newsare.net
ថ្ងៃសៅរ៍ ២០ កក្កដា មានអ្នកក្រុងម៉ូស្គូ ចំនួនជាង ២ ម៉ឺននាក់ បានរួមប្រជុំជា អង្គមីទ្ទិញ ធំធេងបាតុករជាង ២ម៉ឺននាក់ នៅរដ្ឋធានីរុស្ស៊ី ទាមទារការបោះឆ្នោតសភាខេត្តក្រុងម៉ូស្គូ ដោយសេរី
ថ្ងៃសៅរ៍ ២០ កក្កដា មានអ្នកក្រុងម៉ូស្គូ ចំនួនជាង ២ ម៉ឺននាក់ បានរួមប្រជុំជា អង្គមីទ្ទិញ ធំធេង អនុញ្ញាតដោយអាជ្ញាធរ នៅចំកណ្តាលក្រុងម៉ូស្គូ ទាមទារឱ្យ ការបោះឆ្នោត សភាខេត្តក្រុងម៉ូស្គូ នៅខែ កញ្ញាខាងមុខ ប្រព្រឹត្តទៅ ដោយ សេរី និង យុត្តិធម៌។ មីទ្ទិញនេះ លាន់រំពង ក្រោមពាក្យស្លោក បែបយ៉ាង «ប្រទេសរុស្ស៊ីត្រូវតែមានសេរីភាព ! គួរឱ្យអាម៉ាស់ ! ម៉ូស្គូជាក្រុងរបស់យើង !»។ ឃ្លាចុងក្រោយនេះ គឺ សំដៅ លើរូបលោក ពូទីន និងក្រុមគាត់ ដែលភាគច្រើនគឺ មកពីក្រុង Saint-Petersbourg ទេតើ មិនមែនជា អ្នកក្រុងម៉ូស្គូ ឯណា។ Read more