newsare.net
ក្នុងឱកាសខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» នៅថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សកលោក ហ៊ុន សែន និង លោក កឹម សុខា ផ្ញើរសារអបអរទិវាសិទ្ធិមនុស្សអន្តរជាតិដោយអត្តន័យផ្សេងគ្នា
ក្នុងឱកាសខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» នៅថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សកាន់អំណាច និងថ្នាក់ដឹកនាំបក្សប្រឆាំង បានបញ្ចេញសារអបអរសាទរក្នុងអត្ថន័យផ្សេងគ្នា។ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែមិនភ្លេចឡើយក្នុងការប្រៀបធៀបសិទ្ធិសេរីភាពកាលពីសម័យខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩ និងសិទ្ធិសេរីភាពក្រោមការគ្រប់គ្រងរបស់លោកនាពេលបច្ចុប្បន្ន។ លោក ថា សម័យខ្មែរក្រហម ឬ ប៉ុលពត ពលរដ្ឋគ្មានសិទ្ធិអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត ប៉ុន្តែបច្ចុប្បន្នវិញពលរដ្ឋមានសិទ្ធិសេរីភាព រស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងសិទ្ធិបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ។ យ៉ាងនេះក្តី លោកហ៊ុន សែន មិនបានបង្ហើបអំពីមូលហេតុចម្បងនៃការដួលរំលំរបបនេះ គឺដោយសារតែពលរដ្ឋរងភាពអយុត្តិធម៌ រងការគាបសង្កត់ និងគ្មានសិទ្ធិសេរីភាពឬ ដោយសារតែសេរីភាពក្លែងក្លាយក្នុងរបបរបស់ពួកគេប្រាប់ពលរដ្ឋនោះឡើយ។ សម្រាប់ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា វិញ បានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិក្រោមពាក្យស្លោករបស់ខ្លួនថា «ការពារសិទ្ធិមនុស្ស គឺថែរក្សាសន្តិភាព»។ លោក កឹម សុខា ថ្លែងថា ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើបម្រះ ហើយអាចនាំមកនូវអស្ថេរភាពសង្គម ដែលជាកត្តានាំឲ្យប៉ះពល់ដល់សន្តិភាពទាំង មូល។ លោកបញ្ជាក់ថា ខ្លឹមសារនៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលគោរពតាមគោលការណ៍សិទ្ធិមនុស្សជាសកលរបស់អង្គការសហប្រជាជាតិ គឺការការពារសិទ្ធិមនុស្ស ជាការចាំបាច់ដើម្បីចៀសវាងកុំឲ្យមនុស្សត្រូវបង្ខំចិត្តជ្រើសរើសយកការប្រឆាំងនឹងការគៀបសង្កត់ រំលោភបំពានណាមួយ […] The post លោក ហ៊ុន សែន និង លោក កឹម សុខា ផ្ញើរសារអបអរទិវាសិទ្ធិមនុស្សអន្តរជាតិដោយអត្តន័យផ្សេងគ្នា appeared first on The Cambodia Daily Khmer. Read more