លោកចូ បៃដិន គំរាមឈប់ផ្គត់ផ្គត់អាវុធ ប្រសិនបើអ៊ីស្រាអែលបើកប្រតិបត្តិការចូលទីក្រុងរ៉ាហ្វា
newsare.net
ជាលើកទីមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយដាក់លក្ខខណ្ឌច្បាស់ៗទៅលើអ៊ីស្រាលោកចូ បៃដិន គំរាមឈប់ផ្គត់ផ្គត់អាវុធ ប្រសិនបើអ៊ីស្រាអែលបើកប្រតិបត្តិការចូលទីក្រុងរ៉ាហ្វា
ជាលើកទីមួយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយដាក់លក្ខខណ្ឌច្បាស់ៗទៅលើអ៊ីស្រាអែល ថាប្រសិនបើកងទ័ពអ៊ីស្រាអែល នៅតែមានះ បើកប្រតិបត្តិការសំរុកចូលទៅទីក្រុងរ៉ាហ្វាភាគខាងត្បូងហ្កាហ្សា នោះសហរដ្ឋអាមេរិក នឹងឈប់ផ្គត់ផ្គង់អាវុធ។ ជាប្រតិបត្តិការយោធាដែលបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង ព្រោះតំបន់រ៉ាហ្វា កកកុញដោយប្រជាជនប៉ាឡេស្ទីន១លាន៤សែននាក់។ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី៩ឧសភានេះ កងទ័ពអ៊ីស្រាអែល បានចាប់ផ្តើមបាញ់ប្លោងគ្រាប់ទៅកាន់ក្រុងរ៉ាហ្វា ដោយអះអាងថាដើម្បីកំទេចក្រុមភេរវកម្មហាម៉ាសរាប់ពាន់នាក់ ដែលលាក់ខ្លួននៅទីនោះ។