newsare.net
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរង់ចាំប្រាក់កម្ចីសម្បទានពីរដ្ឋមន្ត្រីថាត្រូវការថវិកា៧០លានដុល្លារដើម្បីស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ប្រវែង២០គីឡូម៉ែត្រ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរង់ចាំប្រាក់កម្ចីសម្បទានពីភាគីចិន ដើម្បីជួសជុលកំណាត់ផ្លូវមួយខ្សែពីខេត្តកំពត ទៅវាលរេញនៃខេត្តព្រះសីហនុ ដែលមានប្រវែង ២០គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាប្រមាណពី ៦០ ទៅ ៧០លានដុល្លារអាមេរិក ដើម្បីឱ្យមានភាពប្រសើរជាងមុន។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងលើទំព័រហ្វេសប៊ុកនៃក្រសួងរបស់លោកកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ថា ក្នុងផ្លូវប្រវែង ២០គីឡូម៉ែត្រនេះមានដីប្រវែង ៥គីឡូម៉ែត្រជាប្រភេទដីស្អុយចុះទៅផ្នែកខាងក្រោមប្រវែង ១៨ម៉ែត្រ។ ដូច្នេះ ដើម្បីស្ថាបនាផ្លូវនេះឱ្យមានគុណភាពត្រឹមត្រូវតាមបច្ចេកទេស គឺត្រូវប្រើសសរគ្រឹះប្រវែង ១៨ម៉ែត្រដាក់តម្រៀបគ្នាលើផ្លូវ ៥គីឡូម៉ែត្រនេះ។ ចំណែកកំណាត់ផ្លូវ ១៥គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះ រួចចាក់បេតុងពីលើបន្ថែមទៀត ទើបអាចធានាគុណភាពមិនបាក់ស្រុតទៅថ្ងៃក្រោយ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះអះអាងថា ធនាគារពិភពលោកកន្លងមកធ្លាប់បានផ្តល់ប្រាក់កម្ចីដល់កម្ពុជាដើម្បីស្ថាបនា និងថែទាំផ្លូវដែលមានប្រវែង ៥៤គីឡូម៉ែត្រនេះម្តងរួចមកហើយក្នុងទំហំទឹកប្រាក់ប្រមាណជា ១៤លានដុល្លារអាមេរិក ប៉ុន្តែទំហំទឹកប្រាក់នេះមិនអាចកសាង និងថែទាំផ្លូវថ្នល់នេះឱ្យបានជាប់រឹងមាំតាមស្តង់ដារបច្ចេកទេសបានទេ។ លោក ស៊ុន ចាន់ថុល បញ្ជាក់ថា នៅពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានថវិកាពីធនាគារពិភពលោកសម្រាប់ស្ថាបនាផ្លូវនេះ ខ្លួនមិនបានសិក្សាឱ្យបានច្បាស់លាស់លើគុណភាពដីនៅតំបន់នេះទេ ដូច្នេះហើយបានជាផ្លូវនេះក្រោយសាងសង់រួចចេះតែរងការខូចខាតបន្ទាប់ពីប្រើប្រាស់បានមួយរយៈ ប៉ុន្តែម្តងនេះ ក្រសួងបានសិក្សារួចរាល់អស់ហើយ។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវជាតិលេខ៣ […] The post រដ្ឋមន្ត្រីថាត្រូវការថវិកា៧០លានដុល្លារដើម្បីស្ថាបនាកំណាត់ផ្លូវជាតិលេខ៣ប្រវែង២០គីឡូម៉ែត្រ appeared first on The Cambodia Daily Khmer. Read more