លើ​មុខ​ទំនិញ ៣០០​មុខ ទី​២ គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ចិន (China-Cambodia Free Trade Agreement) ទី​៣ គឺ​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership)។ […] The post អ្នក​ឃ្លាំមើល៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​ខាតបង់​ធ្ងន់ធ្ងរ បើ​ធៀប​នឹង​ផល​អនុគ្រោះ​ពន្ធ​ពី​អឺរ៉ុប​និង​អាមេរិក appeared first on The Cambodia Daily Khmer.

កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ត
The Cambodia Daily

កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ។ លោក ហ៊ុន សែន បាន​ប្រកាស​ជា​ផ្លូវការ​ដាក់​ឱ្យ​អនុវត្ត​នូវ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ដំណាក់កាល​ទី​២ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ ដែល​តម្រូវ​ឱ្យ​មន្ត្រី​រាជការ​តាម​ក្រសួង-ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ និង​ដៃគូ​អភិវឌ្ឍន៍ រួម​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ត្រូវតែ​ចូលរួម​អនុវត្ត​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ជាមួយ​គ្នា​ទៅ​ថ្ងៃ​មុខ។ លោក ហ៊ុន សែន អះអាង​ថា ការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដែល​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​រៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់​ក្រោម​ជាតិ ដោយ​ឈរ​លើ​គោលការណ៍​អភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា ប្រព័ន្ធ​រដ្ឋបាល​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ គឺជា​តួអង្គ​ទី​១ ដែល​ត្រូវ​បង្កើត​ឡើង​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដើម្បី​ធ្វើជា​តំណាង​ឲ្យ​សំឡេង និង​ផល​ប្រយោជន៍​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន និង​អនុវត្ត​ការងារ​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព។ ការ​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ ធ្វើឡើង​បន្ទាប់ពី​ដំណាក់កាល​ទី​១ នៃ​កម្មវិធី​ជាតិ​នេះ​ត្រូវ​បាន​បញ្ចប់​កាលពី​ចុង​ឆ្នាំ​២០២០ កន្លងទៅ។ កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ ដំណាក់កាល​ទី​២ របស់​រដ្ឋាភិបាល​កម្ពុជា​មាន​រយៈពេល ១០​ឆ្នាំ ខណៈ​ដំណាក់កាល​ទី​២ នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ បន្ទាប់ពី​ដំណាក់កាល​ទី​១ បាន​ចាប់ផ្តើម​ឡើង​កាលពី​ឆ្នាំ​២០១០ ហើយ​ត្រូវ​បាន​បញ្ចប់​កាលពី​ឆ្នាំ​២០២០ កន្លងទៅ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា […] The post កម្ពុជា​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ appeared first on The Cambodia Daily Khmer.

លោក ហ៊ុន សែន ចង់​ឱ្យ​មាន​ការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា

លោក ហ៊ុន សែន ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូ
The Cambodia Daily

លោក ហ៊ុន សែន ចង់​ឱ្យ​មាន​ការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា

លោក ហ៊ុន សែន ស្នើ​ទៅ​ក្រសួង​សុខាភិបាល​ឱ្យ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការ​វះកាត់​ដើម្បី​ប្តូរ​ក្រលៀន​ស្រប​ច្បាប់​នៅ​កម្ពុជា ក្រោម​ហេតុផល​ថា មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​រឿង​នេះ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ កាលពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២២ លោក ហ៊ុន សែន ថា​កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​ដូរ​ក្រលៀន​ចាប់តាំង​ពី​ឆ្នាំ​២០១០ មក​ម្ល៉េះ ដោយ​ការ​វះកាត់​នេះ​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា ទោះបីជា​កម្ពុជា​ធ្វើ​បាន​ហើយ​ក៏ដោយ ប៉ុន្តែ​ព័ត៌មាន​នេះ​មិន​មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នោះ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​បាន​ដឹង ហើយ​ពេល​មាន​ជំងឺ​ខូច​ក្រលៀន តម្រូវ​ឱ្យ​ពួកគាត់​ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ដូរ​សរីរាង្គ។ លោក ហ៊ុន សែន ក៏​បាន​សង្កត់​ធ្ងន់​ថា ត្បិត​មាន​ការ​ដូរ​ក្រលៀន តែ​យ៉ាងណា​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួញដូរ​សរីរាង្គ ដោយ​វិធីសាស្ត្រ​ប្តូរ​សរីរាង្គ​នេះ​ត្រូវ​រក​ចេញពី​ក្រុម​គ្រួសារ​របស់​អ្នកជំងឺ ឬ​អ្នក​ដែល​ស្ម័គ្រចិត្ត​តែប៉ុណ្ណោះ។ បើ​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ដែល​ទើប​សម្ពោធ​នេះ​មាន​សមត្ថភាព​ក្នុង​ការ​វះកាត់​ប្តូរ​ក្រលៀន និង​ប្តូរ​ថ្លើម រួម​ទាំង​អវយវៈ​មួយ​ចំនួន​ទៀត​ផង​ដែរ។ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន ព្រះកុសុមៈ ឬ​ពេទ្យ​លោកសង្ឃ ត្រូវ​បាន​សាងសង់ និង​បំពាក់​បរិក្ខារ​ដោយ​ចំណាយ​ថវិកា​ជាង ៨០​លាន​ដុល្លារ​អាមេរិក ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញ​សុខភាព​សាធារណៈ ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ការ​ផ្តល់​ភាព​ស្រប​ច្បាប់​លើ​ការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​កម្ពុជា គឺជា​រឿង​ល្អ […] The post លោក ហ៊ុន សែន ចង់​ឱ្យ​មាន​ការ​វះកាត់​ប្តូរ​ក្រលៀន​ដោយ​ស្រប​ច្បាប់​នៅ​កម្ពុជា appeared first on The Cambodia Daily Khmer.

IDEA TALK៖ តើ​អ្វី​ទៅ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណោះស្រាយ​នយោបាយ​បច្ចុប្បន្ន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​គន្លឹះ​
The Cambodia Daily

IDEA TALK៖ តើ​អ្វី​ទៅ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណោះស្រាយ​នយោបាយ​បច្ចុប្បន្ន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណោះស្រាយ​នយោបាយ​បច្ចុប្បន្ន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ?»។ The post IDEA TALK៖ តើ​អ្វី​ទៅ​ជា​គន្លឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណោះស្រាយ​នយោបាយ​បច្ចុប្បន្ន​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​ជាតិ? appeared first on The Cambodia Daily Khmer.

អ៊ុយក្រែន​ព្រមាន​រុស្ស៊ី​ថា​សង្គ្រាម​លោក​អាច​ជៀស​មិន​រួច​ទេ បើ​រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​អ៊ុយក្រែន ព្រមាន​ថា បើ​ការ​ចរចា​ជាមួយ​រុស្ស៊ី តែង​ជួប​នូវ​បរាជ័យ គឺជា​ហានិភ័
The Cambodia Daily

អ៊ុយក្រែន​ព្រមាន​រុស្ស៊ី​ថា​សង្គ្រាម​លោក​អាច​ជៀស​មិន​រួច​ទេ បើ​រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម

ប្រធានាធិបតី​អ៊ុយក្រែន ព្រមាន​ថា បើ​ការ​ចរចា​ជាមួយ​រុស្ស៊ី តែង​ជួប​នូវ​បរាជ័យ គឺជា​ហានិភ័យ​ខ្លាំង​ណាស់​ទៅ​រក​សង្គ្រាម​លោក​លើក​ទី​៣ ដែល​ទីបំផុត​វា​អាច​ផ្ទុះ​ពេញ​អឺរ៉ុប។ លោក Volodymyr Zelnskiy គឺជា​ប្រធានាធិបតី​អ៊ុយក្រែន ជំនាន់​ក្រោយ​ដែល​អ្នក​នយោបាយ​ក្លាយ​ពី​ជីវិត​ជា​តារា​កំប្លែង នៅ​ពេល​លោក​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ុយក្រែន ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​បាន​សំឡេង​ជិត ៧៤%។ បុរស​វ័យ ៤៤​ឆ្នាំ​រូប​នេះ​បាន​ក្លាយ​ជា​សត្រូវ​នឹង​មេដឹកនាំ​ផ្ដាច់ការ​នៅ​រុស្ស៊ី គឺ​លោក វ៉្លាឌីមៀរ ពូទីន។ លោក​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ថា ក្រោយ​ពី​លោក​បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ លោក​ចាប់ផ្ដើម​សុំ​ចរចា​ជាមួយ​លោក ពូទីន អំពី​ដែនដី​ដែល​រុស្ស៊ី ដណ្ដើម​យក ដូចជា​តំបន់​គ្រីមៀរ និង​ការ​ដែល​រុស្ស៊ី គាំទ្រ​កម្លាំង​ទ័ព​អបគមន៍​នៅ​តំបន់​ដុនបាស់ ដែល​លោក​ថា​ជា​ទឹកដី​អ៊ុយក្រែន គឺ​មិន​អាច​ឲ្យ​ទឹកដី​នេះ​ធ្លាក់​នៅ​ក្រោម​រុស្ស៊ី​ឡើយ។ លោក​បាន​ទាមទារ​តំបន់​គ្រីមៀរ មក​វិញ ដែល​ធ្វើ​ឱ្យ​លោក ពូទីន ចិញ្ចឹម​ចិត្ត​ចង​គំនុំ​នឹង​លោក រហូត​ដល់​លោក​បញ្ជា​ទ័ព​រុស្ស៊ី ឈ្លានពាន​អ៊ុយក្រែន បង្ក​ឲ្យ​ផ្ទុះ​សង្គ្រាម​ពេញ​ទំហឹង។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN គិត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​មីនា គឺ​មាន​រយៈពេល ២៦​ថ្ងៃ​ហើយ​ដែល​សង្គ្រាម​ដ៏​វិនាសកម្ម​បំផុត​នៅ​ប្រទេស​អ៊ុយក្រែន នៅ​បន្ត​ឆាបឆេះ​យ៉ាង​ខ្លាំង។ ក្នុង​រយៈពេល ២៦​ថ្ងៃ​នេះ កំណើន​ជនភៀសខ្លួន​រត់​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ដោយសារតែ​សង្គ្រាម​បាន​កើន​ឡើង​ជិត ៣​លាន ៥​សែន​នាក់​ហើយ […] The post អ៊ុយក្រែន​ព្រមាន​រុស្ស៊ី​ថា​សង្គ្រាម​លោក​អាច​ជៀស​មិន​រួច​ទេ បើ​រុស្ស៊ី​មិន​បញ្ចប់​សង្គ្រាម appeared first on The Cambodia Daily Khmer.

លោក ស ខេង ប្រាប់​ពលរដ្ឋ​ឈប់​ជួល​ដី​ឱ្យ​វៀតណាម​ព្រោះ​ទំនាស់​ដីធ្លី​តាម​ព្រំដែន​ពិបាក​ដោះស្រាយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​ទៅ​អាជ្ញាធរ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម
The Cambodia Daily

លោក ស ខេង ប្រាប់​ពលរដ្ឋ​ឈប់​ជួល​ដី​ឱ្យ​វៀតណាម​ព្រោះ​ទំនាស់​ដីធ្លី​តាម​ព្រំដែន​ពិបាក​ដោះស្រាយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​ទៅ​អាជ្ញាធរ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​ពង្រឹង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន និង​ត្រូវ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ជួល​ដី​ទៅ​ពលរដ្ឋ​វៀតណាម​អាស្រ័យ​ផល​បន្ត​ទៀត ព្រោះ​វា​អាច​នឹង​បង្ក​ជា​ទំនាស់​ដីធ្លី​ដែល​ពិបាក​ដោះស្រាយ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង នា​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង អះអាង​ថា អាជ្ញាធរ​នៅ​តាម​ព្រំដែន​ត្រូវ​ពង្រឹង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​បន្ថែម​ទៀត ខណៈ​នគរបាល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សន្តិសុខ​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន និង​ការ​រត់​ពន្ធ​ខុស​ច្បាប់​ចូល​កម្ពុជា។ លោក ស ខេង ក៏​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ករណី​ដែល​លោក​ថា ពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​មួយ​ចំនួន​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​តែ​បន្ត​ជួល​ដី​ឱ្យ​ពលរដ្ឋ​វៀតណាម​អាស្រ័យ​ផល។ លោក​ថា ពលរដ្ឋ​ខ្មែរ​បាន​ជួល​ដី​នៅ​តាម​ព្រំដែន​ដើម្បី​យក​លុយ ក្រោយ​ពេល​ពួកគាត់​ឈប់​ធ្វើ​ស្រែ​នោះ​ទៀត ប៉ុន្តែ​ការ​ជួល​នេះ​នៅ​ពេល​យូរៗ​ទៅ ពលរដ្ឋ​វៀតណាម​អាច​យក​ដី​នោះ​ដោយ​សំអាង​ថា ពួកគាត់ [វៀតណាម] មក​នៅ​លើ​ដី​ហ្នឹង​យូរ​មក​ហើយ។ ករណី​នេះ លោក ស ខេង ក៏​បាន​ណែនាំ​ទៅ​អាជ្ញាធរ​នៅ​តាម​ព្រំដែន​ទាំងអស់ ត្រូវ​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​ជួល​ដី​ស្រែ​ទៅ​វៀតណាម​បន្ត​ទៀត ដោយ​ថា​ការ​ជួល​ដី​នេះ​នឹង​អាច​បង្ក​ជា​ទំនាស់​ដីធ្លី​ដែល​មាន​ភាព​ស្មុគស្មាញ​នៅ​តាម​ព្រំដែន ពិបាក​នឹង​ដោះស្រាយ​ផង​ដែរ។ ក្រៅពី​ណែនាំ​ហើយ លោក ស ខេង ក៏​បាន​ក្រើន​រំឭក​ដល់​កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​នគរបាល​ទាំងអស់ ត្រូវ​រួម​គ្នា​ដើម្បី​ការពារ​បូរណភាព​ទឹកដី​តាម​ព្រំដែន​បន្ត​ទៀត។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ […] The post លោក ស ខេង ប្រាប់​ពលរដ្ឋ​ឈប់​ជួល​ដី​ឱ្យ​វៀតណាម​ព្រោះ​ទំនាស់​ដីធ្លី​តាម​ព្រំដែន​ពិបាក​ដោះស្រាយ appeared first on The Cambodia Daily Khmer.

មេ​រដ្ឋប្រហារ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​អាច​ខ្ទាត​ចេញពី​អំណាច​នៅ​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ

រាជាណាចក្រ​ថៃ បាន​ឆ្លងកាត់​ការ​ញាំញី​ដោយ​ការ​រំជើបរំជួល​នយោបាយ គឺ​ជាង ៣​ឆ្នាំ​មក​ហើយ។ ចលន
The Cambodia Daily

មេ​រដ្ឋប្រហារ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​អាច​ខ្ទាត​ចេញពី​អំណាច​នៅ​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ

រាជាណាចក្រ​ថៃ បាន​ឆ្លងកាត់​ការ​ញាំញី​ដោយ​ការ​រំជើបរំជួល​នយោបាយ គឺ​ជាង ៣​ឆ្នាំ​មក​ហើយ។ ចលនា​យុវជន និង​ក្រុម​និស្សិត​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ធ្វើ​បាតុកម្ម​ទាំង​ទ្រង់ទ្រាយ​ធំ និង​ទ្រង់ទ្រាយ​តូច គឺ​មួយ​ឆ្នាំ​ពេញ ប៉ុន្តែ​បាន​ផ្អាក​ទៅវិញ​ដោយសារតែ​ប្រទេស​នេះ​ធ្លាក់​ក្នុង​ជំងឺ​រាតត្បាត​កូវីដ-១៩ ដែល​ដើមហេតុ​ដំបូង​ចេញពី​ប្រទេស​ចិន។ គោលបំណង​របស់​ក្រុម​យុវជន និង​ចលនា​និស្សិត គឺ​ដើម្បី​ទាញ​ទម្លាក់​មេ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ ឱ្យ​ធ្លាក់​ពី​អាសនៈ​នាយករដ្ឋមន្ត្រី និង​រុះរើ​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០១៧ ដែល​ពួក​យោធា​តែងតាំង​ឡើង​ដើម្បី​បំពេញ​មហិច្ឆតា​របស់​ខ្លួន ក្នុង​ការ​ច្បាម​យក​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៩ ដែល​ទីបំផុត មេ​រដ្ឋប្រហារ គឺ​ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ក៏​បាន​តោង​អំណាច​តំណែង​នាយករដ្ឋមន្ត្រី​បាន​ដូច​បំណង ដោយ​រដ្ឋធម្មនុញ្ញ​នេះ​បើក​ផ្លូវ​ឱ្យ​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ក្រុម​របស់​ពួក​យោធា ចូល​ទៅ​បោះឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​ការ​បោះឆ្នោត​របស់​សមាជិក​សភា​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ចេញពី​ឆន្ទៈ​របស់​ប្រជាជន។ ការពិត គណបក្ស​បល្ល័ង្គ​ប្រាចារ៉ាត់ របស់​លោក ប្រាយុទ្ធ ពុំ​មែន​ជា​បក្ស​ឈ្នះ​ឆ្នោត​នោះ​ទេ។ បក្ស​នេះ​ឈ្នះ​ឆ្នោត​លំដាប់​ទី​២ ហើយ​បក្ស​ដែល​ឈ្នះ​ឆ្នោត​ទី​១ គឺ​គណបក្ស​ប្រឆាំង​ភឿ​ថៃ ដែល​នាយករដ្ឋមន្ត្រី​របស់​បក្ស​នេះ គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ត្រូវ​បាន​តុលាការ​រដ្ឋធម្មនុញ្ញ​ដកហូត​អំណាច ហើយ​មួយ​ខែ​ក្រោយ​មក លោក ប្រាយុទ្ធ ដឹកនាំ​កងទ័ព​ធ្វើ​រដ្ឋប្រហារ​រំលាយ​គណៈរដ្ឋមន្ត្រី​របស់​បក្ស​ភឿ​ថៃ​ចោល​តែម្ដង គឺ​នៅ​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០១៤។ ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មេដឹកនាំ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ ប្រាយុទ្ធ បាន​លើក​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី គឺ​រហូត​ដល់​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០១៩ […] The post មេ​រដ្ឋប្រហារ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​អាច​ខ្ទាត​ចេញពី​អំណាច​នៅ​ចុង​ឆ្នាំ​នេះ​ឬ​ដើម​ឆ្នាំ​ក្រោយ appeared first on The Cambodia Daily Khmer.

លោក យ៉ែម បុញ្ញឬទ្ធិ រិះគន់​អាជ្ញាធរ​ថា​មិន​ចាត់​វិធានការ​ជនជាតិ​វៀតណាម​បំផ្លាញ​ត្រី​បឹង​ទន្លេសាប

ប្រធាន​គណបក្ស​កម្ពុជា​និយម លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​នៅតែ​មិនព្រម​ចាត់​វិធានការ​ទាក់ទង
The Cambodia Daily

លោក យ៉ែម បុញ្ញឬទ្ធិ រិះគន់​អាជ្ញាធរ​ថា​មិន​ចាត់​វិធានការ​ជនជាតិ​វៀតណាម​បំផ្លាញ​ត្រី​បឹង​ទន្លេសាប

ប្រធាន​គណបក្ស​កម្ពុជា​និយម លើកឡើង​ថា អាជ្ញាធរ​កម្ពុជា​នៅតែ​មិនព្រម​ចាត់​វិធានការ​ទាក់ទង​ទៅ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប​ពី​សំណាក់​ជនជាតិ​វៀតណាម បើ​ទោះបីជា​លោក សុខ ទូច បង្ហាញ​ថា​ពួកគេ​ទាំងនោះ​កំពុង​ប្រព្រឹត្ត​ខុសច្បាប់​ក៏ដោយ។ ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​កម្ពុជា​និយម លោក យ៉ែម បុញ្ញឬទ្ធិ លើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ បន្ទាប់ពី​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក សុខ ទូច កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ពី​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប ដែល​ប្រព្រឹត្ត​ខុសច្បាប់​ពី​សំណាក់​ជនជាតិ​វៀតណាម។ លោក យ៉ែម បុញ្ញឬទ្ធិ បាន​សរសេរ​ថា កន្លងមក ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​បង្ហាញ​ពី​ការ​រក​ឃើញ​បទល្មើស​ទន្ទ្រាន​ដី​ព្រៃលិចទឹក​នៅ​បឹង​ទន្លេសាប​រាប់​ម៉ឺន​ហិកតារ ខណៈ​ថ្មីៗ​នេះ លោក​ក៏​បង្ហាញ​ពី​ការ​រក​ឃើញ​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប​ទៀត។ លោក​បន្ត​ថា បញ្ហា​ទន្ទ្រាន​ដី​ព្រៃលិចទឹក និង​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ​នៅ​បឹង​ទន្លេសាប វា​មិនមែន​ទើប​តែ​កើតឡើង​ថ្មីៗ​នេះ​ទេ ហើយ​ក៏​មិនមែន​ជា​រឿង​មាន​ចំនួន​តិចតួច ឬ​មាន​ទំហំ​តូចតាច​ដែល​អាច​យក​អ្វី​មក​បិទបាំង​មិន​ឱ្យ​ដឹង និង​មើល​ឃើញ​បាន​ទេ។ លោក យ៉ែម បុញ្ញឬទ្ធិ បន្ត​ថា ត្បិត​បញ្ហា​ទាំង​ពីរ​នេះ​បាន​កើតឡើង​យូរ​ហើយ​ក៏​ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ លោក​បាន​ចោទ​សំណួរ​ថា តើ​ក្រសួង ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ទីណា? ធ្វើ​អ្វី? តើ​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​បឹង​ទន្លេសាប​ខ្មែរ​ដែល​ចិញ្ចឹម​ខ្មែរ​រាប់​លាន​នាក់ និង​ជាច្រើន​ជំនាន់​មក​នោះ ស្ថិត​ក្នុង​កម្រិត​ណា? តើ​វិធានការ​ដោះស្រាយ​មាន​កម្រិត​ណា? តើ​រដ្ឋាភិបាល​អាច​ធ្វើ​ឲ្យ​មាន​តម្លាភាព និង​អាច​ធានា​បាន​ទេ នឹង​មិន​មាន​រឿង​នេះ​កើតឡើង​ទៅ​ថ្ងៃ​អនាគត? ទោះបី​កាលពី​ចុង​ឆ្នាំ​២០២១ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា លោក […] The post លោក យ៉ែម បុញ្ញឬទ្ធិ រិះគន់​អាជ្ញាធរ​ថា​មិន​ចាត់​វិធានការ​ជនជាតិ​វៀតណាម​បំផ្លាញ​ត្រី​បឹង​ទន្លេសាប appeared first on The Cambodia Daily Khmer.

ភាគ​១៩៖ តើ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​មកពី​កត្តា​អ្វី?

រដ្ឋាភិបាល​នៃ​ប្រទេស​គោរព​ច្បាប់​បាន​បណ្តោយ​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ស្រេច
The Cambodia Daily

ភាគ​១៩៖ តើ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​មកពី​កត្តា​អ្វី?

រដ្ឋាភិបាល​នៃ​ប្រទេស​គោរព​ច្បាប់​បាន​បណ្តោយ​ឲ្យ​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ស្រេច​តែ​ចិត្ត ខណៈ​ពលរដ្ឋ​ខ្មែរ​ដង្ហោយ​ហៅ​រក​យុត្តិធម៌ រក​សិទ្ធិ​សេរីភាព។ ក្នុង​ភាគ​ទី​១៩ នេះ លោក ហាស់ សាន ពិនិត្យ​មើល​កត្តា​ដែល​ទុក​ឲ្យ​របប​សព្វថ្ងៃ​រស់នៅ​តទៅទៀត ហើយ​ទុក​ឱកាស​ឲ្យ​រដ្ឋអំណាច​លោក ហ៊ុន សែន ប្រើ​ធនធាន​បាន​ពី​ការ​បំផ្លាញ​ជាតិ​ទៅ​បំភិតបំភ័យ​សហគមន៍​ខ្មែរ​នៅ​បរទេស។ រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា ដឹកនាំ​ដោយ​មហា​បុរស ហ៊ុន សែន បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​ប្រទេស​មួយ​ចំនួន​ដែល​ថា​ប្រកាន់​ប្រជាធិបតេយ្យ មាន​សេរីភាព​គោរព​សិទ្ធិមនុស្ស គោរព​ច្បាប់ ទោះ​ជា​មាន​ការ​រិះគន់ ថ្កោលទោស ចោទប្រកាន់​អំពី​រឿង​រំលោភ​សិទ្ធិមនុស្ស រំលោភ​ច្បាប់ អយុត្តិធម៌ ពុករលួយ ជួញដូរ​គ្រឿងញៀន រំលាយ​ប្រជាធិបតេយ្យ​ពី​ប្រទេស​លោកសេរី​ទាំងនោះ​យ៉ាង​ណា​ក្តី។ នេះ​បណ្តាល​មកពី​ផលប្រយោជន៍​ដែល​ជា​ពាក្យ​ជា​កត្តា​ចង​ភ្ជាប់​ភាគី​នីមួយៗ​មិន​ឲ្យ​បែក​គ្នា​បាន។ មិន​ខុស​ពី​ការ​បង្រៀន​ក្នុង​សកលវិទ្យាល័យ​ខាង​វិជ្ជា​វិទ្យាសាស្ត្រ​នយោបាយ (political science) នោះ​ទេ។ បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សកលវិទ្យាល័យ ហ្គាម សហរដ្ឋ​អាមេរិក បង្រៀន​ថា «គ្មាន​ទេ​មិត្ត ឬ​បច្ចាមិត្ត​អចិន្ត្រៃយ៍ មាន​តែ​ប្រយោជន៍​អចិន្ត្រៃយ៍»។ លោក​ថា ប្រជាជាតិ​នីមួយៗ​កំណត់​គោលការណ៍​នយោបាយ​ក្នុង និង​ក្រៅ​ប្រទេស​ផ្អែក​មុន​ដំបូង​បង្អស់​លើ​ផល​ប្រយោជន៍​ជាតិ​របស់​គេ (national interests)។ បើ​គេ​មាន​ប្រយោជន៍​នឹង​គ្នា​ត្រង់​ចំណុច​ណា​ហើយ ប្រទេស​មួយ​ប្រព្រឹត្ត​ខុសឆ្គង​យ៉ាងណា ក៏​គេ​ធ្មេច​ភ្នែក​ជួយ​ដោះសា​ដោះស្រាយ​ការ​ចោទប្រកាន់​ផ្សេងៗ​ទាំងនោះ​ដែរ។ នេះ​បើ​មើល​ទៅ​គេ​ឃើញ […] The post ភាគ​១៩៖ តើ​ប្រទេស​ប្រជាធិបតេយ្យ​មិន​ផ្តាច់​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ផ្ដាច់ការ​មកពី​កត្តា​អ្វី? appeared first on The Cambodia Daily Khmer.

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ខណៈ​តំណាង​២​នាក់​ចូល​បំភ្លឺ

ពលរដ្ឋ​ជិត ២០០​នាក់​នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាម
The Cambodia Daily

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ខណៈ​តំណាង​២​នាក់​ចូល​បំភ្លឺ

ពលរដ្ឋ​ជិត ២០០​នាក់​នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​ថ្មបាំង ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​របស់​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំគ្នា​ទៅ​ប្រមូលផ្ដុំ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង ជា​ថ្មី ខណៈ​តំណាង​របស់​ពួកគេ ២​នាក់​ចូល​បំភ្លឺ​នៅ​តុលាការ។ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កោះកុង បាន​ចេញ​ដីកា​កោះហៅ​តំណាង​សហគមន៍​ចំនួន ២​នាក់​ទៀត​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ដើម្បី​សាកសួរ​បទ​ចោទ​ករណី «បង្ក​ភាព​ចលាចល​ធ្វើ​ឱ្យ​ខូច​សណ្ដាប់ធ្នាប់» នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង។ តំណាង​ទាំង​ពីរ​នាក់​ដែល​រង​បណ្ដឹង​ពី​តុលាការ​នោះ មាន​អ្នកស្រី ជឹម ថន និង​អ្នកស្រី ណុប សុថា។ ពលរដ្ឋ​ដែល​ទៅ​គាំទ្រ​នៅ​មុខ​សាលាដំបូង​ខេត្ត​កោះកុង បន្ទាប់ពី​បញ្ចប់​ការ​សាកសួរ​តំណាង​សហគមន៍​ម្នាក់ គឺ​អ្នកស្រី ជឹម ថន។ អ្នកស្រី​លើកឡើង​ថា តុលាការ​បាន​សួរ​គាត់​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​របស់​ពលរដ្ឋ​កន្លងមក​ថា​មាន​អង្គការ​សង្គម​ស៊ីវិល​ណា​នៅ​ពីក្រោយ​ឧបត្ថម្ភ​ថវិកា​ដល់​ពួកគាត់ ដែល​ចេញ​តវ៉ា​រឿង​ដីធ្លី​ឬ​អត់។ មួយ​វិញ​ទៀត តុលាការ​ក៏​បាន​សួរ​គាត់​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​ពលរដ្ឋ​សរសេរ​បដា​ភ្ជាប់​ជាមួយ​ពាក្យ «បាត់បង់​ដី បាត់​ជីវិត» ដោយ​តុលាការ​ចាត់ទុក​ការ​សរសេរ​បែប​នេះ​ថា​ជា​ការ «បង្ក​ភាព​ចលាចល​ធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់»។ អ្នកស្រី ជឹម ថន អះអាង​ថា ការ​ដែល​ពួកគាត់​សរសេរ​បដា​បែប​នេះ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស គ្រាន់តែ​ចង់​បង្ហាញ​ឱ្យ​សហគមន៍​អន្តរជាតិ​បាន​ដឹង​ដោយ​គ្មាន​ចេតនា​បង្ក​ភាព​ចលាចល​ដល់​សង្គម​ជាតិ​នោះ​ទេ ព្រោះ​គាត់​បាត់បង់​ដី​ពិតមែន។ ជាមួយ​គ្នា​នេះ​ដែរ អ្នកស្រី​ថា​ការ​តវ៉ា​របស់​ពលរដ្ឋ​កន្លង​មក គ្មាន​អ្នក​ណា​នៅ​ពីក្រោយ និង​ឧបត្ថម្ភ​ដល់​ពួកគាត់​ឡើយ គឺជា​ថវិកា​ផ្ទាល់ខ្លួន។ ការ​បន្ត​ចេញ​តវ៉ា​ទោះបី​ត្រូវ​ចំណាយ​ថវិកា​ខ្លួនឯង​នេះ ដោយសារ​ចង់​បាន​ដំណោះស្រាយ […] The post ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ តវ៉ា​មុខ​តុលាការ​ខេត្ត​កោះកុង​ខណៈ​តំណាង​២​នាក់​ចូល​បំភ្លឺ appeared first on The Cambodia Daily Khmer.

គ.ជ.ប លុប​ឈ្មោះ​បេក្ខជន​១១​រូប​ចេញពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​មេឃុំ​ព្រោះ​មិន​ចេះ​អក្សរ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​ចំនួន ១១​រូប​មកពី​គណ
The Cambodia Daily

គ.ជ.ប លុប​ឈ្មោះ​បេក្ខជន​១១​រូប​ចេញពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​មេឃុំ​ព្រោះ​មិន​ចេះ​អក្សរ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​លុប​ឈ្មោះ​បេក្ខជន​ចំនួន ១១​រូប​មកពី​គណបក្ស​នយោបាយ​ចំនួន​២ ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​សម្រាប់​នីតិកាល​ទី​៥ នេះ ព្រោះ​មិន​ចេះ​អក្សរ។ ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ដោយ​បង្ហាញ​ថា បេក្ខជន​ទាំង ១១​រូប​ដែល​ត្រូវ​បាន គ.ជ.ប លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​សម្រាប់​នីតិកាល​ទី​៥ ឆ្នាំ​២០២២ នេះ ក្នុង​នោះ​មកពី​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ គ.ជ.ប ដដែល​ថា​មក​ដល់​ថ្ងៃ​នេះ បេក្ខភាព​មកពី​គណបក្ស​ភ្លើង​ទៀន មាន​ចំនួន ៧​រូប​ហើយ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ក្នុង​នោះ​ម្នាក់​នៅ​សង្កាត់​ផ្សារដេប៉ូ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ខណៈ​បេក្ខភាព ៦​នាក់​ទៀត​មកពី​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្ត​កោះកុង។ ចំណែក​បេក្ខភាព ៤​រូប​ផ្សេង​ទៀត​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ បើ​តាម​សេចក្តី​សម្រេច​របស់ គ.ជ.ប បញ្ជាក់​ថា ការ​លុប​ឈ្មោះ​បេក្ខភាព​ទាំងនោះ​ចេញពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​នេះ ធ្វើឡើង​តាម​បណ្តឹង​ពលរដ្ឋ​ដែល​បាន​ប្តឹង​មក​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្នើសុំ​ឱ្យ​លុប​ឈ្មោះ​បេក្ខភាព​ទាំងនោះ​ចេញ។ ពលរដ្ឋ​ដែល​ប្ដឹង​មក គ.ជ.ប ក្នុង​នោះ​មាន​ឈ្មោះ អ៊ុំ ចន្ទដារ៉ា លោក សៀង វាសនា និង​ឈ្មោះ កែវ ប៊ុនធឿន។ ពាក់ព័ន្ធ​នឹង​រឿង​នេះ កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា […] The post គ.ជ.ប លុប​ឈ្មោះ​បេក្ខជន​១១​រូប​ចេញពី​បញ្ជី​ឈរ​ឈ្មោះ​បោះឆ្នោត​ជា​មេឃុំ​ព្រោះ​មិន​ចេះ​អក្សរ appeared first on The Cambodia Daily Khmer.

មេដឹកនាំ​ពិភពលោក​នាំគ្នា​ចោទ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម

ចាប់តាំង​ពី​កងទ័ព​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក សោកនាដកម
The Cambodia Daily

មេដឹកនាំ​ពិភពលោក​នាំគ្នា​ចោទ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម

ចាប់តាំង​ពី​កងទ័ព​រុស្ស៊ី លើក​ទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក សោកនាដកម្ម​យ៉ាង​រន្ធត់​កើត​មាន​ទៅលើ​ជនស៊ីវិល​ដោយសារតែ​គ្រាប់កាំភ្លើង​របស់​កងទ័ព​រុស្ស៊ី។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ជាច្រើន​បាន​ធ្វើ​សេចក្ដី​រាយការណ៍​ពី​ប្រទេស​អ៊ុយក្រែន មក​​​ថា មិន​ថា​ឡើយ​ទីតាំង​របស់​កងទ័ព​នោះ​ទេ​ដែល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​រុស្ស៊ី គឺ​សូម្បី​មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ព្រះវិហារ ក៏​រង​ការ​វាយប្រហារ​ដោយ​គ្រាប់​កាំជ្រួច និង​កាំភ្លើងធំ​របស់​កងទ័ព​រុស្ស៊ី ដែរ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN, BBC, Independent, AP, ABC បាន​បង្ហាញ​វីដេអូ​អំពី​លំនៅឋាន អគារ​របស់​ប្រជាជន មន្ទីរពេទ្យ សាលារៀន ទីផ្សារ និង​ការ​ស្លាប់​ជនស៊ីវិល​រាប់​ពាន់​នាក់​មាន​ទាំង​កុមារ បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។ ដោយសារ​ស្ថានភាព​ដូចនេះ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាលពី​ថ្ងៃ​ទី​១៦ មីនា បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​របប​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ជាបន្ទាន់។ ចៅក្រម ១៣​រូប​ក្នុង​ចំណោម ១៥​រូប​នៃ​តុលាការ​ពិភពលោក​នេះ​បាន​បោះឆ្នោត​ឲ្យ​រុស្ស៊ី​បញ្ឈប់​សកម្មភាព​យោធា​ទៅលើ​ប្រទេស​អ៊ុយក្រែន ដោយ​បញ្ជាក់​ថា ទីតាំង​ដែល​ត្រូវ​បាន​វាយកម្ទេច​ភាគច្រើន​ជា​ទីតាំង​របស់​ជនស៊ីវិល​ដែល​ចាំបាច់​ត្រូវ​បញ្ឈប់​ជាបន្ទាន់។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន BBC តុលាការ​អន្តរជាតិ​នេះ​កំពុងតែ​ដំណើរការ​រឿងក្ដី​ប្រឆាំង​នឹង​របប​លោក ពូទីន ករណី​ប្រល័យ​ពូជសាសន៍ ព្រោះ​តែ​ការ​ស្លាប់​ជនស៊ីវិល​នៃ​ជាតិសាសន៍​អ៊ុយក្រែន គឺ​អំពើ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ប្រល័យ​ពូជសាសន៍។ ចំណែក​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​កំពុង​បើក​ការ​ស៊ើប​អង្កេត​ករណី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​របប​លោក ពូទីន។ […] The post មេដឹកនាំ​ពិភពលោក​នាំគ្នា​ចោទ​ប្រធានាធិបតី​រុស្ស៊ី ពូទីន ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម appeared first on The Cambodia Daily Khmer.

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ភូមា​នៅ​សប្ដាហ៍​នេះ

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊
The Cambodia Daily

ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ភូមា​នៅ​សប្ដាហ៍​នេះ

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ថា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន លោក ប្រាក់ សុខុន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ផ្អែកលើ​ឯកសារ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​របស់​អាស៊ាន។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​លើកដំបូង​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទៅ​កាន់​ប្រទេស​ភូមា នៅ​ពេលនេះ គឺ​មាន​ការ​ចូលរួម​ពី​អគ្គលេខាធិការ​អាស៊ាន លោក លឹម ចុកហ៊ុយ និង​លោក លី យ៉ាមមីង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា ទស្សនកិច្ច​ការងារ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ភូមា ដោយមាន​ការ​គាំទ្រ និង​សម្របសម្រួល​ពី​លេខាធិការដ្ឋាន​អាស៊ាន និង​មជ្ឈមណ្ឌល​សម្របសម្រួល​អាស៊ាន ដើម្បី​ឈាន​ទៅដល់​ការ​បញ្ចប់​អំពើ​ហិង្សា​នៅ​ប្រទេស​ភូមា។ កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន និង​ជា​ប្រេសិត​របស់​អាស៊ាន បាន​អះអាង​ថា ខ្លួន​នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ភូមា នៅ​សប្តាហ៍​ទី​២ នៃ​ខែ​មីនា ឆ្នាំ​២០២២ ស្ដីពី​បញ្ហា​នៅ​មីយ៉ាន់ម៉ា ដើម្បី​ជួប​ពិភាក្សា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង ៥​ចំណុច​របស់​អាស៊ាន​ជាមួយ​នឹង​មេដឹកនាំ​របប​សឹក​ភូមា។ នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន […] The post ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន​នឹង​បំពេញ​ទស្សនកិច្ច​នៅ​ភូមា​នៅ​សប្ដាហ៍​នេះ appeared first on The Cambodia Daily Khmer.

ពន្ធដារ​រក​ឃើញ​អ្នក​ស៊ី​ឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បន្លំ​លុយ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​រក​ឃើញ​អ្នក​ស៊ីឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បង
The Cambodia Daily

ពន្ធដារ​រក​ឃើញ​អ្នក​ស៊ី​ឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បន្លំ​លុយ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ប្រកាស​រក​ឃើញ​អ្នក​ស៊ីឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​បន្លំ​ប្រាក់​ពន្ធ​រដ្ឋ​ទឹកប្រាក់​ចំនួន ៨៩​លាន​ដុល្លារ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក គង់ វិបុល បាន​លើកឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២ ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ខិលខូច​ដែល​បាន​ស៊ីឈ្នួល​ឈរ​ឈ្មោះ​បើក​ក្រុមហ៊ុន​បង្កើត​វិក្កយបត្រ​ខ្យល់ ដើម្បី​កាត់កង​កេងបន្លំ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ ក្នុង​នោះ​ក្រុមហ៊ុន​មិន​តិច​ជាង ២០០​ក្រុមហ៊ុន​ទេ​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់​លោក ប៊ុន ឆ្លាត។ លោក​ថា អ្នក​បន្លំ​ឈរ​ឈ្មោះ​នេះ​ជា​បុគ្គលិក​របស់​ភោជនីយដ្ឋាន​មួយ​ដែល​បុគ្គល​នោះ​មាន​ឈ្មោះ ប៊ុន ឆ្លាត ដែល​រូបគេ និង​បក្ខពួក​បាន​ចេញ​វិក្កយបត្រ​ចំនួន ៩៩២ ដែល​មាន​ទឹកប្រាក់​ពន្ធ​ចំនួន ៨៩​លាន​ដុល្លារ ដោយ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជនជាតិ​ចិន​ផង​ដែរ។ បើ​តាម​លោក គង់ វិបុល ថា​ជន​ទាំងនោះ​បាន​បង្កើត​នូវ​វិក្កយបត្រ​ក្លែងក្លាយ​ដើម្បី​យក​មក​កាត់កង​ពន្ធ​លើ​តម្លៃ​បន្ថែម (VAT) ដែល​ជា​ប្រាក់​ពន្ធ​របស់​រដ្ឋ និង​ប្រើប្រាស់​វិក្កយបត្រ​នោះ​បន្លំ​ពន្ធ​លើ​ប្រាក់ចំណេញ​ដែល​ត្រូវ​បង់​ជូន​រដ្ឋ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​រូប​នេះ​អះអាង​ថា បច្ចុប្បន្ន ឈ្មោះ ប៊ុន ឆ្លាត ដែល​បាន​បន្លំ​ពន្ធ​រដ្ឋ​អស់​រាប់​លាន​ដុល្លារ ស្ថិត​ក្នុង​ពន្ធនាគារ ដោយ​តុលាការ​កំពុង​ដំណើរការ​កាត់ទោស។ ករណី​នេះ ជា​ទោស​ឧក្រិដ្ឋ​ពាក់ព័ន្ធ​កិបកេង​ពន្ធ​ដោយ​អាច​ជាប់​ពន្ធនាគារ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ផង។ ករណី​នេះ លោក​ថា​វា​ក៏​ជា​ការ​សម្អាត​លាង​ប្រាក់​ដែរ ព្រោះ​ការ​គេច​ពន្ធ​វា​អាច​ប្រព្រឹត្ត​នូវ​អំពើ​លាង​ប្រាក់។ លោក គង់ វិបុល អំពាវនាវ​ដល់​ក្រុមហ៊ុន និង​សហគ្រាស​ឱ្យ​ប្រកាស​ពន្ធ​ដោយ​កុំ​ប្រើប្រាស់​វិក្កយបត្រ​ខ្យល់ ដើម្បី​បន្លំ​ពន្ធ​រដ្ឋ […] The post ពន្ធដារ​រក​ឃើញ​អ្នក​ស៊ី​ឈ្នួល​ឈរ​ឈ្មោះ​ឱ្យ​ក្រុមហ៊ុន​បន្លំ​លុយ​ពន្ធ​រដ្ឋ​រាប់​លាន​ដុល្លារ appeared first on The Cambodia Daily Khmer.

ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​រថយន្តក្រុង​ដើម្បី​បន្ថយ​ការ​ចំណាយ​ប្រេងសាំង

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជំរុញ​ឱ្យ​ពលរដ្ឋ​ងាក​មក​
The Cambodia Daily

ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​រថយន្តក្រុង​ដើម្បី​បន្ថយ​ការ​ចំណាយ​ប្រេងសាំង

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជំរុញ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រេងឥន្ធនៈ និង​ហ្គាស៍ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង ខណៈ​ប្រេងសាំង​កំពុង​ឡើង​ថ្លៃ។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពលរដ្ឋ​គួរតែ​ងាក​មក​ប្រើប្រាស់​សេវា​រថយន្តក្រុង​របស់​រដ្ឋ​វិញ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​លើ​សាំង និង​ហ្គាស៍​ប្រចាំ​ថ្ងៃ។ លោក​ចង់​ឱ្យ​ពលរដ្ឋ​ចូលរួម​កាត់បន្ថយ​ការ​ប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន ហើយ​ប្ដូរ​មក​ជិះ​កង់ ឬ​ដើរ​ថ្មើរ​ជើង​វិញ។ លោក​បន្ថែម​ថា លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​រៀបចំ​ប្រព័ន្ធ​ចរាចរណ៍​ឱ្យ​ច្បាស់លាស់ និង​បង្កើន​ចំនួន​រថយន្ត​ឱ្យ​ច្រើន​ថែម​ទៀត ដើម្បី​បង្ក​ភាព​ងាយស្រួល​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើប្រាស់​រថយន្តក្រុង​វិញ។ លោក វន់ ពៅ ថ្លែង​ថា លោក​ចង់​ឱ្យ​រដ្ឋ​រៀបចំ​យន្តការ​គ្រប់គ្រង​តម្លៃ​ប្រេងសាំង​ឱ្យ​ល្អ និង​ធ្វើការ​បញ្ចុះ​ពន្ធ​ការ​នាំចូល​ប្រេងឥន្ធនៈ ហើយ​រដ្ឋាភិបាល​គួរតែ​ដំឡើង​ពន្ធ​លើ​ថ្លៃ​ស្រាបៀ ឬ​បារី ដើម្បី​យក​មក​ជួយ​ទប់ទល់​នឹង​តម្លៃ​ប្រេងសាំង​កើន​ឡើង​ជាបន្តបន្ទាប់​នេះ។ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា សាលាក្រុង​តែងតែ​ជំរុញ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​សេវា​រថយន្តក្រុង ដើម្បី​ចូលរួម​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ និង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​ផ្សារភ្ជាប់​នឹង​តម្លៃ​សាំង​ឡើង​ថ្លៃ​នោះ​ឡើយ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្រសួង​ពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត​បាន​ហក់​ឡើង​ចំនួន ៥៣០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​តម្លៃ​សាំង​ស៊ូពែ​ហក់​ឡើង​ដល់ ៥៨៥០​រៀល​ក្នុង​មួយ​លីត្រ។ កាលពី​ថ្ងៃ​ទី​១៧ […] The post ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​រថយន្តក្រុង​ដើម្បី​បន្ថយ​ការ​ចំណាយ​ប្រេងសាំង appeared first on The Cambodia Daily Khmer.

តុលាការ​ដោះលែង​សមាជិក​សហជីព​ណាហ្គា​វើលដ៍​៣​នាក់​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​មេដឹកនាំ​សហជីព ៣​រូប​ទៀត​ឲ្យ​
The Cambodia Daily

តុលាការ​ដោះលែង​សមាជិក​សហជីព​ណាហ្គា​វើលដ៍​៣​នាក់​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ

ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​មេដឹកនាំ​សហជីព ៣​រូប​ទៀត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា។ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព​ទាំង ៣​រូប​នេះ​ក្រោម​ការ​ជួយ​អន្តរាគមន៍​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ ការ​ដោះលែង​នេះ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើត​បរិយាកាស​ចរចា​រវាង​បុគ្គលិក និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដើម្បី​ឈាន​ទៅ​បញ្ចប់​វិវាទ​ដែល​អូស​បន្លាយ​ពេល​ជាច្រើន​ខែ​មក​ហើយ។ ក្រោយ​ពី​មាន​ការ​ដោះលែង​សហជីព​ទាំង ៣​នាក់ នៅ​ថ្ងៃ​ទី​១៨ មីនា ថ្នាក់​ដឹកនាំ​សហជីព​នឹង​ជួប​ពិភាក្សា​គ្នា​ជាមួយ​សមាជិក​សហជីព និង​ក្រុម​កូដករ មុន​ពេល​ចូល​ជួប​ជាមួយ​ក្រសួង​ការងារ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ។ នៅ​ថ្ងៃ​ទី​១៧ មីនា នេះ​ដែរ ក្រសួង​ការងារ​បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ ដោយ​បាន​បន្ត​អំពាវនាវ​ជា​ថ្មី​ដល់​តំណាង​ភាគី​កម្មករ​និយោជិត​ឱ្យ​ចូលរួម​ប្រជុំ​ដោះស្រាយ នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២ និង ៣០​នាទី​រសៀល​បន្ត​ទៀត ហើយ​ទាមទារ​ឱ្យ​តំណាង​បុគ្គលិក​ទាំងនោះ​អនុវត្ត​តាម​កិច្ចសន្យា​របស់​ខ្លួន​ដែល​ស្នើសុំ​នៅ​ក្រៅ​ឃុំ។ កញ្ញា ឈឹម ស៊ីថរ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រោយ​ចេញពី​ពន្ធនាគារ មាន​មេដឹកនាំ​សហជីព​ខ្លះ​បាន​ដក​ខ្លួន​ចេញ ព្រោះ​រង​សម្ពាធ​ច្រើន។ យ៉ាងណាក៏ដោយ មេ​សហជីព​រូប​នេះ​បញ្ជាក់​ថា ក្រុម​របស់​ខ្លួន​នឹង​ចូល​ចរចា​បន្ទាប់ពី​សមាជិក​ដែល​ជាប់​ឃុំ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ។ កញ្ញា​បាន​លើកឡើង​ថា ជំហរ​របស់​កម្មករ​តាមរយៈ​ការប្រជុំ លក្ខខណ្ឌ​មួយ​ដាច់ខាត​ដែល​ពួកគាត់​មិន​អាច​ទម្លាក់​ចោល​ការ​ទាមទារ​បាន គឺ​ត្រូវតែ​ទម្លាក់​បទ​ចោទ​លើ​អ្នក​ទាំង ១៥​នាក់។ ការ​ចរចា​អាច​បញ្ចប់​ទៅ​បាន លុះត្រាតែ​មាន​ការ​ទម្លាក់​បទ​ចោល​ប្រកាន់ ដើម្បី​ឲ្យ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​តុ​ចរចា។ ជាមួយ​គ្នា​នេះ​ដែរ ពួកគេ​ថា​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​តវ៉ា​តាម​អំពើ​ចិត្ត […] The post តុលាការ​ដោះលែង​សមាជិក​សហជីព​ណាហ្គា​វើលដ៍​៣​នាក់​ទៀត​ឱ្យ​នៅ​ក្រៅ​ឃុំ appeared first on The Cambodia Daily Khmer.

រដ្ឋាភិបាល​សម្រេច​ឱ្យ​អ្នកដំណើរ​បរទេស​មិន​ចាំបាច់​បង្ហាញ​លទ្ធផល​តេស្ត PCR

លោក ហ៊ុន សែន បង្គាប់​ឲ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​តម្រូវ​ឲ្យ​អ្នកដំណើរ​ពី​បរទេស​បង្ហាញ
The Cambodia Daily

រដ្ឋាភិបាល​សម្រេច​ឱ្យ​អ្នកដំណើរ​បរទេស​មិន​ចាំបាច់​បង្ហាញ​លទ្ធផល​តេស្ត PCR

លោក ហ៊ុន សែន បង្គាប់​ឲ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​តម្រូវ​ឲ្យ​អ្នកដំណើរ​ពី​បរទេស​បង្ហាញ​លទ្ធផល PCR និង​ធ្វើ​តេស្ដ​រហ័ស​ទៀត​នៅ​ពេល​មកដល់​កម្ពុជា ដោយ​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​រឿង​នេះ។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ «ភូមិ​កុមារ SOS ព្រៃវែង» ពី​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មីនា ថា កាលពី​ថ្ងៃ​អង្គារ លោក​បាន​សម្រេច​លើ​បញ្ហា​ចំនួន​៣ ដើម្បី​ដាក់​ឱ្យ​ប្រើប្រាស់​ចាប់តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា នេះ​តទៅ។ ទី​១ អ្នកដំណើរ​ពី​បរទេស​មិន​តម្រូវ​ឱ្យ​ធ្វើ​តេស្ដ PCR រយៈពេល ៧២​ម៉ោង​ទៀត​ទេ។ ទី​២ ពេល​មក​ដល់​ព្រលាន​យន្តហោះ មិន​បាច់​ធ្វើ​តេស្ដ​រហ័ស​ទៀត​ទេ។ ទី​៣ អ្នកដំណើរ​មិន​ចាំបាច់​យក​ទិដ្ឋាការ​តាម​ប្រទេស​ណា​ទេ គឺ​អាច​យក​ទិដ្ឋាការ​ពេល​មក​ដល់​កម្ពុជា​តែម្ដង។ សេចក្តី​ប្រកាស​ពិសេស​របស់​ក្រសួង​សុខាភិបាល ចុះ​ថ្ងៃ​ទី​១៧ មីនា បាន​បញ្ជាក់​ថា ទោះបី​មាន​ការ​លុបចោល​លក្ខខណ្ឌ​តម្រូវ​ដូច​មាន​ចែង​ក្នុង​ចំណុច​ទី​១ និង​ទី​២ ខាងលើ​នេះ​ក៏ដោយ ក្រសួង​សុខាភិបាល​សូម​លើក​ទឹកចិត្ត​ដល់​អ្នកដំណើរ​ទាំងអស់ គប្បី​ធ្វើ​តេស្ដ​រហ័ស​ដោយ​ខ្លួនឯង។ ជាមួយ​គ្នា​នេះ អ្នកដំណើរ​ទាំងអស់​ត្រូវ​បង្ហាញ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​ពេល​មក​ដល់​កម្ពុជា។ ចំពោះ​អ្នកដំណើរ​ដែល​ពុំ​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ពេញលេញ ត្រូវ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤​ថ្ងៃ​នៅ​តាម​ទីតាំង​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ក្រសួង​សុខាភិបាល​អះអាង​ថា តាម​ការ​សង្កេត​របស់​ខ្លួន ពលរដ្ឋ​មួយ​ចំនួន​មិន​បាន​បន្ត​យកចិត្ត​ទុកដាក់​អនុវត្ត ឬ​ក៏​អនុវត្ត​មិន​បាន​ត្រឹមត្រូវ មិន​បាន​ហ្មត់ចត់ និង​ម៉ឺងម៉ាត់​នូវ​វិធានការ​ការពារ​ការ​ចម្លង​ជំងឺ​កូវីដ-១៩ […] The post រដ្ឋាភិបាល​សម្រេច​ឱ្យ​អ្នកដំណើរ​បរទេស​មិន​ចាំបាច់​បង្ហាញ​លទ្ធផល​តេស្ត PCR appeared first on The Cambodia Daily Khmer.

លោក មាជ សុវណ្ណារ៉ា រិះគន់​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​ក្នុង​ស្រុក​ជិត​កន្លះ​នគរ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​ក
The Cambodia Daily

លោក មាជ សុវណ្ណារ៉ា រិះគន់​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​ក្នុង​ស្រុក​ជិត​កន្លះ​នគរ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​អតីត​មេដឹកនាំ​ប្រឆាំង​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​នៅ​ក្នុង​ស្រុក​ដែល​មាន​ជិត​កន្លះ​នគរ ដើម្បី​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច តែ​បែរជា​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដោយ​នាំគ្នា​ទៅ​បើក​បក្ស​តូចៗ​ដើម្បី​ចូលរួម​កំដរ​បក្ស​កាន់​អំណាច​ក្នុង​ទីលាន​នយោបាយ​ដ៏​អយុត្តិធម៌​ទៅវិញ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ មីនា នេះ​ថា គេ​ដុត​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បំពាន​លើ​ច្បាប់​គ្រប់​បែប​យ៉ាង​រួច​ទៅ​ហើយ គួរ​ណាស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ​នាំគ្នា​ក្រោក​ឈរ​តវ៉ា​គ្រប់​មធ្យោបាយ ដើម្បី​ទាមទារ​យក​គណបក្ស​របស់​ខ្លួន​មកវិញ មិន​គួរ​នាំគ្នា​បង្កើត​បក្ស​ថ្មី ហើយ​សុំ​ភាព​ស្រប​ច្បាប់​ពី​អ្នក​ដុត​បំផ្លាញ​គណបក្ស​របស់​ខ្លួន​នោះ​ទេ។ លោក​បន្ត​ថា លោក​មើល​មិន​ឃើញ​ថា​គណបក្ស​តូចៗ​ទាំងអស់ រួម​ទាំង​គណបក្ស​ភ្លើង​ទៀន ដែល​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ​ផង​នោះ អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​បាន​នោះ​ទេ។ លោក​ថា ការ​បែក​ចេញ​ពី​ស្មារតី​សង្គ្រោះ​ជាតិ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំងនោះ គឺជា​ការ​បំបែក​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដែល​ជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។ លោក មាជ សុវណ្ណារ៉ា រិះគន់​ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នាំគ្នា​លោត​ចេញពី​នាវា​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​របស់​នាវា​បក្ស​កាន់​អំណាច ដោយ​នាំគ្នា​ហក់​ឡើង​ជិះ​ទូក​តូចៗ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​វិញ​នោះ គ្រាន់តែ​ជា​ការ​ចូលរួម​កំដរ​បក្ស​កាន់​អំណាច​ក្នុង​ទីលាន​នយោបាយ​ដ៏​អយុត្តិធម៌​មួយ​ដែល​គេ​បាន​រៀបចំ​ទុក​ប៉ុណ្ណោះ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​ដូច្នេះ គឺជា​សញ្ញា​នៃ​ការ​បំបែកបំបាក់​កម្លាំង​អ្នក​ប្រជាធិបតេយ្យ ដែល​ចង់​បាន​ការ​ផ្លាស់ប្ដូរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ផង និង​ជា​សញ្ញា​នៃ​ការ​ជួយ​កំដរ​បក្ស​កាន់​អំណាច​ឱ្យ​សម្រេច​នូវ​គោលដៅ​នៃ​ការ​បោះឆ្នោត​មួយ ដែល​គេ​មើល​ឃើញ​ថា​ជា​ការ​បោះឆ្នោត​ដ៏​អយុត្តិធម៌​ដែល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេលនេះ​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ត្រូវ​សមាជិក​របស់​ខ្លួន​លាតត្រដាង​ថា […] The post លោក មាជ សុវណ្ណារ៉ា រិះគន់​លោក សម រង្ស៊ី ថា​មិន​ចេះ​រក្សា​កម្លាំង​គាំទ្រ​ក្នុង​ស្រុក​ជិត​កន្លះ​នគរ appeared first on The Cambodia Daily Khmer.

UN៖ របប​សឹក​ភូមា​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ​របស់​ខ្
The Cambodia Daily

UN៖ របប​សឹក​ភូមា​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុងក្រោយ​របស់​ខ្លួន​បន្ទាប់ពី​ពិនិត្យ និង​អង្កេត​លើ​ភស្តុតាង​ដែល​ប្រមូល​បាន​ដោយ​អង្គការ​សង្គម​ស៊ីវិល​ភូមា និង​អង្គការ​អន្តរជាតិ រួម​ទាំង​ជនរងគ្រោះ​ផ្ទាល់ ដោយ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥ មីនា ថា ប្រទេស​ភូមា​បច្ចុប្បន្ន​នេះ​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ក្រោម​ការ​ដឹកនាំ​របស់​ពួក​យោធា។ អ្នកស្រី Michelle Bachelet ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា កងទ័ព​នៃ​របប​សឹក​ភូមា ដែល​បាន​បាញ់រះ​ពី​លើ​អាកាស និង​ការ​បាញ់​ផ្លោង​ទៅលើ​សហគមន៍​អ្នក​ស្រុក គឺជា​ចេតនា​របស់​ពួក​យោធា​ចាប់​យក​គោលដៅ​របស់​ជនស៊ីវិល ដើម្បី​កម្ទេច​ក្រុម​ប្រដាប់​អាវុធ​ក្រោម​លេស​ថា ជនស៊ីវិល​ក៏​ជា​កម្លាំង​បង្កប់​របស់​កងទ័ព​ប្រឆាំង​នឹង​របប​របស់​ខ្លួន​ដែរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។ អ្នកស្រី Michelle Bachelet អះអាង​ថា ជនរងគ្រោះ​រាប់​រយ​នាក់ ភាគច្រើន​ពួក​យោធា​ដែល​ក្រោម​បញ្ជា​របស់​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ជា​មេ​រដ្ឋប្រហារ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​បាញ់​សម្លាប់ គឺ​បាញ់​ចំ​ក្បាល​ជនរងគ្រោះ។ មាន​ន័យ​ថា ជនរងគ្រោះ​មុន​សម្លាប់ គឺ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ជនរងគ្រោះ​ខ្លះ​ទៀត​ស្លាប់​ដោយ​ដុត​ទាំង​រស់ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកស្រី​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​បញ្ឈប់​សកម្មភាព និង​ភាព​ឃោរឃៅ​របស់​ពួក​យោធា​ភូមា​ជាបន្ទាន់។ អ្នកស្រី​ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ពន្យល់​ថា យោង​តាម​ភស្តុតាង និង​ស្ថានភាព​ដ៏​ឃោរឃៅ គឺ​របប​សឹក​ភូមា​កំពុងតែ​រំលោភ​លើ​ច្បាប់​អន្តរជាតិ ដែល​ចាំបាច់​សហគមន៍​អន្តរជាតិ​ត្រូវ​ធ្វើ​ការ​ឆ្លើយតប​នឹង​ការប្រព្រឹត្ត​របស់​ពួក​យោធា។ យ៉ាងណា របប​សឹក​ភូមា​មិនទាន់​ឃើញ​ប្រតិកម្ម​នឹង​សេចក្ដី​ថ្លែងការណ៍​របស់​អ្នកស្រី Michelle Bachelet ឧត្ដមស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក […] The post UN៖ របប​សឹក​ភូមា​ធ្លាក់​ក្នុង​របប​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ appeared first on The Cambodia Daily Khmer.

ក្រសួង​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​៣ បន្ទាប់ពី​រាយការណ៍​អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​ពីរ

ក្រសួង​ព័ត៌មាន សម្រេច​មិន​បន្ត​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឱ្យ​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ដោយ
The Cambodia Daily

ក្រសួង​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​៣ បន្ទាប់ពី​រាយការណ៍​អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​ពីរ

ក្រសួង​ព័ត៌មាន សម្រេច​មិន​បន្ត​អាជ្ញាប័ណ្ណ​អាជីវកម្ម​ឱ្យ​អង្គភាព​សារព័ត៌មាន​ចំនួន​៣ ដោយ​ថា​អង្គភាព​នៃ​សារព័ត៌មាន​នោះ​បាន​បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​ដែល​តម្កល់​ទុក​នៅ​ក្រសួង បន្ទាប់ពី​ស្ថាប័ន​ទាំងនោះ​បាន​ធ្វើ​សេចក្តី​រាយការណ៍​អំពី​សកម្មភាព​ពុករលួយ​របស់​ក្រុមហ៊ុន​ពីរ​នៅ​ក្រសួង​ការងារ។ អង្គភាព​សារព័ត៌មាន​ដែល​ត្រូវ​បាន​ក្រសួង​លុបចោល​នោះ រួម​មាន អង្គភាព​សារព័ត៌មាន Bayongtimes (www.bayongtimes.com) អង្គភាព​សារព័ត៌មាន KCTV (www.khmercovertv.com) និង​អង្គភាព​សារព័ត៌មាន​កម្ពុជា​រាល់ថ្ងៃ (www.cambodiatoday.news)។ ក្នុង​លិខិត​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ក្រសួង​មិន​បន្ត​អាជ្ញាប័ណ្ណ​ឱ្យ​ក្រោយ​ពី​គណៈកម្មាធិការ​នីតិកម្ម​នៃ​ក្រសួង​ព័ត៌មាន បាន​រក​ឃើញ​ថា អង្គភាព​សារព័ត៌មាន​ទាំង​៣ នោះ បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​បំពាន​លើ​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន និង​កិច្ចសន្យា​អាជីវកម្ម​ដែល​សាមី​ខ្លួន​បាន​តម្កល់​ទុក​នៅ​ក្រសួង។ ជាមួយ​គ្នា​នេះ ក្រសួង​ព័ត៌មាន​ប្រាប់​ទៅ​ប្រធាន​មន្ទីរ​ព័ត៌មាន​ទាំង ២៥​រាជធានី-ខេត្ត កុំ​ឱ្យ​បន្ត​អាជ្ញាប័ណ្ណ​ដល់​អង្គភាព​សារព័ត៌មាន​ទាំង​៣ នោះ​ទៀត។ ចាងហ្វាង​សារព័ត៌មាន​កម្ពុជា​រាល់ថ្ងៃ លោក ទូច យុទ្ធា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៦ មីនា ថា មូលហេតុ​ដែល​ក្រសួង​មិន​បន្ត​អាជ្ញាប័ណ្ណ​ឱ្យ​អង្គភាព​សារព័ត៌មាន​របស់​លោក ដោយសារតែ​កាលពី​ដើម​ខែ​កុម្ភៈ លោក​បាន​ផ្សព្វផ្សាយ​អត្ថបទ​មួយ​ពាក់ព័ន្ធ​នឹង​មន្ត្រី​រាជការ​សំណូមពរ​ទៅ​លោក ហ៊ុន សែន និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ស៊ើប​អង្កេត​ក្រុមហ៊ុន​ពីរ​នៅ​ក្រសួង​ការងារ ដែល​បាន​កិបកេង​លុយ​រដ្ឋ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ពី​គម្រោង​ដេញថ្លៃ​សម្ភារ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​នៅ​ក្រសួង​ការងារ នា​ពេល​កន្លងមក។ លោក​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​នោះ​បាន​ទាក់ទង​មក​ស្ថាប័ន​របស់​លោក​ឲ្យ​ដក​រឿង​នោះ​ចេញ ប៉ុន្តែ​ពួក​លោក​ពុំ​ព្រម​ដក​ចេញ ដោយសារ​ប្រកាន់​នូវ​វិជ្ជាជីវៈ។ លោក​ថា […] The post ក្រសួង​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​៣ បន្ទាប់ពី​រាយការណ៍​អំពើ​ពុករលួយ​របស់​ក្រុមហ៊ុន​ពីរ appeared first on The Cambodia Daily Khmer.

ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក អះអាង​ថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​អា
The Cambodia Daily

ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ

ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក អះអាង​ថា ខ្លួន​កំពុង​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​អាស៊ាន-អាមេរិក​កាន់តែ​ល្អ​ប្រសើរ និង​រួម​ទាំង​ទាញ​យក​ផលប្រយោជន៍​ពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក ផង​ដែរ។ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក លោក កែវ ឈា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា លោក​បាន​ពិភាក្សា​ផ្លាស់ប្ដូរ​យោបល់​ជាមួយ​ឯកអគ្គរាជទូត​ប្រ៊ុយណេ ប្រចាំ​សហរដ្ឋ​អាមេរិក លោក Dato Serbini Ali ដើម្បី​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត។ លោក កែវ ឈា បញ្ជាក់​ថា ការ​ជួប​ពិភាក្សា​នេះ​ក៏​ដើម្បី​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​អាមេរិក និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក ឬ US Indo-Pacific Strategy ដែល​ហៅ​កាត់​ថា IPS ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ដើម្បី​រក្សា​តួនាទី​ស្នូល​របស់​អាស៊ាន​នៅ​ក្នុង​តំបន់ រួម​ទាំង​ទាញ​យក​ផលប្រយោជន៍​ពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ផង​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ទំនាក់ទំនង​កម្ពុជា-អាមេរិក​កំពុង​ស្ថិត​ក្នុង​ភាព​ចម្រូងចម្រាស​នៅឡើយ ខណៈ​មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា តែងតែ​ប្រកាស​ជំហរ​គាំទ្រ​មហាអំណាច​កុម្មុយនីស្ត​ចិន រិះគន់​សហរដ្ឋ​អាមេរិក​រហូត​មក។ ទំនាក់ទំនង​កម្ពុជា និង​អាមេរិក​នៅ​ពេលនេះ ត្រូវ​គេ​មើលឃើញ​ថា មាន​ភាព​រកាំរកូស​យ៉ាង​ខ្លាំង ក្នុង​នោះ​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​រដ្ឋាភិបាល​កម្ពុជា​រំពឹង​ថា​អាច​ជួយ​ឱ្យ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ​នោះ ត្រូវ​បាន​លើក​ពេល។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មីនា កន្លងមក​បាន​ថ្លែង​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ដែល​គ្រោង​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក នា​ថ្ងៃ​ទី​២៨-២៩ […] The post ស្ថានទូត​កម្ពុជា​ប្រចាំ​អាមេរិក​អះអាង​ថា​ខ្លួន​កំពុង​ជំរុញ​ទំនាក់ទំនង​អាស៊ាន-អាមេរិក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ appeared first on The Cambodia Daily Khmer.

IDEA TALK៖ តើ​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ចំណេញ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ដំណោះស្រាយ​សម្រាប់
The Cambodia Daily

IDEA TALK៖ តើ​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ចំណេញ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ចំណេញ​អ្វី​ខ្លះ?»។ The post IDEA TALK៖ តើ​ដំណោះស្រាយ​សម្រាប់​បុគ្គលិក​កាស៊ីណូ​ណាហ្គា​វើលដ៍​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ចំណេញ​អ្វី​ខ្លះ? appeared first on The Cambodia Daily Khmer.

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងម
The Cambodia Daily

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ទៅកាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​មួយ​ចំនួន អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​នៅឡើយ។ លោក​បញ្ជាក់​ថា ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ មាន​មួយ​ចំនួន​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ធ្វើការ​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ទាំងនោះ ករណី​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ និង​ករណី​ខ្លះ​ទៀត​កំពុង​ដំណើរ​តាម​នីតិវិធី​របស់​តុលាការ​តាម​លំដាប់លំដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជាបន្តបន្ទាប់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​មិន​អាច​ស្វែងរក​ឃាតក​ពិត​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ចំពោះ​ករណី​ឃាតកម្ម​ទាំងនោះ។ កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងទៅ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក Vitit Muntarbhorn បាន​ផ្ញើ​របាយការណ៍​មួយ​ស្ដីពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ទៅកាន់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ប្រចាំ​ទីក្រុង​ហ្សឺណែវ ថា​ពួកគេ​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ អ្នក​រាយការណ៍​ពិសេស​រូប​នេះ​បាន​ចាត់ទុក​ថា ការ​បរាជ័យ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​សម្លាប់​ជីវិត​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ហើយ​រក​មុខ​ឃាតក​មិន​ឃើញ​ពី​សំណាក់​រដ្ឋាភិបាល គឺជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​រស់រាន​មាន​ជីវិត​របស់​ពលរដ្ឋ​ខ្មែរ​យ៉ាង​ធ្ងន់ធ្ងរ។ ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​លើក​បន្តុប​ឲ្យ​ដឹកនាំ​កម្ពុជា ត្រូវ​គេ​មើល​ឃើញ​ថា កម្ពុជា​កើត​មាន​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់​រាប់​មិន​អស់។ លោក ហ៊ុន សែន ក៏​ត្រូវ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ […] The post លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច appeared first on The Cambodia Daily Khmer.

Get more results via ClueGoal