លោកស្រី ឃួន វិច្ឆិកា៖ កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ
newsare.net
ប្រឈមនឹងអាកាសធាតុដែលកំពុងឡើងកម្តៅខ្លាំង មានប្រទេសអាស៊ីមួយចំនួនបានសម្រេចលោកស្រី ឃួន វិច្ឆិកា៖ កម្ពុជាមិនទាន់ឈានដល់ការបិទសាលារៀនដោយសារតែការឡើងកម្តៅ
ប្រឈមនឹងអាកាសធាតុដែលកំពុងឡើងកម្តៅខ្លាំង មានប្រទេសអាស៊ីមួយចំនួនបានសម្រេចបិទសាលារៀន។ នៅកម្ពុជា ក្រសួងអប់រំតាមរយៈអ្នកនាំពាក្យ លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ពីការពិចារណាលើវិធានការដូចគ្នានេះ តែថាស្ថានភាពនៅកម្ពុជាមិនទាន់ឈានដល់កម្រិតនៃការបិទសាលារៀននៅឡើយទេ។ តាម លោកស្រី ឃួន វិច្ឆិកា ក្រសួងអប់រំ បានដាក់ចេញនូវវិធានការចាំបាច់ដូចជាឲ្យអ្នកពាក់ព័ន្ធរាយការណ៍ជាប្រចាំដើម្បីដឹងពីស្ថានភាពសិស្សនៅតាមសាលារៀនក្នុងគ្រាដែលអាកាសធាតុកំពុងតែឡើងកម្តៅ។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះ ដដែលបានបន្ថែមថា ក្នុងករណីដែលសាលារៀនមិនអាចទប់ទល់នឹងស្ថានភាពកម្តៅបាន គឺត្រូវរាយការណ៍ជាបន្ទាន់ទៅមន្ទីរអប់រំនៅតាម រាជធានី និងខេត្ត។