newsare.net
ជារឿងភ្ញាក់ផ្អើលមួយចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោនាយករដ្ឋមន្ត្រីសិង្ហបុរីជួបលោក បៃដិន នៅសេតវិមាន ខណៈជំនួបកំពូលអាស៊ាន-អាមេរិកបន្តលើកពេល
ជារឿងភ្ញាក់ផ្អើលមួយចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីប្រទេសសិង្ហបុរី លោក លី សៀនឡុង ដែលបានសម្រេចជាឯកតោភាគីមកជួបប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅសេតវិមាន នៅខណៈជំនួបកំពូលអាមេរិក-អាស៊ានបន្តលើកពេលដោយមិនកំណត់ ហើយចំពេលដែលកម្ពុជាជាប្រធានប្ដូរវេននៃកិច្ចប្រជុំអាស៊ានសម្រាប់ឆ្នាំ២០២២។ ជំនួបកំពូលរវាងលោក បៃដិន និងលោក លី សៀនឡុង បានធ្វើឡើងនៅឯសេតវិមានរបស់ប្រធានាធិបតីក្នុងរដ្ឋធានីវ៉ាស៊ីនតុន កាលពីថ្ងៃអង្គារ ទី២៩ មីនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែមីនា។ ក្នុងជំនួបនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង ដោយផ្ដោតសំខាន់អំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងតួនាទីរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងវិបត្តិនៅប្រទេសភូមា។ មេដឹកនាំទាំងពីរនេះបានអង្គុយពិភាក្សាគ្នានៅក្នុងការិយាល័យប្រធានាធិបតីសហរដ្ឋអាមេរិក ហើយក្រោយមកក៏មានសេចក្ដីថ្លែងការណ៍ព័ត៌មានរួមគ្នាមួយត្រូវបានផ្សព្វផ្សាយទៅកាន់បណ្ដាញផ្សាយព័ត៌មាន។ លោក បៃដិន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកគាំទ្រការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក បើទោះជាពេលនេះអាមេរិកកំពុងផ្ដោតទៅលើស្ថានការណ៍នៅអឺរ៉ុបខាងកើត ដោយសារតែរុស្ស៊ីលើកទ័ពបង្កសង្គ្រាមវាយលើប្រទេសអ៊ុយក្រែនក៏ដោយ។ តាមការពន្យល់របស់លោក បៃដិន ពេលនេះទោះជាសហរដ្ឋអាមេរិកកំពុងដោះស្រាយវិបត្តិនៅអឺរ៉ុបក៏ដោយ ក៏ក្រុងវ៉ាស៊ីនតុននៅតែប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ ដោយទឹកមុខរីករាយ លោក បៃដិន បានសម្ដែងសេចក្ដីរីករាយចំពោះការសម្រេចរបស់សិង្ហបុរី ក្នុងការចូលរួមដាក់ទណ្ឌកម្មទៅលើរុស្ស៊ី […] The post នាយករដ្ឋមន្ត្រីសិង្ហបុរីជួបលោក បៃដិន នៅសេតវិមាន ខណៈជំនួបកំពូលអាស៊ាន-អាមេរិកបន្តលើកពេល appeared first on The Cambodia Daily Khmer. Read more