newsare.net
ក្រុមអ្នកតស៊ូមតិខ្មែរនៅក្រៅស្រុក អះអាងថា លោក ហ៊ុន សែន ទំនងជាមិនអាចរួចខ្លួនពអ្នកតស៊ូមតិ៖ កម្ពុជាទំនងជាមិនរួចខ្លួនពីទណ្ឌកម្មរបស់អាមេរិកនិងអឺរ៉ុប ករណីបិទផ្លូវលោក កឹម សុខា
ក្រុមអ្នកតស៊ូមតិខ្មែរនៅក្រៅស្រុក អះអាងថា លោក ហ៊ុន សែន ទំនងជាមិនអាចរួចខ្លួនពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបនោះទេ ទោះបីជាខំបង្អាក់ដំណើររបស់មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា មិនឲ្យទៅធ្វើជាវាគ្មិនក្នុងវេទិកាគោលនយោបាយពិភពលោកនៅប្រទេសអាល្លឺម៉ង់ ក៏ដោយ។ អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៩ មីនា ថា ក្រោយវេទិកាពិភពលោកនេះមិនយូរប៉ុន្មាន សហគមន៍អន្តរជាតិអាចនឹងដាក់ចេញនូវសេណារីយ៉ូថ្មីទាក់ទងទៅនឹងនយោបាយប្រជាធិបតេយ្យូបនីយកម្មកម្ពុជា ដើម្បីកំណត់ផ្លូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដើរទៅថ្ងៃមុខជាមិនខាន។ លោក គឹម សុខ អះអាងថា មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អាចប្រើអត្តចរិតក្អេងក្អាងថាគាត់មិនខ្លាចនឹងបំបាក់មុខសហគមន៍អន្តរជាតិ ចំពោះការរាំងខ្ទប់ដំណើរទៅចូលរួមកិច្ចប្រជុំរបស់លោក កឹម សុខា ក្នុងវេទិកាគោលនយោបាយពិភពលោកទេ ប៉ុន្តែគាត់គួរតែដឹងថា សហគមន៍អន្តរជាតិមិនមែនធ្វើតេស្ដអំពីគោលជំហររបស់កម្ពុជាចោលទទេៗនោះឡើយ ហើយជាលទ្ធផល ក្រោយព្រឹត្តិការណ៍វេទិកាអន្តរជាតិនេះ អាចនឹងមានប្រតិកម្មលើរដ្ឋាភិបាលឯកបក្សរបស់គាត់បន្ថែមទៀតពីសហគមន៍អន្តរជាតិទាំងនោះ។ អ្នកវិភាគនយោបាយ និងសង្គមរូបនេះបញ្ជាក់ថា ការអញ្ជើញលោក កឹម សុខា […] The post អ្នកតស៊ូមតិ៖ កម្ពុជាទំនងជាមិនរួចខ្លួនពីទណ្ឌកម្មរបស់អាមេរិកនិងអឺរ៉ុប ករណីបិទផ្លូវលោក កឹម សុខា appeared first on The Cambodia Daily Khmer. Read more