newsare.net
ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន សមលោក កែ គឹមយ៉ាន ហួសចិត្តនឹងករណីយកគោយន្តដឹកគ្រឿងញៀនជាង៦០០គីឡូក្រាមចូលកម្ពុជា
ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន សម្ដែងការហួសចិត្តចំពោះករណីជនល្មើសបានយកគោយន្តដឹកគ្រឿងញៀនដែលមានទម្ងន់ជាង ៦០០គីឡូក្រាមពីព្រំដែនឡាវ បម្រុងដឹកចូលមកកម្ពុជា។ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ លោក កែ គឹមយ៉ាន លើកឡើងថា ប៉ុន្មានថ្ងៃមុននេះនៅខេត្តស្ទឹងត្រែង សមត្ថកិច្ចបានរកឃើញការដឹកជញ្ជូនគ្រឿងញៀនតាមគោយន្តពីប្រទេសឡាវ ចូលមកក្នុងទឹកដីខ្មែរ ខណៈកន្លងមក គោយន្តនេះត្រូវបានគេយកសម្រាប់ដឹកជី ប៉ុន្តែឥឡូវយកដឹកគ្រឿងញៀនទាំងការុងៗ ហើយការដឹកនេះគឺជាការដឹកដោយចំហថែមទៀត។ លោកបន្តថា គ្រឿងញៀនដែលគេបម្រុងដឹកចូលកម្ពុជាតាមគោយន្តមានទម្ងន់ជាង ៦០០គីឡូក្រាមនេះ អាជ្ញាធរប្រទេសឡាវ ធ្វើការបង្ក្រាបបានខណៈគោយន្តទាំងនោះធ្លាប់តែដឹកជីនៅខេត្តជាប់នឹងព្រំដែនខេត្តស្ទឹងត្រែង របស់ខ្មែរ។ លោក កែ គឹមយ៉ាន បន្តថា បើសិនជាករណីដឹកជញ្ជូនគ្រឿងញៀននៅតែកើតឡើងនោះ ប្រាកដជាស្លាប់ខ្មែរអស់ហើយ។ លោកអះអាងថា អាជ្ញាធរកម្ពុជាពិតជាអរគុណដល់អាជ្ញាធរឡាវដែលចាប់បានទាន់ពេលវេលា។ លោកបានបញ្ជាក់បន្ថែមថា គ្រឿងញៀនដែលគេដឹកដោយគោយន្តនោះ គឺមានចំនួនបីគ្រឿង ផ្ទុកគ្រឿងញៀនប្រហែលជាង ៦០០គីឡូក្រាម ហើយបម្រុងដឹកចូលមកខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរគេចាប់បានដោយចៃដន្យ ខណៈគេទៅបង្ក្រាបឡានគេចពន្ធនោះ។ បើតាមអាជ្ញាធរកម្ពុជា ឱ្យដឹងថា ចាប់ពីចុងឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់គ្រឿងញៀនជាង ៣តោន និងសារធាតុគីមីដែលអាចយកមកផ្សំជាគ្រឿងញៀនមានប្រមាណជាង […] The post លោក កែ គឹមយ៉ាន ហួសចិត្តនឹងករណីយកគោយន្តដឹកគ្រឿងញៀនជាង៦០០គីឡូក្រាមចូលកម្ពុជា appeared first on The Cambodia Daily Khmer. Read more