newsare.net
នៅថ្ងៃអង្គារ ទី១០ ធ្នូ តុលាការយុត្តិធម៌អន្តរជាតិបានផ្តើមសវនាការលើបណ្តឹងរបស់ប្នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ប្រទេសហ្កំប៊ីបានទាមទារឲ្យប្រទេសភូមាបញ្ឈប់អំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា
នៅថ្ងៃអង្គារ ទី១០ ធ្នូ តុលាការយុត្តិធម៌អន្តរជាតិបានផ្តើមសវនាការលើបណ្តឹងរបស់ប្រទេសហ្កំប៊ីដែលចោទប្រទេសភូមាក្នុងអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។ សវនាការនេះមានរយៈពេល ៣ថ្ងៃដោយបន្តរហូតដល់ថ្ងៃព្រហស្បតិ៍ ទី១២ ធ្នូ។ ភាគីហ្កំប៊ីតំណាងដោយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោកអាប៊ូបាការ តំបាឌូ ហើយភាគីភូមាតំណាងដោយលោកស្រីអ៊ុងសាន ស៊ូជី ជ័យលាភីរង្វាន់ណូបែលសន្តិភាព ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស។ លោកស្រីអ៊ុងសាន ស៊ូជីត្រូវឡើងថ្លែងការពារភូមាក្នុងថ្ងៃពុធ ទី១១ ធ្នូ។ តែនៅថ្ងៃអង្គារ ទី១០ ធ្នូ ជាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ហ្កំប៊ីលោកអាប៊ូបាការ តំបាឌូ។ នៅចំពោះមុខចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ លោកតំបាឌូបានវាយប្រហារចាស់ដៃលើទង្វើកងទ័ព និងថ្នាក់ដឹកនាំភូមាលើពួករ៉ូហ៊ីងយ៉ា។ នៅក្នុងន័យនេះ លោកតំបាឌូបានទាមទារឲ្យភូមាបញ្ឈប់អំពើប្រល័យពូជសាសន៍រ៉ូហ៊ីងយ៉ា។ Read more